ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្ដាប់ដៃដែកបង្ក្រាបចិនប្លន់គ្នាឯង

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កណ្តាប់ដៃ​ដែក​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០ បាន​បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ បង្ក្រាប​ជន​សង្គម​ងងឹត​មួយ​ក្រុម ក្នុងករណី​ប្រើ​កាំបិត​ភ្ជង់​ប្លន់ និង​ចាប់ជំរិត…

ខេត្ត​ព្រះ​សីហ​នុ ៖ កណ្តាប់ដៃ​ដែក​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០ បាន​បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ បង្ក្រាប​ជន​សង្គម​ងងឹត​មួយ​ក្រុម ក្នុងករណី​ប្រើ​កាំបិត​ភ្ជង់​ប្លន់ និង​ចាប់ជំរិត រវាង​ជនជាតិចិន​និង​ចិន​ដូច​គ្នា ហើយ​បាន​ឈាន​ដល់​ការ​ចាប់​បាន​ជនសង្ស័យ​៣​នាក់ និង​រំដោះ​ជន​រង​គ្រោះ​ម្នាក់ ។
ជនសង្ស័យ​៣​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន ៖

១-​ឈ្មោះ NANG LIFU ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​សណ្ឋាគារ​ផ្នែក​គិតលុយ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ CHENG LIANG PING ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ហាង​បាយ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​រាជធានី​ភ្នំពេញ ។
៣-​ឈ្មោះ ZHENG XIAN JIN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ផ្សារ​ទំនើប គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ HE JIN ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ម៉ៅ​ការ​សាងសង់ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ធនាគារ ABA ស្ថិត​នៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ មាន​ជនជាតិ​ចិន​៣​នាក់ កំពុង​ធ្វើ​សកម្មភាព​ប្រើ​កាំបិត​ភ្ជង់​ប្លន់​ជនជាតិ​ចិន​ម្នាក់ ភេទ​ប្រុស ។

ខណៈ​ពេល​នោះ កម្លាំង​ជំនាញ​កំពុង​ជិះ​ម៉ូតូ​ល្បាត នៅ​ចំណុច​នោះ​ស្រាប់​ផង ក៏​បាន​ចុះ​ប្រតិបត្តិការ​ទៅ​រំដោះ​ជន​រង​គ្រោះ​ភ្លាម​ៗ ។ រីឯ​ជនសង្ស័យ​ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់ បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។ ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ដាក់​ពាក្យបណ្តឹង និង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ ។

បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​មហាជន​ជឿ​ទុកចិត្ត​ថា ជា​ស្នងការ​កណ្តាប់ដៃ​ដែក បាន​ប្រើប្រាស់​កម្លាំង​ជំនាញ ឲ្យ​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ​ជា​បន្ទាន់ រហូត​ដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល ទើប​បំបែកសម្បុក​ជនសង្ស័យ​ដែល​កំពុង​លាក់ខ្លួន នៅ​ចំណុច​កាស៊ីណូ​ប៉ាវ​ជី​ន ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​ទាំង​៣​នាក់ ។

ការ​បង្ក្រាប​នោះ ក៏​មាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​អន្តរាគមន៍​ពិសេស ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ផង​ដែរ ។ ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​មាន​៖ ១-​កូនកាំបិត​ស្នៀត​២​ដើម​(​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​) ២-​ទូរស័ព្ទ​ដៃ​៤​គ្រឿង ។ ជនសង្ស័យ​ក្រោយ​ពេល​កសាង​សំណុំរឿង​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ