ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូងស្រលាញ់យកគ្នាលួចលាក់ ដល់​មេបាកាច់ សែន​យកគ្នាមែន​ទែន

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បាន​ស័ក្តិ​៣​ពាក់​លើ​ស្មា​រក្បត់ចិត្ត​ប្រពន្ធ​កូន​ទៅ​មាន​ស្រី​ថ្មី ពាក់ព័ន្ធ​មន្ត្រី​នគរបាល​ស័ក្តិ​៣​ម្នាក់ លេងល្បែង​ស្នេហា​ត្រីកោណ​ទៅ​មាន​ស្រី​កំណាន់​ខាងលើ ធ្វើ​ឲ្យ​ប្រពន្ធដើម​ ដែល​មានកូន​២​នាក់​ឈឺចិត្ត​ស្ទើ​របែក​ថ្លើម​ប្រមាត់ ទទូច​ស្នើ​សុំ​ថ្នាក់លើ​មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​ផង ព្រោះតែ​ប្តី​កំហូច​នេះ បាន​ទៅ​កៀកកើយ​ជាមួយ​ស្រី​ថ្មី…

ខេត្តកំពង់ធំ ៖ បាន​ស័ក្តិ​៣​ពាក់​លើ​ស្មា​រក្បត់ចិត្ត​ប្រពន្ធ​កូន​ទៅ​មាន​ស្រី​ថ្មី ពាក់ព័ន្ធ​មន្ត្រី​នគរបាល​ស័ក្តិ​៣​ម្នាក់ លេងល្បែង​ស្នេហា​ត្រីកោណ​ទៅ​មាន​ស្រី​កំណាន់​ខាងលើ ធ្វើ​ឲ្យ​ប្រពន្ធដើម​ ដែល​មានកូន​២​នាក់​ឈឺចិត្ត​ស្ទើ​របែក​ថ្លើម​ប្រមាត់ ទទូច​ស្នើ​សុំ​ថ្នាក់លើ​មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​ផង ព្រោះតែ​ប្តី​កំហូច​នេះ បាន​ទៅ​កៀកកើយ​ជាមួយ​ស្រី​ថ្មី ទុក​ឲ្យ​គាត់​ជា​ប្រពន្ធ​រក​លុយ​ដោះបំណុល​គេតែម្នាក់ឯង ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ម៉ៃ ម៉ា​ឡែ​ន ជា​ប្រពន្ធ​ស្របច្បាប់ រស់នៅ​ភូមិ​ពង្រ​រលីង ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មាន​ប្ដី​ឈ្មោះ ប៉ែន ចាន់ មាន​ឋានន្តរ​ស័​ក្ត​ជា​អនុសេនីយ៍ឯក ប្រចាំការ​នៅ​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ក្រ​វ៉ា ឃុំ​ក្រ​វា ស្រុក​បា​រាយណ៍។​

ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ស្របច្បាប់​បាន​ទទូច​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្តកំពង់ធំ ពិសេស​លោកស្នងការ​នគរបាល​ខេត្ត​ស្តីទី មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​គាត់​ផង ព្រោះ​ប្តី​គាត់​ឈ្មោះ ប៉ែន ចាន់ បាន​លួច​ផិតក្បត់​មាន​សហាយស្មន់​ជាមួយ​ស្ត្រី​ម្នាក់​ជា​គ្រូបង្រៀន រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ទុក​កូន​ពីរ​នាក់​ឱ្យ​គាត់​ជា​ប្រពន្ធដើម​ចិញ្ចឹម​និង​រក​លុយ​ដោះបំណុល​ធនា​គារឯកជន​ចំនួន​១​ម៉ឺន​ដុល្លារ ខណៈ​ដែល​គាត់​គ្មាន​មុខរបរ​អ្វី​ផង​នោះ​ ។

ស្ត្រី​ជា​ប្រពន្ធ​ស្របច្បាប់​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​គាត់​ជំពាក់​លុយ​ធនាគារឯកជន​ចំនួន​១​ម៉ឺន​ដុល្លារ​នេះ គឺ​ប្តី​គាត់​យក​ប្លង់​ដី​ទៅ​ដាក់​ខ្ចី​លុយ​ធនាគារឯកជន ដើម្បី​មើលជំងឺ​របស់​គាត់ លុះដល់​មើលជំងឺ​ជា​ហើយ បែរជា​ប្ដី​កំហូច ចុះ​ចោល​ប្រពន្ធ​កូន ហើយ​យក​លុយ​ដែល​នៅ​សល់​ពី​មើលជំងឺ​របស់​ខ្លួន​នោះ ទៅ​រៀប​ការ​ជាមួយ​ស្រី​ថ្មី ជា​គ្រូបង្រៀន​ម្នាក់​នៅ​ភូមិ​ជាមួយ​គ្នា ទុក​ឱ្យ​គាត់​ជា​ប្រពន្ធ និង​កូន​ជា​អ្នករក​លុយ​សង​ធនាគារ​ជំនួស​ខ្លួន​ទៅ​វិញ ។

ពាក់ព័ន្ធ​ករណី​នេះ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក​អនុ​សេនីយ៍ឯក ប៉ែន ចាន់ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ សីហា ឆ្នាំ២០២០​នេះ ​តាម​ទូរស័ព្ទ លោក​ប្រាប់​ថា​ រឿង​លោក​បាន​ស្រលាញ់​គ្នា​ជាមួយនឹង​អ្នកគ្រូ ឈ្មោះ គិ​ន កាលី ជា​គ្រូបង្រៀន​នៅ​សាលា​បឋម សិក្សា​រូង​នោះ​ជា​ការ​ពិត លុះ​ក្រោយមក​ ក៏​មាន​សាច់ញាតិ​ឈឺ​ស្លាប់​ម្នាក់ និង​ពីរ​នាក់​ទៀត​មាន​ជំងឺ ។

យោង​តាម​អបិយ​ជំនឿ និង​គ្រូទាយ​គេ​ថា​ ខុស​ដូនតា ដោយសារ​កូនចៅ​ស្រលាញ់​គ្នា​លួច​លាក់ ធ្វើឱ្យ​មេ​បាកាច់ ។ ហើយ​ចាស់ទុំ​ក៏​បាន​ហៅ​លោក​ឲ្យ​សែនព្រេន​បង្គ្រប់កិច្ច​ជាមួយ​អ្នកគ្រូ​ខាងលើ កុំ​ឲ្យ​ខ្មោច​ធ្វើ​ទៅ​តាម​ការ​បង្គាប់បញ្ជា​របស់​ចាស់​ៗ​នឹង​គ្រូទាយ​! លោក​បន្ត​រថា​!​ឆាប់​តាំងពី​សែន​រួច លោក​ក៏​បាន​ប្រាប់​ប្រពន្ធ​របស់​លោក​ដែរ​អំពី​បញ្ហា​នេះ លោក​គ្រាន់តែ​សែន​បង្គ្រប់កិច្ច​តែ​ប៉​ណ្ណោះ ហើយ​លោក​ក៏​មិន​បាន​ទៅ​រស់នៅ​ជាមួយនឹង​អ្នកគ្រូ​ដូច​ជា​ប្តី​ប្រពន្ធ​នោះ​ដែរ ក្រោយមក​ក៏​ផ្ទុះ​រឿង​ឡើង ដោយសារ​ប្រពន្ធ​របស់​លោក​បង្ហោះ​រឿង​នឹង​នៅ​ក្នុង​បណ្តាញ​សង្គម លោក​ក៏​ឈប់​មាន​ទំនាក់ទំនង​នឹង​គ្នា​ចាប់ពី​ពេល​នោះ​មក​ ។

ព័ត៌មានបន្ថែមមានផ្សាយជូន​នៅលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ