ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​រឹត​បន្តឹង​រឹតតែ​ខ្លាំង ក្រោយ​ពិភពលោក​អ្នក​រង​គ្រោះ​កូ​វី​ដ​លើស​៨​សែន​នាក់

3 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង បាន​បង្កើន​ការ​រឹតត្បិត កាលពី​ថ្ងៃអាទិត្យ ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​ទប់ទល់​នឹង​វា​យ៉ាង​លំបាកលំបិន ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​។ រោគរាតត្បាត​បាន​សម្លាប់​មនុស្ស​ជាង​៨០០,០០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក ហើយ​នៅ​តែ​បន្ត​ធ្វើទុក្ខបុកម្នេញ​ជាមួយនឹង​បណ្តា​ប្រទេស​មួយ​ចំនួន…

កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង បាន​បង្កើន​ការ​រឹតត្បិត កាលពី​ថ្ងៃអាទិត្យ ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​ទប់ទល់​នឹង​វា​យ៉ាង​លំបាកលំបិន ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​។

រោគរាតត្បាត​បាន​សម្លាប់​មនុស្ស​ជាង​៨០០,០០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក ហើយ​នៅ​តែ​បន្ត​ធ្វើទុក្ខបុកម្នេញ​ជាមួយនឹង​បណ្តា​ប្រទេស​មួយ​ចំនួន ដូច​ជា​នៅ អឺរ៉ុប​ខាងលិច ដែល​មាន​ករណី​នេះ​ជា​ច្រើន​។ ការ​ឆ្លង​បាន​កើនឡើង​ដល់ ២៣​លាន​នាក់ នៅ​ទូ​ទាំង​ពិភពលោក ហើយ​ប្រទេស​ខ្លះ​នៅ​តែ​ប្រឈម​នឹង​រលក​ដំបូង​របស់​ខ្លួន​ដូច​ជា ប្រទេស​ឥណ្ឌា​ដែល​ឆ្លង ៣​លាន​ករណី កាលពី​ថ្ងៃអាទិត្យ​។

ប្រទេស​កូរ៉េ​ខាង​ត្បួ​ង ដែល​បាន​គ្រប់គ្រង​ការ​រីក​រាលដាល​របស់​ជំងឺ​នេះ​បាន​ល្អ បាន​រឹត​បន្ដឹង ដើម្បី​ទប់ស្កាត់​ករណី​ថ្មី​ដែល​កំពុង​កើនឡើង​។

ក្លឹ​បរា​ត្រី រង្គសាល ខារ៉ាអូខេ និង​ឆ្នេរ​ខ្សាច់ ត្រូវ​បាន​បិទ​ដោយ​មានការ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​ការ​ជួបជុំ​គ្នា និង​សកម្មភាព​សាសនា​ជា​ច្រើន បន្ទាប់​ពី​ការ​ឆ្លង​រាប់រយ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ព្រះ​វិហារ​ប្រូ​តេស្ត​ង់​។

ម៉ាស់​មុខ​នឹង​មាន​ភាព​ចាំបាច់​ខ្លាំង​នៅ​ក្នុង​តំបន់​សាធារណៈ នៃ​រដ្ឋធានី​សេ​អ៊ូ​ល ចាប់ពី​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃអាទិត្យ​។

ការ​ចាក់សោរ ការ​រក្សា​គម្លាត​សង្គម និង​ការ​ពាក់​ម៉ាស់ គឺជា​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​មួយ​ចំនួន ដែល​អាច​រកបាន​សម្រាប់​រដ្ឋាភិបាល​ដែល​មិន​ទាន់​មានការ​ព្យាបាល ឬ​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​នៅឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ