ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក! ផ្ទះ៤ខ្នង​ត្រូវអគ្គិភ័យឆាបឆេះ​ (មានវីដេអូ)

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​ ៖ យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ត្រី​ប៊ូ​ សុធី​ ស្នងការ​រង​ទទួល​ផែន​បង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា កាលពីវេលាម៉ោង​១២និង​​៣០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃ​ទី​២៤ ​ខែ​សីហា ឆ្នាំ​២០២០ មាន​​ករណី​អគ្គី​ភ័យ​ឆាប​​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង ស្ថិត​នៅ​ក្រុម​ទី​១២…

​ខេត្ត​ព្រះសីហនុ​ ៖ យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ត្រី​ប៊ូ​ សុធី​ ស្នងការ​រង​ទទួល​ផែន​បង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា កាលពីវេលាម៉ោង​១២និង​​៣០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃ​ទី​២៤ ​ខែ​សីហា ឆ្នាំ​២០២០ មាន​​ករណី​អគ្គី​ភ័យ​ឆាប​​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង ស្ថិត​នៅ​ក្រុម​ទី​១២ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​ ។

ម្ចាស់​ផ្ទះរងគ្រោះ​ខាងលើ​រួម​មាន ​ម្ចាស់ផ្ទះ​ទី​១-ឈ្មោះ ប៉ាត អៀរ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ អ្នក​អនាម័យ​ ​បានរងការ​ខូចខាតសម្ភារដូចជា ​ម៉ូតូ​ចំនួន៤​គ្រឿង, ​កុំ​ព្យូ​ទ័​រ​១ គ្រឿង និង​ខូចខាត​សំ​ម្ភា​រះ​ប្រើប្រាស់​មួយ​ចំនួនទៀត ។ ​ម្ចាស់ផ្ទះ​ទី​២-ឈ្មោះ ហូ​ន សុ​ជាតិ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​ មុខរបរ​ជាង​ទូក ខូចខាត​ជញ្ជាំង​១០% ។ ​ម្ចាស់ផ្ទះ​ទី​៣-ឈ្មោះ ចាន់ ញ៉ែ​ត ភេទ​ស្រី អាយុ​៨១​ឆ្នាំ មុខរបរ​នៅផ្ទះ ខូចខាត​ដំបូល​៥០% និង​​ម្ចាស់ផ្ទះ​ទី​៤-ឈ្មោះ ទោម សៅ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ មុខរបរ​លក់ដូរ ត្រូវអគ្គិភ័យ​ឆាបឆេះផ្ទះអស់​​ទាំងស្រុង​ ។

​ករណី​​អគ្គិភ័យ​ខាងលើ​នេះ គ្រប់គ្រង​ស្ថានភាព​ទាំងស្រុង​ ហើយ​ភ្លើង​បាន​រលត់ទៅវិញ​នៅ​វេលា​​ម៉ោង១​និង​៣០​នាទី​ថ្ងៃ​ដដែល​ ។ ករណី​នេះ​មិន​បណ្តាល​អោយ​មាន​អ្នក​រង​របួស​ឡើយ ចំពោះ​​មូលហេតុ គឺ​​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។

​​ក្នុង​ហេតុការណ៍​ខាងលើនេះ​ដែរ​ រថយន្ត​ពន្លត់អគ្គីភ័យ​សរុប​ចំនួន​៥​គ្រឿង​បានចុះមកជួយអន្តរាគមន៍​ ដោយ​ប្រើប្រាស់​ទឹក​សរុប​អស់​ចំនួន​៥​​រថយន្ត ក្នុងនោះ​ ​រថយន្តពន្លត់អគ្គិភ័យរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​​ចំនួន​២​​រថយន្ត​, រថយន្តពន្លត់អគ្គិភ័យ​របស់​កំពង់​ផែ​ស្វ័​យ​ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹកអស់​​១​រថយន្ត និង​រថយន្តពន្លត់អគ្គិភ័យ​របស់​​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២​រថយន្ត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ