ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវាយប្រតប់​វាយ​ម្ដាយ​អូស​ចូល​ព្រៃ​ដណ្ដើម​កូនស្រី​មក​រំលោ.ភ

13 ឆ្នាំ មុន

ខេត្ដកំពង់ធំ ៖ ជនសង្ស័យ​ម្នាក់​បាន​ត្រូវសមត្ថកិច្ច​ប៉ូលិស​ស្រុក​ស្ទោង​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២ មិថុនា បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ បាន​ធ្វើ​សកម្មភាព​ចាប់រំលោ.ភ​នារី​ម្នាក់ កាលពី​ថ្ងៃ​ទី​៣០ ឧសភា ២០១០ នៅ​តំបន់​វាលក្រោម ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ឃុំ​សំព្រោ​ជ ស្រុកស្ទោង ។ទាក់ទិន​នឹង​ករណី​នេះ លោក​អនុ​សេនីយ៍ឯក យ៉ង សំ អធិការ​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ស្ទោង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែលត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ​ភាន ភា អាយុ​៣០​ឆ្នាំ ទីលំនៅ

ខេត្ដកំពង់ធំ ៖ ជនសង្ស័យ​ម្នាក់​បាន​ត្រូវសមត្ថកិច្ច​ប៉ូលិស​ស្រុក​ស្ទោង​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២ មិថុនា បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​ម្នាក់ កាលពី​ថ្ងៃ​ទី​៣០ ឧសភា ២០១០ នៅ​តំបន់​វាលក្រោម ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ឃុំ​សំព្រោ​ជ ស្រុកស្ទោង ។ទាក់ទិន​នឹង​ករណី​នេះ លោក​អនុ​សេនីយ៍ឯក យ៉ង សំ អធិការ​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ស្ទោង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែលត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ​ភាន ភា អាយុ​៣០​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​ត្នោត​គម ឃុំ​សំព្រោ​ជ ស្រុកស្ទោង ។ ការ​ឃាត់ខ្លួន​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ជន នេះ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​ម្នាក់អាយុ​២១​ឆ្នាំ កាលពី​វេលា​ម៉ោង​៧​ព្រឹកថ្ងៃ​ទី៣០ ឧសភា នៅ​តំបន់​បឹង​ឈូក​វាល​ក្រោម ។លោក​អធិការ​បាន​បន្ដ​ថា ផ្អែក​តាម​ការបំភ្លឺ​របស់​ស្ដ្រី​ជា​ម្ដាយ និង​ជា​សាក្សី ព្រមទាំងជន​រង​គ្រោះ​បាន​បញ្ជាក់​ថា កូនស្រី​គាត់ និងពួក​គាត់​ជា​ឪពុក​ម្ដាយ​រួម​ជាមួយ​អ្នក​ភូមិ​ជា ច្រើន​គ្រួ​សារបាន​នាំ​គ្នា​ទៅ​ដាំ​ឈូក​នៅ​តំបន់អូរ​ទឹកថ្លា ។

មុន​ពេល​កើតហេតុ កូនស្រី​គាត់ បាន​យក​ទូរស័ព្ទ​ទៅ​បញ្ចូល​ភ្លើង​នៅ​រោង​អ្នក​ភូមិ​ក្បែរ​រោង​របស់​នាង លុះ​ពេល​ជិះ​កង់ ត្រឡប់​មក​វិញ ក៏​ត្រូវ​ជនសង្ស័យ​ស្ទាក់​ចាប់ អូស​ចូល​ក្នុង​គុម្ពោត​ព្រៃ រួច​ក៏​មានការ ប្រវាយប្រតប់​គ្នា ហើយ​កូនស្រី​គាត់​បាន ស្រែកហៅ​ឱ្យ​ជួយ​គាត់​ជា​ម្ដាយ​បានរ​ត់ទៅជួយ ។ ផ្ទុយ​ទៅ​វិញ​ជនសង្ស័យ​បាន​ចាប់​អូស គាត់​ជា​ម្ដាយ​ចូល​ក្នុង​ព្រៃ​រួច​វាយ និង​ដណ្ដើមកូនស្រី​គាត់​យក​ទៅ​រំលោភ​រហូត​បាន​សំរេច​។ដោយសារ​ទីកន្លែង​កើតហេតុ ស្ថិត​នៅ ឆ្ងាយ​ពី​ទីរួមស្រុកទើប​រហូត​មក​ដល់​ថ្ងៃ​ទី​២ មិថុនា ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន និង​ធ្វើ​កំណត់ហេតុ​សួរ​ចម្លើយ​តាម​នីតិវិធី និង​បាន​បញ្ជូន ទៅ​សាលាដំបូង​ខេត្ដ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ មិថុនា​ ។