ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចលាចល​កើតឡើង​ក្នុងក្រុងប៉ារីស បន្ទាប់​ពី​ក្រុម PSG ​ចាញ់​ក្រុម Bayern

3 ឆ្នាំ មុន

បារាំង ៖ ភាព​ច្របូកច្របល់ ដែល​ឈាន​ដល់​ការ​ប្រើ​ហិង្សា​បាន​កើតឡើង​នៅ​លើ​ផ្លូវ Champs-Elysees ដ៏​ល្បីល្បាញ​របស់​ទី​ក្រុងប៉ារីស បន្ទាប់​ពី​ក្រុម PSG បាន​ចាញ់​ក្រុម Bayern…

បារាំង ៖ ភាព​ច្របូកច្របល់ ដែល​ឈាន​ដល់​ការ​ប្រើ​ហិង្សា​បាន​កើតឡើង​នៅ​លើ​ផ្លូវ Champs-Elysees ដ៏​ល្បីល្បាញ​របស់​ទី​ក្រុងប៉ារីស បន្ទាប់​ពី​ក្រុម PSG បាន​ចាញ់​ក្រុម Bayern Munich ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Champions League កាលពី​យប់​ថ្ងៃអាទិត្យ​។

អ្នកគាំទ្រ​ក្រុម PSG រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា ដើម្បី​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ខាងលើ ដែល​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​។ បន្ទាប់​មក​ពួក​គេ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង នៅ​ពេល​ក្រុម​របស់​ពួក​គេ​បាន​ចាញ់​ការ​ប្រកួត​នេះ​។ ខណៈ​ខ្សែបម្រើ​ស្លាប Kingsley Coman ដែល​ជា​អតីត​កីឡាករ​របស់ PSG គឺជា​អ្នក​តែ​តបាល់​បញ្ចូល​ទី​រក​ជ័យជម្នះ​សម្រាប់​ក្រុម Bayern Munich​។

រូបភាព​ជា​ច្រើន​បាន​បង្ហាញ​ពី​ភាព​ចលាចល​ដែល​កើតឡើង និង​ឈាន​ដល់​ការ​ប្រើ​ហិង្សា​រវាង​ក្រុម​អ្នកគាំទ្រ នឹង​ក្រុម​រក្សា​សន្តិសុខ រួម​ជាមួយ​ការ​វាយ​បំផ្លិចបំផ្លាញ​ស​ម្ប​តិ្ត​សាធារណៈ និង​ដុត​បំផ្លាញ​រថយន្ត​មួយ​ចំនួន​ថែម​ទៀត​ផង​។

បញ្ជាក់​ថា​បច្ចុប្បន្ន​ប្រទេស​បារាំង​នៅ​តែ​បន្ត​អនុវត្ត​ច្បាប់​ដ៏​តឹង​រឹង ដើម្បី​បង្កា​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។ ហើយ​ជាមួយនឹង​ការ​ប្រមូលផ្តុំ​របស់​អ្នកគាំទ្រ​នៅ​តែ​កើត​មាននៅ​លើ​ផ្លូវ Champs-Elysees និង​កីឡដ្ឋាន Parc des Princes របស់​ក្លិប PSG បើ​ទោះបីជា​អាជ្ញាធរ​ទី​ក្រុងប៉ារីស​បាន​ប្រកាស​ថា វា​គឺជា​តំបន់​ក្រហម​យ៉ាងណា​ក៏​ដោយ​៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ