ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​លុយ​បាន​ស្រួល​! គ្រាន់តែ​បណ្តុះ​កូន​ផ្កា​ខាត់ណា​អាច​រក​ចំណូល​ជាង​២​លាន​រៀល​ក្នុង​មួយ​ខែ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បន្ទាប់​ពី​មាន​ឧបសគ្គ​ជា​ច្រើន​សម្រាប់​ប្រជា​កសិករ ក្នុង​ខេត្តឧត្តរមានជ័យ​ក្នុង​ការ​ទិញ​គ្រាប់ពូជ​បន្លែ​ផ្កា​ខាត់ណា យក​ដាំ​ខ្លួនឯង​នោះ ឥឡូវ​ក្នុង​ខេត្ត​នេះ​បាន​នឹង​កំពុង​មាន​កសិដ្ឋាន​បណ្តុះ​កូន​ផ្កា​ខាត់ណា និង​ប៉េងប៉ោះ ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​កសិករ ដោយ​មិន​ចាំបាច់​ក្នុង​ការ​ដាក់​ដាំ​គ្រាប់ពូជ​ទៀត​នោះ​ទេ ។…

ខេត្តឧត្តរមានជ័យ ៖ បន្ទាប់​ពី​មាន​ឧបសគ្គ​ជា​ច្រើន​សម្រាប់​ប្រជា​កសិករ ក្នុង​ខេត្តឧត្តរមានជ័យ​ក្នុង​ការ​ទិញ​គ្រាប់ពូជ​បន្លែ​ផ្កា​ខាត់ណា យក​ដាំ​ខ្លួនឯង​នោះ ឥឡូវ​ក្នុង​ខេត្ត​នេះ​បាន​នឹង​កំពុង​មាន​កសិដ្ឋាន​បណ្តុះ​កូន​ផ្កា​ខាត់ណា និង​ប៉េងប៉ោះ ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​កសិករ ដោយ​មិន​ចាំបាច់​ក្នុង​ការ​ដាក់​ដាំ​គ្រាប់ពូជ​ទៀត​នោះ​ទេ ។

ម្ចាស់​កសិដ្ឋាន​ម្នាក់​ក្នុង​ខេត្ត​មួយ​នេះ​បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០​នេះ​ថា លោក​ចាប់ផ្តើម​កសិដ្ឋាន​បណ្តុះ​កូន​ផ្កា​ខាត់ណា និង​ប៉េងប៉ោះ ដើម្បី​ជា​ភាព​ងាយស្រួល​ដល់​កសិករ​មិន​ព្រួយបារម្ភ​ថា គ្រាប់​វា​នឹង​មិន​ដុះ​នោះ​ទេ ដោយ​លោក​បាន​បណ្តុះ​ជា​កូន​ហើយ ចឹ​ង​គាត់​គ្រាន់តែ​បន្ត​ដាំ​ទៅ​បាន​ហើយ ។ លោក​បាន​បន្ត​ថា ក្នុង​ខេត្ត​នេះ​មិន​ទាន់​មាន​កសិដ្ឋាន​បណ្តុះ​កូន​ផ្កា​ខាត់​នោះ​ទេ ដោយ​លោក​ជា​មនុស្ស​ដំបូង​ក្នុង​រៀន​បណ្តុះ និង​បើក​កសិដ្ឋាន​បណ្តុះ​នេះ​ផង​ដែរ ។

លោក អ៊ឹម ឈាន ដែល​ជា​ម្ចាស់​ក​សិ​ដ្ឋា ដែល​មាន​ទីតាំង​ក្នុង​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​បាន​បន្ត​ថា «​ខ្ញុំ​ទើបតែ​បាន​ចាប់ផ្តើម បណ្តុះ​កូន​ផ្កា​ខាត់ណា និង​ប៉េង​បោះ​សុទ្ធ​ក្នុងឆ្នាំនេះ​ឯង ដោយ​មើលឃើញ​ថា កសិករ​ទិញ​គ្រាប់ពូជ​ហើយ​យក​ទៅ​ដាំ​ខូច​គ្រាប់​ច្រើន មិនសូវ​បាន​ផល អ៊ីចឹង​វា​ធ្វើ​ឱ្យ​គាត់​ខាតបង់ និង​ចំណាយពេល​ច្រើន ។ ដូចនេះ​ខ្ញុំ​ក៏​សម្រេចចិត្ត​ចំណាយ​ដើមទុន ១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ធ្វើ​រោង​២​បន្ថែម​ទៀត ដោយ​បំពាក់​ឧបករណ៍​នានា ដែល​ជា​ប្រព័ន្ធ​ទាំងអស់ ដែល​ត្រូវ​តាម​ស្តង់ដា​បច្ចេកទេស ដើម្បី​បណ្តុះ​ឱ្យ​ចេញ​ជា​កូន​ឱ្យ​ប្រជា​កសិករ​វិញ​»​។

លោក​បាន​បន្ថែម «​នៅ​ពេល​ដែល​យើង​ផលិត​កូន​ឱ្យ​ចេញ​មក​ហើយ នោះ កសិករ​គាត់​មិន​ចាំបាច់​ព្រួយបារម្ភ​ថា ការ​ដាក់​ដាំ​គ្រាប់​មិន​ដុះ​នោះ​ទេ ។ ជា​ធម្មតា​កសិករ​តែងតែ​ទិញ​គ្រាប់ពូជ​យក​ទៅ​ដាំ ដើម្បី​បាន​ផ្លែផ្កា ប៉ុន្តែ​គ្រាប់​ខ្លះ​វា​មិន​ដុះ​ចេញ​ជា​ពន្លក​ដូចដែល​កសិករ​រំពឹង​ទុក​នោះ​ទេ ដូចនេះ​វា​អាច​ខ្ជះខ្ជាយ​ពេលវេលា និង​ដី​ឬ​ទីកន្លែង​របស់​កសិករ ។ ដូចនេះ ខ្ញុំ​បាន​រៀន​ដើម្បី​បណ្តុះ​ពូជ​ចេញ គ្រាប់ ហើយ​ចេញ​ជា​កូន​មក ដូចនេះ​កសិករ​មិន​ភ័យ​ខ្លាច បន្លែ​មិន​ដុះ​នោះ​ទេ​។ ហើយ​វា​មាន​ភាព​ងាយស្រួល​ទៀត បន្ទាប់​ពី​មានកូន​ហើយ​ស្រេច ។ នៅ​ពេល​គាត់​បាន​ទិញ​ហើយ ខ្ញុំ​បាន​ពី​បច្ចេកទេស​ដាំ និង​ខ្ញុំ​តែងតែ​ទៅ​ជួយ​មើល​ថា តើ​វា​បញ្ហា​អ្វីខ្លះ នៅ​ពេល​កសិករ​ដាំ​»​។

ម្ចាស់​កសិដ្ឋាន​វ័យ ៣៥ ឆ្នាំ រូប​នេះ​បាន​បន្ថែម​ថា លោក​បាន​ទិញ​គ្រាប់ពូជ​ពី​ក្រុមហ៊ុន ក្នុង​២០​ក្រាម​មាន​តំលៃ ៥០០០ ម៉ឺន​រៀល ហើយ​ក្នុង​គ្រាប់ពូជ​២០​ក្រាម (១​កញ្ជប់​) នេះ អាច​ដុះ​បាន ៨០ ភាគរយ ដែល​វា​អាច​ដុះ​បានកូន​ប្រមាណ​ជា ៣៣​ទៅ​៣៥ ថាស (​ក្នុង​គ្រាប់ពូជ​២០​ក្រាម​)​។ នៅ​ពេល​លោក​បណ្តុះ​បានកូន​ហើយ លោក​លក់​ក្នុង​តំលៃ​កូន​មួយ​ដើម លោក​លក់​ក្នុង​តំលៃ ២០០​រៀល​ឡើង​ទៅ ហើយ​ក៏​អាស្រ័យ​ទៅ​ទំហំ ទៅ​ឱ្យ​កសិករ​។ ហើយ​ក្នុង​មួយ​ខែ លោក​អាច​លក់​បាន​ជាង ១០​ម៉ឺន​កូន ។ លោក​បាន​បន្ត​ថា «​ជា​ធម្មតា​ខ្ញុំ​មើលទៅ​លើ​ផ្ទៃដី របស់​ពួក​គាត់​ដែរ បើសិនជា​ផ្ទៃដី​ធំ ខ្ញុំ​ណែរ​នាំ​ឱ្យ​ប៉ុ​ណ្នេះ ព្រោះ​ខ្ញុំ​ចង់ឱ្យ​គាត់​ដាំ​ដើម្បី ដុះ​មិន​បាន​ចង់​តែ​ឱ្យ​គាត់​ទិញ​ទៅ ដាំ​ចេះ​តែ​ប្រជ្រៀត នុះ​អាច​ខុស​បច្ចេកទេស នៅ​ពេល​យើង​បណ្តុះ​ហើយ ទាល់តែ​អាយុ​២០​ថ្ងៃ​ទើប​អាច​លក់​វា​បាន ហើយ​ជា​ធម្មតា កសិករ​ដាំ​ត្រូវ​ប្រើ​រយៈពេល ២​ខែ អាច​លក់​បាន​ហើយ​»​។

ពី​មុន​លោក​បាន​ដាំ​បន្លែ​ចំរុះ សម្រាប់​លក់​ទី​លើ​ទីផ្សា ក្នុង​ឆ្នាំ​២០១៤ ប៉ុន្តែ​ក្រោយមក​ក្នុង​ឆ្នាំ​២០២០​នេះ លោក​បាន​សិក្សា ហើយ​សាកល្បង ក្នុង​ការ​ដាំ​ដើម្បី​បណ្តុះ​ពូជ​ផ្កា​ខាត់ណា​នេះ​តែ​ម្តង ដើម្បី​លក់​ទៅ​ឱ្យ​កសិករ ដែល​នៅ​ក្នុង​ខេត្ត​របស់​លោក​។

បច្ចុប្បន្ន​លោក មាន​រោង ១ ដែល​មាន​ប្រវែង ៥០ កា​រ៉េ ចំណែកឯ​រោង​ពីរ​បន្ថែម​ទៀត ក្នុង​រោង​នីមួយ​ៗ មាន​ប្រវែង ៣០០ កា​រ៉េ (២​រោង​ចំណាយ​ដើមទុន ១​ម៉ឺន ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​បណ្តុះ​កូន​ផ្កា​ខាត់ណា និង​ប៉េងប៉ោះ​សុទ្ធ ដែល​នឹង​រួចរាល់​នៅ​ចុងឆ្នាំ​នេះ​ផង​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ បន្ទាប់​ពី​កសិករ​ទិញ​កូន​ខាត់ណា​ហើយ នៅ​ពេល​ធំ​ល្មម​លក់ កសិករ​បាន​លក់​ឱ្យ​ក្រុមហ៊ុន ដើម្បី​ក្រុមហ៊ុន​លក់​ទៅ​ក្នុង​ទីផ្សា​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ