ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រី​លោក​ត្រាំ​ថា ប្អូន​គាត់​គឺជា​មនុស្ស​​កុហក និង​ឃោរឃៅ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ បងស្រី​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ពណ៌នា​លោក​ត្រាំ ថា ជា​មនុស្ស​ឃោរឃៅ និង​ជា​មនុស្ស​កុហក ខ្វះ​គោលការណ៍…

អា​មេ​រិ​ក ៖ បងស្រី​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ពណ៌នា​លោក​ត្រាំ ថា ជា​មនុស្ស​ឃោរឃៅ និង​ជា​មនុស្ស​កុហក ខ្វះ​គោលការណ៍ ដែល​មាន​ន័យ​ថា លោក​ជា​មនុស្ស​មិន​អាច​ជឿ​ទុកចិត្ត​បាន​។

លើក​នេះ វា​មិនមែន​ជា​ការ​វាយប្រហារ​ពី​សំណាក់​អ្នក​ដទៃ​នោះ​ទេ តែ​វា​ជា​ការ​វាយប្រហារ​ពី​សំណាក់​បងស្រី​របស់​ខ្លួន​ទៅ​វិញ​។

លោកស្រី Maryanne Trump Barry អតីត​ចៅក្រម​សហព័ន្ធ និង​ជា​បងស្រី​របស់​លោក Donald Trump បាន​ស្តីបន្ទោស​ប្អូនប្រុស​របស់​លោកស្រី ចំពោះ​គោលនយោបាយ​អន្តោ​ប្រវេសន៍​របស់​លោក ដែល​បានឃើញ​ក្មេង​ៗ​បែក​ចេញពី​ឪពុក​ម្តាយ​របស់​ពួក​គេ​នៅ​ឯ​ព្រំដែន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ឃុំឃាំង​។

លោកស្រី​បាន​និយាយ​នៅ​ក្នុង​ការ​ថត​សម្លេង​ដែល​កាសែត Washington Post ទទួល​បាន​ថា​៖ «​អ្វី​ដែល​គាត់​ចង់​ធ្វើ គឺ​គ្រាន់តែ​សម្រាប់​ខ្លួន​គាត់​ប៉ុណ្ណោះ​។ គាត់​គ្មាន​គោលការណ៍​ទេ​។ វា​ជា​ការ​បង្ហោះ​សារ Twitter កុហក​តែ​ប៉ុណ្ណោះ ព្រះ​ជា​ម្ចាស់​អើយ​!»​។

ការ​ថត​សម្លេង​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា​ការ​សម្ងាត់ ដោយ​ក្មួយ​ស្រី​របស់​ប្រធានាធិបតី លោកស្រី Marry Trump ដែល​បាន​ចុះ​ផ្សាយ​កាលពី​ខែ​មុន នូវ​កម្រង​អនុស្សាវរីយ៍​ឈ្មោះ​ថា “Toxic Family”​។

ការ​ថត​សម្លេង​ក៏​បាន​លើក​ឡើង​ថា លោក​ប្រធានាធិបតី​ធ្លាប់​ជួល​គេ​ឱ្យ​ប្រឡង​ចូល​រៀន​មហា​វិទ្យា​ល័យ​ជំនួស​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប​សេត​វិមាន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់​បណ្តាញសារព័ត៌មាន​អា​មេ​រិក​ពី​លោក Trump ដែល​បាន​និយាយ​ថា​៖ «​រាល់​ថ្ងៃនេះ ខ្ញុំ​មាន​អ្វី​ត្រូវ​ខ្វល់​ច្រើន​ជាង​នេះ​។ ខ្ញុំ​នឹក​ប្អូនប្រុស​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើការ​ឱ្យ​ខ្លាំង​ជាង​នេះ​សម្រាប់​ប្រជាជន​អា​មេ​រិ​ក​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ