ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹងរឿង​ឌឺដង! យុវជន​២​នាក់​វាយ​ម្នាក់​រង​របួសធ្ងន់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​យុវជន​២​នាក់ បាន​យក​ដំបង​វាយ​យុវជន​ម្នាក់​ទៀត​ពីក្រោយ ​ខណៈ​​កំពុង​ជិះ​ម៉ូតូ បណ្តាល​អោយ​រង​របួសធ្ងន់ ដោយសារ​ខឹង​ជន​រង​គ្រោះ​ឌឺ​ដង​ដាក់ខ្លួន​។ ហេតុ​ការ​ណ៌​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទីរសៀល​​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០…

ខេត្ត​កណ្តាល ​៖ ​យុវជន​២​នាក់ បាន​យក​ដំបង​វាយ​យុវជន​ម្នាក់​ទៀត​ពីក្រោយ ​ខណៈ​​កំពុង​ជិះ​ម៉ូតូ បណ្តាល​អោយ​រង​របួសធ្ងន់ ដោយសារ​ខឹង​ជន​រង​គ្រោះ​ឌឺ​ដង​ដាក់ខ្លួន​។

ហេតុ​ការ​ណ៌​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទីរសៀល​​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​១១០ ក្នុងភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល​ស្រុក​ស្អាង ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ សា​ឃី វ៉ា​ន់​សូត្រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ​ជា​​សិស្ស មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ​ចំណែក​​​​ជនសង្ស័យ​ចំនួន​២នាក់ ក្នុងនោះ​​ម្នាក់​ឈ្មោះ ប៊ុ​ង ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ​និងម្នាក់ទៀត​​ឈ្មោះ ផេង លី​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង ខេត្តកណ្តាល ។

លោក​វរ​សេនី​យ៌ លន ច​ន្ថា​រ អធិការរង​នគរបាល​ស្រុក​ស្អាង បានអោយ​ដឹង​ថា នៅ​​វេលាម៉ោងកើតហេតុ​ខាងលើ​ ឈ្មោះ សា​ឃី វ៉ា​ន់​សូត្រ បាន​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាក​គុប​ជ្រុង ពណ៌​ខៀវ ធុន​សេ​៥០ ជាមួយ​ឈ្មោះ ហាក់ ហា​គី​ម និង​មិត្តភក្ដិ​ពីរ​ម៉ូតូ​ផ្សេង​ទៀត មាន​គ្នា​៥នាក់ ចេញពី​រមណី​ដ្ឋា​ន​ភូមិ​ផ្កាត្រកួន ស្ថិត​នៅ​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ស្វាយ​ប្រទាល ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ឈ្មោះ ហាក់ ហា​គី​ម ជា​អ្នក​ឌុ​ប ឈ្មោះ សា​ឃី វ៉ា​ន់​សូត្រ ។

តាម​ប្រភពដដែល​បាន​បន្ត​ថា លុះ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ (​ឈ្មោះ ប៊ុ​ង ម៉េ​ង​ហុង និង​ឈ្មោះ ផេង លី​ហេង​) បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ធុនសេ​១២៥ ពណ៌​ខ្មៅ ជិះ​តាម​ពីក្រោយ រួច​បាន​យក​ដំបង​ឈើមួយ​ប្រវែង​ប្រហែល​ជិត​មួយ​ម៉ែត្រ វាយ​ទៅ​លើ​ឈ្មោះ សា​ឃី វ៉ា​ន់​សូត្រ ចំ​ក្បាល​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​របួសធ្ងន់ រួច​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ នៅ​ឯ​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ពាក្យបណ្ដឹង​​រួចមក កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ​រដ្ឋបាល​ស្វាយ​ប្រទាល បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​បាន ហើយ​ក៏​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ប៊ុ​ន ម៉េ​ង​ហុង និង​ឈ្មោះ ផេង លី​ហេង មក​ធ្វើការ​សាកសួរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​ពីរ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​យក​ដំបង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន ហើយ​ដំបង​ដែល​ពួក​ខ្លួន​យក​ទៅ​ធ្វើ​សកម្មភាព​នោះ បាន​បោះចោល​នៅ​ក្នុង​ព្រែក​តា​ឃុ​ត ដែល​មានទឹក​ហូរ ។

​បច្ចុប្បន្ន​ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ