ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នុះ​នុះ​! ឮ​ថា TikTok នឹង​ប្តឹង​រដ្ឋបាល​របស់​លោក Trump ហើយ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ TikTok បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​គ្រោង​នឹង​ទៅ​តុលាការ ដើម្បី​ប្រឆាំង​នឹង​បទបញ្ជា​របស់​រដ្ឋបាល លោក Trump ដែល​ព្យាយាម​ហាមឃាត់​កម្មវិធី​វី​ដេ​អូ​ខ្លី​ៗ​មិន​ឱ្យ​ដំណើរ​ការ​នៅ​សហរដ្ឋអាមេរិក លុះត្រាតែ​ក្រុមហ៊ុន…

អា​មេ​រិ​ក ៖ TikTok បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​គ្រោង​នឹង​ទៅ​តុលាការ ដើម្បី​ប្រឆាំង​នឹង​បទបញ្ជា​របស់​រដ្ឋបាល លោក Trump ដែល​ព្យាយាម​ហាមឃាត់​កម្មវិធី​វី​ដេ​អូ​ខ្លី​ៗ​មិន​ឱ្យ​ដំណើរ​ការ​នៅ​សហរដ្ឋអាមេរិក លុះត្រាតែ​ក្រុមហ៊ុន ByteDance ដែល​ជា​ក្រុមហ៊ុនមេ​របស់ TikTok រក​ឃើញ​អ្នកទិញ TikTok ជា​ក្រុមហ៊ុន​អា​មេ​រិ​ក​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់​ទូរទស្សន៍ CNN ថ្នាក់ដឹកនាំ TikTok បាន​មាន​ប្រសាសន៍​​ថា ៖ «​ដើម្បី​ធានា​ថា ច្បាប់​មាន​ភាព​ប្រាកដប្រជា ហើយ​ក្រុមហ៊ុន និង​អ្នក​ប្រើប្រាស់​របស់​យើង យើង​មិន​មាន​ជម្រើស​អ្វី ក្រៅពី​ការ​ប្រឆាំង​នឹង​បទបញ្ជា​ប្រតិបត្តិ​តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​នោះ​ទេ នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ​»​។

TikTok បាន​បន្ថែម​ទៀត​ថា ខណៈ​ដែល​ខ្លួន​បាន​ព្យាយាម​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេ​រិក ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​សន្តិសុខ​ជាតិ​របស់​ខ្លួន​។ អ្វី​ដែល​ខ្លួន​បាន​ជួប​ប្រទះ គឺ​កង្វះខាត​នីតិវិធី​ត្រឹមត្រូវ ព្រោះ​រដ្ឋបាល​មិន​បាន​យកចិត្តទុកដាក់​លើ​អង្គហេតុ និង​ព្យាយាម​បញ្ចូល​ខ្លួន​ទៅ​ក្នុង​ការ​ចរចា​រវាង​ឯកជន​អាជីវកម្ម​។

ByteDance បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​នឹង​ប្តឹង​រដ្ឋាភិបាល​អា​មេ​រិ​ក ដើម្បី​ប្រឆាំង​នឹង​បទបញ្ជា​ប្រតិបត្តិ​រដ្ឋបាល របស់​លោក Trump ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​លើ​គណនី WeChat ផ្លូវការ​របស់​ក្រុម​ហ៊ុន​បាន​និយាយ​ថា ៖ «​ដើម្បី​ធានា​ថា ច្បាប់​មិន​ត្រូវ​បាន​គេ​បោះបង់​ចោល ហើយ​ដើម្បី​ធានា​ថា ក្រុមហ៊ុន និង​អ្នក​ប្រើប្រាស់​ត្រូវ​បាន​គេ​គោរព​ដោយ​យុត្តិធម៌ យើង​នឹង​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​យើង​តាម​រយៈ​ការ​ប្តឹង​»​។

សេត​វិមាន​មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​សំណើ​របស់ CNN ក្នុង​ការ​សុំ​ធ្វើ​អត្ថាធិប្បាយ​ទេ​។ ក្រសួងយុត្តិធម៌​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ