ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ LAURA ​វាយប្រហារ​គុយ​បា ឯ​ព្យុះ ​MARCO ​គំរាមកំហែង​តំបន់ឆ្នេរ​អា​មេ​​រិ​ក

3 ឆ្នាំ មុន

អា​មេ​រិ​ក​-​គុយ​បា ៖ ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ​ LAURA​ ដែល​ត្រូវ​ក្លាយជា​ព្យុះ​ស​ង្ឍ​រា​មួយ​នា​ថ្ងៃ​ទី​២៥​សីហា បាន​បោកបក់​ដល់​ប្រទេស​គុយ​បា​ហើយ កាលពី​យប់​ថ្ងៃ​ទី​២៣​ មកថ្ងៃ​ទី​​២៤ ​សីហា​ បន្ទាប់​ពី​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​យ៉ាងតិច​១២​នាក់…

អា​មេ​រិ​ក​-​គុយ​បា ៖ ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ​ LAURA​ ដែល​ត្រូវ​ក្លាយជា​ព្យុះ​ស​ង្ឍ​រា​មួយ​នា​ថ្ងៃ​ទី​២៥​សីហា បាន​បោកបក់​ដល់​ប្រទេស​គុយ​បា​ហើយ កាលពី​យប់​ថ្ងៃ​ទី​២៣​ មកថ្ងៃ​ទី​​២៤ ​សីហា​ បន្ទាប់​ពី​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​យ៉ាងតិច​១២​នាក់ នៅ​ហៃ​ទី ​និង​នៅ​សាធារណរដ្ឋ​ដូ​មី​និក ខណៈ​​ព្យុះសង្ឃរា​ឈ្មោះ​ MARCO កំពុង​តែ​បោកបក់​សំដៅ​ទៅ​ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក​។

យោង​តាម​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កថា ការ​កើត​មាន​ព្យុះ​ដល់​ទៅ​២​ស្ទើរ​ដំណាលគ្នា ក្នុង​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក ពិតជា​កម្រ​មាន​ណាស់​។ ព្យុះ​ MARCO​ ក្លាយជា​ព្យុះសង្ឃរា​មួយ​នា​ថៃ្ង​ទី​២៣​សីហា ជាមួយ​កម្លាំង​ខ្យល់​ដល់​ទៅ​១២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដែល​បោកបក់​លើ​មួយ​ផ្នែក​នៃ​ឆ្នេរសមុទ្រ​អា​មេ​រិ​ក​នៃ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក​។ ព្យុះ​នោះ​ត្រូវ​បោកបក់​កាត់​ក្បែរ​ឆ្នេរសមុទ្រ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋ​ល្វី​ហ្សា​ណា នា​ថ្ងៃ​ទី​២៤​ សីហា និង​ចាប់ផ្ដើម​ចុះ​ថមថយ​កម្លាំង​ពេល​បោកបក់​កាត់​ដែនដី​។

ព្យុះ ​LAURA ​ដែល​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់ នៅ​ហៃ​ទី ​និង​នៅ​សាធារណរដ្ឋ​ដូ​មី​និក ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច​១២​នាក់ ក៏​ត្រូវ​ប្រែ​ក្លាយទៅជា​ព្យុះ​ស​ង្ឍ​រា​មួយ​នា​ថ្ងៃ​ទី​២៥ ​សីហា ហើយ​អាច​​វាយប្រហារ​តំបន់​ដដែល​នោះ​របស់​អា​មេ​រិ​ក​។ ព្យុះ​ LAURA​ ក៏​ត្រូវ​បោកបក់​លើ​ភាគ​កណ្ដាល​ និង​ភាគ​ពា​យ​ព្យ​នៃ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក​នា​យប់​ថ្ងៃ​ទី​២៥​ សីហា និង​នា​ថ្ងៃ​ទី​២៦ ​សីហា៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ