ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ទុកជា​មុន​! ដើរ​តាម​ពីក្រោយ​បុរស​ម្នាក់ រួច​កៀក​.​ក​ផ្តាច់ជីវិត

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​បទល្មើស​ឃាតកម្ម​មួយ និង​ឃាត់ខ្លួន​សង្ស័យ​ម្នាក់​ដែល​បាន​រឹត​.​ក​ផ្តាច់​យក​ជីវិត​ជន​រង​គ្រោះ ព្រោះតែ​រឿង​គំនុំ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​បទល្មើស​ឃាតកម្ម​មួយ និង​ឃាត់ខ្លួន​សង្ស័យ​ម្នាក់​ដែល​បាន​រឹត​.​ក​ផ្តាច់​យក​ជីវិត​ជន​រង​គ្រោះ ព្រោះតែ​រឿង​គំនុំ ស្ថិត​នៅ​ភូមិ​ឫ​ទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ថៃ រ៉េ​ត (​ហៅ​គុន​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ មានស្រុក​កំណើត​ស្រុក​ថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​ឫ​ទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទូច ចក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ មានស្រុក​កំណើត​ភូមិ​ចំការ​ខ្នុរ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឫ​ទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

គួរ​បញ្ជាក់​ថា មុន​កើតហេតុ កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ឫ​ទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​រឹត​.​ក​ផ្តាច់ជីវិត​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ជា​កម្មករ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ រួច​ហើយ​ជនសង្ស័យ​រូប​នេះ​ក៏​បាន​រត់គេច​បាត់​តែ​ម្តង ។

ក្រោយមក​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ បន្ទាប់​ពី​ចាប់​បាន​ហើយ​ជនសង្ស័យ​រូប​នេះ​ក៏​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ដាច់​ចិត្ត​រឹត​.​ក​ផ្តាច់ជីវិត​ជន​រង​គ្រោះ​នេះ គឺ​បណ្តាល​មក​ពី​រឿង​គំនុំ ព្រោះតែ​ខឹង​ជន​រង​គ្រោះ​ដែល​ជេរ​ម៉ែ​ខ្លួន​ជា​យូរ​មក​ហើយ លុះ​រហូត​នៅ​ថ្ងៃ​កើតហេតុ ខ្លួន​បាន​ផឹកស៊ី​ជាមួយ​ជន​រង​គ្រោះ បន្ទាប់​មក​ក៏​ដើរ​តាម​ពីក្រោយ​ជន​រង​គ្រោះ​តែ​ម្តង ។ ហើយ​មានឱកាស​ល្អ​ក៏​យកដៃ​កៀក​.​ក​ជន​រង​គ្រោះ​ពីក្រោយ​ជាប់ និង​បាន​យក​ខ្សែ​ក្រ​វ៉ា​ត់​រឹត​.​ក​ជន​រង​គ្រោះ​រហូត​ដល់​ដាច់ខ្យល់​បាត់បង់​ជីវិត​តែ​ម្ដង​ទៅ ។

ក្រោយ​ពី​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួច សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ