ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រាយ​កងទ័ព ក្រោយ​មាន​បាតុកម្ម​ដ៏​ធំ​ប្រឆាំង​រដ្ឋាភិបាល​​នៅ​រដ្ឋ​ធានី​

3 ឆ្នាំ មុន

ប្រទេស​បេឡា​រុស ៖ បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ច្រើន​សិប​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​២៣ សីហាបាន​​​លើកគ្នា​ហែ​ក្បួន តាម​ដង​វិ​ថី​នានា​នៃ​ទីក្រុង​មីន​ស្ក៍ ខណៈ​កង​យោធា​ត្រូវ​បាន​ដាក់​ពង្រាយ ពេល​កំពុង​មាន​វិបត្តិ​នយោបាយ​នៅ​បេឡា​រុស ដោយ​គូសបញ្ជាក់​ថា កងទ័ព​នឹង​ធានា​ដោយ​ផ្ទាល់ហើយ​ពុំ​មែន​ប៉ូលិស​ទេ…

ប្រទេស​បេឡា​រុស ៖ បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ច្រើន​សិប​ពាន់​នាក់ កាលពី​ថ្ងៃ​ទី​២៣ សីហា
បាន​​​លើកគ្នា​ហែ​ក្បួន តាម​ដង​វិ​ថី​នានា​នៃ​ទីក្រុង​មីន​ស្ក៍ ខណៈ​កង​យោធា​ត្រូវ​បាន​ដាក់​ពង្រាយ ពេល​កំពុង​មាន​វិបត្តិ​នយោបាយ​នៅ​បេឡា​រុស ដោយ​គូសបញ្ជាក់​ថា កងទ័ព​នឹង​ធានា​ដោយ​ផ្ទាល់
ហើយ​ពុំ​មែន​ប៉ូលិស​ទេ ក្នុង​ការ​ថែរក្សា​របៀបរៀបរយ​និង​ការពារ​វិមាន​នានា ។

បាតុកម្ម​ធំ​ៗ​កើត​មាន​ជាប់​រដឹក​ក្នុង​រដ្ឋធានី​បេឡា​រុស ចាប់តាំងពី​ការ​ជាប់​ឆ្នោត​ជា​ថ្មី​ទៀត​របស់
ប្រធានាធិបតី លោក​អា​ឡិច​សង់​ដ្រ៏​លូ​កា​ឆេ​ន​កូក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​៩
សីហា ដោយ​ពួក​ប្រឆាំង​ចោទ​ថា​ពោរពេញ​ដោយ​ការ​ក្លែងបន្លំ ។

លោក​លូ​កា​ឆេ​ន​កូ​ដែល​ដឹកនាំ​ប្រទេស​ក្នុង​កណ្ដាប់ដៃ​ដែក ចាប់តាំងពី​២៦​ឆ្នាំ​មក​ហើយ​បាន
បដិ​សេធ​មិន​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ​ដែលជា​ហេតុ​នាំ​ឲ្យ​គូប្រឆាំង​សំខាន់ លោកស្រី​ស្វេត​ឡា​ណា​ស៊ីខា​ណូ​ស្កា​អ៊ី​យ៉ា ដែល​រត់​ភៀសខ្លួន​ទៅកាន់​លី​ទុ​យ​អា​នី អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង ។

វិ​ថី​នានា​នៃ​ទីក្រុង​មីន​ស្ក៍​នា​ថ្ងៃ​ទី​២៣ សីហា ពេញ​ប្រៀប​ដោយ​ពួក​បាតុករ ដែល​នាំ​គ្នា​លើក​ទង់​ពណ៌​ក្រហម​និង​ស ជា​និមិត្តរូប​នៃ​ការ​ប្រឆាំង​របស់​ពួក​គេ​ចំពោះ​របប​លោក​លូ​កា​ឆេ​ន​កូ ។​ក្រសួង​ការពារ​ប្រទេស​បេឡា​រុស​បាន​ព្រមាន​ថា ខ្លួន​ត្រូវ​បាន​បញ្ជា​ឲ្យ​ការពារ​បណ្ដា​វិមាន​ក្នុង​រដ្ឋធានី​និង​ថា រាល់​ការ​ប៉ុនប៉ង​របស់​ពួក​បាតុករ ដើម្បី​លើកគ្នា​ទៅ​កាន់កាប់​វិមាន​ទាំងនេះ​នឹង​ត្រូវ​កង​យោធា​បង្ក្រាប ។

ដោយ​ចាត់​ទុក​ពួក​បាតុករ​ដូច​ជា​ពួក​ហ្វា​ស៊ី​ស្ត ក្រសួង​ការពារ​ប្រទេស​បេឡា​រុស​ថ្លែង​ថា វិមាន
ទាំងនេះ​ជា​ពិសេស​បណ្ដា​វិមាន​ដែល​ជាទី​តាំង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​បណ្ដាជន​រង​គ្រោះ​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២ គឺជា​ទីតាំង​គោរព​បូជា​ដែល​មិន​ត្រូវ​ឲ្យ​មានការ​ប៉ះពាល់​បាន​ឡើយ ៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ