ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ក្រ​តែ​មានគំនិត​អាច​ក្លាយជា​អ្នកមាន ខណៈ​បងប្អូន​ខ្លះ​កាន់​ស្មា​ត​ហ្វូ​ន​មិនដឹង​ថា​វា​ជា​ឃ្លាំងចំណេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជីវិត និង​វាសនា​មនុស្ស​មើល​មិនឃើញ​ទេ ជួនកាល​អ្នកក្រ​ក៏​អាច​ក្លាយជា​មាន ហើយ​អ្នក​ក៏​អាច​ក្លាយជា​អ្នកក្រ​វិញ​ក៏​ថា​បាន ទាំងនេះ​សុទ្ធតែ​បាន​មក​ពី​ការ​មានគំនិត ។ ប្រសិនបើ​មានគំនិត​មិន​ថា អ្នកជា​អ្នក​ណា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ជីវិត និង​វាសនា​មនុស្ស​មើល​មិនឃើញ​ទេ ជួនកាល​អ្នកក្រ​ក៏​អាច​ក្លាយជា​មាន ហើយ​អ្នក​ក៏​អាច​ក្លាយជា​អ្នកក្រ​វិញ​ក៏​ថា​បាន ទាំងនេះ​សុទ្ធតែ​បាន​មក​ពី​ការ​មានគំនិត ។ ប្រសិនបើ​មានគំនិត​មិន​ថា អ្នកជា​អ្នក​ណា​នោះ​ទេ សុទ្ធតែ​អាច​មានបាន​ទៅ​បាន ហើយ បើ​គេ​ជា​អ្នកមាន​ស្រាប់ មានគំនិត​បន្ថែម​ទៀត​នោះ​គេ​រឹតតែ​មាន​ឡើង ។ ប៉ុន្តែ​បើ​ទោះជា​មាន​ប៉ុណ្ណា​ក៏​ដោយ បើ​មិន​មានគំនិត នោះ​ក៏​អាច​ក្លាយជា​អ្នកក្រ​វិញ​បាន ។

លោក សោម សម្បត្តិ អគ្គនាយក​ថ្នាំ​ពណ៌​ជាតិ ខាំ​ផេង (Cam-Paint) បាន​ចែ​ល​រំលែក​បទ​ពិសោធន៍​ដូចនេះ​ថា «​បើ​សួរ​ថា តើ​មនុស្ស​គ្រប់​គ្នា​អាច​ក្លាយជា​អ្នកមាន​ទេ ខ្ញុំ​សូម​ឆ្លើយ​ថា​មនុស្ស​ទាំងអស់​សុទ្ធតែ​មានឱកាស​ក្លាយជា​អ្នកមាន ។ សំនួរ​មួយទៀត តើ​យើង​ទាំងអស់​គ្នា សុទ្ធតែ​មានឱកាស​រៀនសូត្រ​ទេ? ខ្ញុំ​សូម​ឆ្លើយ​ថា​មាន​។ ហើយ​បើ​គិត​ទៅ​នៅ​ក្នុង​សម័យ​ទំនើប​នេះ ជា​ការ​ពិត គ្រប់​ទីកន្លែង គ្រប់​វេលា សុទ្ធតែ​យើង​អាច​រៀន​បាន ឱ្យ​តែ​យើង​នឹង​ពិតជា​មានការ​តាំងចិត្ត​ខ្ពស់ » ។

លោក សោម សម្បត្តិ បាន​បន្ត​ទៀត​ថា «​ហើយ​អ្វី​ដែល​យើង​គួរ​ឱ្យ​ស្តាយ​គឺ​មនុស្ស​កាន់​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​ពួក​គាត់​មិនដឹង​ថា​ស្មាន​ហ្វូ​ន​នោះ​ជា​ឧបករណ៍​ដែល​អាច​រៀនសូត្រ​បាន​។ យើង​មើល គ្រប់​សម័យកាល​ទាំងអស់ គ្មាន​សម័យ​ណា​មាន​សៀវភៅ​ច្រើន​ជាង​សម័យនេះ​ទេ ។ មនុស្ស​ខ្លះ មិន​ហ៊ាន​ទិញ​សៀវភៅ​ក្នុង​តំលៃ ១២​ដុល្លារ​អា​មេ​រិ​ក​ទេ គេ​គិត​ថា​ថ្លៃ ប៉ុន្តែ​បើ​ស្រា​បៀរ​មួយ​កេស តំលៃ ១២ ដុល្លារ គេ​រក​លុយ​ទិញ​ទាល់តែ​បាន​ផឹក ។ តែ​សៀវភៅ ១២ ដុល្លារ អាន​ឱ្យ​យើង​ឆ្លាត​យើង​ថា ថ្លៃ បើ​ស្រា​បៀរ​មួយ​កេស តំលៃ ១២ ដុល្លារ​ធ្វើ​ឱ្យ​យើង​ល្ងង់ យើង​ថា​ថោក ។ អ៊ីចឹង​ការ​ពិត​ស្រា​បៀរ​នោះ​វា​ថោក ឬ​មនុស្ស​នោះ​វា​ថោក ។

អ៊ីចឹង​យើង​បើ​ដាក់ចិត្ត​រៀនសូត្រ វា​ចាប់ផ្តើម​មាន​ហើយ ព្រោះ​មាន​ចាប់ផ្តើម​ពី​មានចំណេះ មានគំនិត​ទៅ​មុន​»​។ លោក​ក៏​បាន​លើកយក​អំពី​មនុស្ស​ឧស្សាហ៍ និង​មនុស្ស​ខ្ជិល​ដូចនេះ​ថា មានចំណេះ​ហើយ​មិន​ប្រាកដ​ថា មនុស្ស​ជោគជ័យ ឬ​អាច​ក្លាយជា​អ្នក​មានបាន​ទេ អ្នកខ្លះ​មើលទៅ ឃើញ​ប្រាក់ខែ​តិច ចឹ​ង​គាត់​គិត​ថា ធ្វើ​តិច​ៗ​ទៅ​បាន​ហើយ ចាំ​គេ​ឱ្យ​ប្រាក់ខែ​រៀង​ច្រើន​បន្តិច​ចាំ​យើង​ធ្វើការ​ឱ្យ​ខ្លាំង គ្រាន់តែ​ការ​គិត​បែប​នេះ យើង​ដឹង​ថា​ជា​គំនិត​អ្នកក្រ​បាត់​ទៅ​ហើយ ចឹ​ង​បើ​យើង​ដូរ​តែ​បន្តិច​អាច​ចូល​មក​ផ្លូវ​អ្នកមាន​បាត់​ទៅ​ហើយ ។

លោក បន្ត​ដូចនេះ​ថា «​ចឹ​ង​អ្នកមាន កាល​គេ​នៅ​ក្រ​គេ​ខំធ្វើការ​ណាស់ គេ​មិន​ដែល​ខ្វល់​ថា​ប្រាក់ខែ​ឱ្យ​ប៉ុន្មាន​ត្រូវធ្វើ​ប៉ុណ្ណឹង​នោះ​ទេ ពីព្រោះ​ថាបើ​គេ​ឱ្យ​ប៉ុណ្ណា​ធ្វើ​ប៉ុ​ណ្ណឺង ចឹ​ង​មាន​ន័យ​យើង​ជា​ខ្ញុំកញ្ជះ​របស់​លុយ​ហើយនឹង គេ​ចាយ​លុយ​ឱ្យ​យើង​ធ្វើការ​ហើយនឹង យើង​អត់​មាន​ម្ចាស់​ការ​ផង​នឹង តែ​លុយ​ជា​ម្ចាស់​របស់​យើង​ទៅ​វិញ​»​។ លោក​បាន​បន្ថែម​នូវ​បទ​ពិសោធន៍​ថា ដើម្បី​ឱ្យ​ក្លាយ​ខ្លួន​ជា​អ្នកមាន​ស្រួល​ណាស់ កុំឱ្យ​ធ្វើ​ខ្ញុំ​លុយ ធ្វើ​មិនមែន​ដោយសារ​លុយ ធ្វើការ​ដើម្បី​ធ្វើខ្លួន​ឱ្យ​ក្លាយជា​ម្ចាស់​លុយ ធ្វើការ​ឱ្យ​ប្រែរ​ខ្លួន​ដែល​មាន​សិទ្ធ​មាន​អំណាច ក្នុង​ការ​ប្រើប្រាស់​លុយ ដូចនេះ​វា​ទាមទា​ធ្វើការ​ឱ្យ​ខ្លាំង ធ្វើការ​ដោយ​យកចិត្តទុកដាក់ ធ្វើការ​ដោយ​ស្មោះត្រង់ ។

លោក​បន្ត​ថា «​ម្យ៉ាងវិញទៀត ពេល​ខ្លះ​យើង​ខ្ជីខ្ជារ​ណាស់ ប៉ុន្តែ​បើ​យើង​ប្តូរ​វា​តែ​បន្តិច ពី​ទំលាប់​ខ្ជីខ្ជារ​ទៅ​ជា​ទំលាប់​ចេះ​សន្សំ សន្សំ​ក្នុង​ន័យ​នេះ គឺ​ការ​សន្សំ​បទ​ពិសោធន៍​ពី​អ្នក​ដទៃ សន្សំ​ទំលាប់​ល្អ​ដែល​អ្នកមាន​គេ​ចូល​ចិត្ត​ធ្វើ ។ នៅ​ពេល​ដែល​យើង​ជា​មនុស្ស​ឧស្សាហ៍ ការ​គិត​ក្នុង​ការ​ធ្វើការ​មិន​ខ្លាច​នឿយហត់ មិន​គិត​ពី​ប្រាក់ខែ នោះ​យើង​នឹង​មាន​ឳ​កាស​បាន​ទទួល​ដំណែង​ថ្មី ឡើង​ខ្ពស់​ជាង​មុន ដូចនេះ​យើង​នឹង​មាន​ជាង​មុន​»​។

ងាក​មក​មើល ប្រភេទ​មនុស្ស​មួយទៀត ចង់​ប្តូរ​ខ្លួន​ឱ្យទៅ​ជា​អ្នកមាន ហើយ​គិត​ចាំ​ទាល់តែ​មាន​លុយ​ច្រើន​ចាំ​រកស៊ី​តែ​ម្តង នោះ​ជា​ការ​មិន​ត្រឹមត្រូវ​ទេ បើ​យើង​នៅ​តែ​ចាំ​គ្រប់​ដើម​បាន​រកស៊ី​នោះ​គឺ​គិត​ខុស​ហើយ ពីព្រោះ​ការ​រកស៊ី​យើង​មិន​អាច​ប៉ាន់​ស្មានថា ត្រូវ​មាន​ដើមទុន​ប៉ុន្មាន​ដែល​អាច​រកស៊ី​បាន​នោះ​ទេ មុខរបរ​ឬ​អាជីវកម្ម​ទាំងអស់​មិន​ដូច​គ្នា​ទេ​។ យើង​គិតតែ​ត្រឹម​ប៉ុណ្ណេះ អ្នកខ្លះ​គេ​មាន ១០០​លាន ដុល្លារ​អា​មេ​រិ​ក​ហើយ ចុះ​ហេតុ​អ្វី​គេ​ត្រូវ​ចាំបាច់​ទៅ​ខ្ចី​លុយ​ធនាគារ​មក​រកស៊ី​ធ្វើ​អ្វី​ទៀត អា​នឹង​មាន​ន័យ​ថា​គេ​ខ្វះ​លុយ​មែន គេ​មិន​បាន​ខ្វះ​លុយ​ទេ ប៉ុន្តែ​គេ​ពង្រីក​អាជីវកម្ម​គេ​ឱ្យ​ធំ​ជាង​មុន​។

ដូចនេះ​ឱ្យ​តែ​ចាប់ផ្តើម​អាជីវកម្ម គឺ​អាច​មាន​ឳ​កាស​កាន់តែ​ធំ​បាន ដូចនេះ​យើង​មិន​ត្រូវ​រង​ចាំ​ទាល់តែ​មាន​លុយ​ធំ លុយ​ច្រើន​ចាំ​បើក​នោះ​ទេ​។ គ្រាន់តែ​ថា​ដំបូង​យើង​ត្រូវ​រៀន​រកស៊ី​អ្វី​តូច​ៗ​ទៅ​មុន ឬ​ក៏​ចូល​ហ៊ុន​ជាមួយ​អ្នក​ណា​ម្នាក់​ដែល​យើង​ទុកចិត្ត​បាន នេះ​គេ​ហៅ​ថា​យើង​សន្សំ​ក្បាច់​គុណ មុន​ប្រឡូក​អាជីវកម្ម​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ