ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវ​ឲ្យ​ពាក់​ម៉ាស​ជា​កាតព្វកិច្ច​នៅ​ក្រុង​សេ​អ៊ូ​ល​ ចាប់ពី​ថ្ងៃ​ទី​២៤ ​សីហា​ទៅ

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម YONHAP ថា រដ្ឋធានី​កូរ៉េ​ខាងត្បូង​ក្រុង​សេ​អ៊ូ​ល តម្រូវ​ឲ្យ​ពាក់​ម៉ាស​ការពារ​ជា​កាតព្វកិច្ច ចាប់ពី​ថ្ងៃ​ទី​២៤ សីហា​តទៅ ក្នុង​ក្រប​ខណ្ឌ​នៃ​បណ្ដា​ការ​ខិតខំ​ប្រឹងប្រែង​ចុង​ក្រោយ​នានា…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម YONHAP ថា រដ្ឋធានី​កូរ៉េ​ខាងត្បូង​ក្រុង​សេ​អ៊ូ​ល តម្រូវ​ឲ្យ​ពាក់​ម៉ាស​ការពារ​ជា​កាតព្វកិច្ច ចាប់ពី​ថ្ងៃ​ទី​២៤ សីហា​តទៅ ក្នុង​ក្រប​ខណ្ឌ​នៃ​បណ្ដា​ការ​ខិតខំ​ប្រឹង
ប្រែង​ចុង​ក្រោយ​នានា ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ក្នុង​ល្បឿន​ដ៏​លឿន​ក្នុង​តំបន់​ក្រុង​ស​អ៊ូ​ល ។

យោង​តាម​សាលាក្រុង​សេ​អ៊ូ​ល​ថា ចាប់ពី​ពេល​នេះ​ទៅ​គ្រប់​គ្នា​នៅ​ក្រុង​សេ​អ៊ូ​ល​ត្រូវ​តែ​ពាក់​ម៉ាស ទាំង​នៅ​ខាងក្នុង​ទាំង​នៅ​ខាងក្រៅ​បណ្ដា​ទីតាំង​ដែល​មាន​មនុស្ស​ច្រើន​កុះករ លើកលែងតែ​ពេល​​បរិភោគ​អាហារ ។ មុន​នេះ​ក្រុង​សេ​អ៊ូ​ល​បាន​បញ្ជា​ឲ្យ​ប្រជាជន​ពាក់​ម៉ាស​ការពារ​ក្នុង​ផ្នែក​ដឹក​ជញ្ជូន​​រួម តាំងពី​ពាក់កណ្ដាល​ខែឧសភា​មក ពេល​ប្រទេស​ប្រឈម​មុខ​នឹង​ការ​កើនឡើង​នៃ​ចំនួន​អ្នក​ឆ្លង​វីរុស​ក្នុង​បណ្ដា​បារ និង​ក្លឹ​បរា​ត្រី​នៃ​រដ្ឋធានី​មក ។

លោក SEO JEONG HYUP អភិបាល​ស្ដីទី​ក្រុង​សេ​អ៊ូ​ល​ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ សីហា​ថា តាម​រយៈ​​វិធានការ​នេះ យើង​ចង់​ឲ្យ​ប្រជាជន​ក្រុង​សេអ៊ូ​ល​នាំ​គ្នា​ពាក់​ម៉ាស ដែល​ជា​មូលដ្ឋាន​នៃ​ច​ត្តា​ឡី
ស័ក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​ជា​កិច្ចសន្យា​សង្គម​មួយ ។

ការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស​កើត​មាន​ខណៈ​ដែល​ការ​ឆ្លង​វីរុស​ក្នុង​ក្រុង​សេ​អ៊ូ​ល មានការ​កើនឡើង ដោយ​សារ​ការ​ចម្លង​ទាក់ទិន​ជាមួយ​បណ្ដា​ព្រះ​វិហារ​ប្រូ​តេស្ត​ង់​និង​ការ​ឆ្លង​ត​ៗ​គ្នា ។ ក្រុង​សេ​អ៊ូ​ល​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ថ្មី​ដល់​ជាង​១.០០០​នាក់ ក្នុង​ដំណាក់​កាលពី​ថ្ងៃ​ទី​១៥​មក​២២ សីហា ខណៈ​អ្នក​ឆ្លង​១.៨០០​នាក់​ត្រូវ​បាន​រាយការណ៍​ក្នុង​រដ្ឋធានី រវាង​ថ្ងៃ​ទី​២០ មក​រា ជា​ថ្ងៃ​ដែល​ប្រទេស​រក
ឃើញ​អ្នក​ឆ្លង​វីរុស​និង​ថ្ងៃ​ទី​១៤ សីហា ។

ចំណែក​អង្គការ​សុខភាព​ពិភពលោក WHO វិញ កាលពី​ថ្ងៃ​ទី​២៣ សីហា វាយតម្លៃ​ថា បណ្ដា​កុមារ​​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ​ត្រូវ​ពាក់​ម៉ាស ដើម្បី​ជួយ​ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាល
ដាល​នៃ​វីរុស COVID-19 ក្នុង​លក្ខខណ្ឌ​ដូច​គ្នា​នឹង​មនុស្ស​ពេញវ័យ ។

ក្នុង​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ WHO និង​អង្គការ​យូ​នី​សេ​ហ្វ​សរសេរ​ថា កុមារ​ៗ​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ ត្រូវ​ពាក់​ម៉ាស​ពេល​គម្លាត​សង្គម​ចន្លោះ​គ្នា​១​ម៉ែត្រ​មិន​អាច​ធានា​បាន និង​ពេល​ពួក​គេ​ស្ថិត​ក្នុង​តំបន់​មួយ ដែល​រង​ការ​ប៉ះពាល់​ដោយសារ​វីរុស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ