ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពពួកសត្វស្វានៅតំបន់ឧទ្យានជាតិកែប ពិតជាកាចសាហា.វមែន​ឬ?

3 ឆ្នាំ មុន
  • កែប

​ខេត្ត​កំពត ៖ ​បើតាម​ស្ត្រី​ម្នាក់​ឈ្មោះ​ញ៉ែ​ត ​សា​មៀត ​ត្រូវជា​កូនស្រី​​​របស់​លោកយាយ​គុល​ ម៉ូ​ន ​អាយុ​៨៤​ឆាំ្ន​ ដែលត្រូវបានសត្វស្វាខាំរងរបួស​បានឱ្យដឹងថា បាន​និយាយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤…

​ខេត្ត​កំពត ៖ ​បើតាម​ស្ត្រី​ម្នាក់​ឈ្មោះ​ញ៉ែ​ត ​សា​មៀត ​ត្រូវជា​កូនស្រី​​​របស់​លោកយាយ​គុល​ ម៉ូ​ន ​អាយុ​៨៤​ឆាំ្ន​ ដែលត្រូវបានសត្វស្វាខាំរងរបួស​បានឱ្យដឹងថា បាន​និយាយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ សីហា​ នេះ​​ថា ​គាត់​​មិន​ហ៊ាន​ទុក​ឱ្យយាយ​នៅ​ម្នាក់​ឯងទេ​ ព្រោះ​សត្វ​ស្វា​នៅ​ក្នុង​ព្រៃ​ឧ​ស្យា​ន​ជាតិ​កែប​នេះ ពិតជា​សាហាវ​ណាស់​ វា​តែងតែ​វា​ចុះ​មក​ពី​ក្នុង​ព្រៃ​ឧ​ស្យា​ន​ជាតិ​កែប​ ស្វែងរក​ចំណី​ស៊ី​​ហើយ​ប៉ះ​មនុ​ស្ស គឺ​​វា​ខាំ​ហើយ ។

ជាក់ស្តែង ​ស្ត្រីខាងលើ​បាន​បង្ហាញ​កន្លែង​ស្វា​ខាំ​ថា​ ខ្លួន​គាត់ក៏​ទទួល​រង​សត្វ​ស្វា​ខាំ​ដែរ​ និង​នគរបាល​ម្នា​ក់ក៏ត្រូវ​ទទួល​រង​របួស​ដោយ​សត្វ​ស្វា​ខាំ​ដែរ ​ទើប​ភ័យ​ខ្លាច​ស្វា​ខាំ​ម្ដាយ​ចាស់​​ ​នាំ​គាត់​មក​នៅ​ជាមួយ​ជិត​ឆ្នេរសមុទ្រ​។

លោក​ជុន ​ឆក នាយ​រង​ផ្នែក​ការិយាល័យ​នគរបាល​អន្តរាគមន៍​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​បាន​និយាយ​ប្រាប់​អោយ​ដឹង​ដែរ​ថា ​លោក​ទូច​ ថុ​ង​ ជា​នគរបាល​មក​ពី​ស្នងការ​ខេត្ត​កែប​ ត្រូវ​បាន​មេ​ចាត់តាំង​អោយមក​យាម​សាលាខេត្ត​កែប​ ប៉ុន្តែ​ត្រូវ​បាន​សត្វ​ស្វា​ខាំ​អោយរ​ងរ​បួស​ត្រង់​ជើង​កាលពី​ខែ​មុន​ ។

លោក​ជុន​ ឆក​ និយាយ​ថា​ នគរបាល​រង​របួស​ដោយ​សត្វ​ស្វា​ខាំ​នោះ​ មិន​បាន​ធ្វើ​អី​សត្វ​ស្វា​នោះ​ទេ គ្រាន់តែ​ដេញ​វា​អោយ​ចេញពី​បរិ​វេណ​សាលាខេត្ត ​ស្រាប់តែ​ស្វា​នោះ​ចុះ​មក​ខាំ​តែ​ម្ដង​ ។​ លោក​​និយាយ​ថា ​លោក​នគរបាល​ដែល​ស្វា​ខាំ​រូប​នោះ ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ត្រឡប់​មក​ធ្វើការ​វិញ​ទេ​ ព្រោះ​ត្រង់​ស្វា​ខាំ​បាន​ហើម​ធំ​។

​លោក​កែវ​ ហុង ​ប្រធាន​មន្ទីរ​ហិ​រញ្ញា​វត្ថុ​ខេត្ត​កែប​បាន​ប្រាប់​អោយ​ដឹង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ​​សីហា​ នេះ​ថា​ សត្វ​ស្វា​ចុះ​មក​ពី​ឧ​ស្យា​ន​ជាតិ​នៅ​តែ​បន្ត​អុកឡុក​ ​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ​ ពួក​ស្វា​បាន​ចុះ​មក​កកាយ​នៅ​ក្នុង​បន្ទប់​ការិយាល័យ​មន្ត្រី​របស់​លោក​កំពង់ធ្វើការ​។​

លោក​​បាន​ប្រាប់​ទៅ​ក្រុម​មន្ត្រី​របស់​ខ្លួន​ថា​ កុំ​អោយធ្វើ​បា​បវា​ ប៉ុន្តែ​ត្រូវ​មានការ​ប្រុង
​ប្រ​យ​ត្ន័​ ​​។​លោកស្រី​ទិ​ត្យ​ សុខា ​អភិបាល​ក្រុងកែប ​ធ្លាប់​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​ម្ដង​ហើយ​ ពាក់​ព​ន្ធ័​រឿង​ស្វា​ចូល​អុកឡុក​ពលរដ្ឋ​រស់នៅ​តាម​ភ្នំ​ ហើយក៏មិនដឹង​មាន​ចំនួន​ប៉ុន្មាន​ក្បាល​ដែរ​ ព្រោះ​ស្វា​ខ្លះ​ងាប់​ដោយ​ខ្សែភ្លើង​ឆក់ ​។

ព័ត៌មានបន្ថែម​ កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ