ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មិនធម្មតា​ទេ​! ម៉េ​ង កែវ​ពេ​ជ្ជ​តា ដឹក​ដៃ​កូនស្រី​ធ្វើ​រឿង​មួយ​នេះ​រួម​គ្នា​យ៉ាង​អស្ចារ្យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ចាស់វស្សា​ដែល​ពោរពេញ​ដោយ​ទេព​កោសល្យ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង រួម​ទាំង​សមត្ថភាព​នៃ​ការ​តែង​និពន្ធ​បទ​ចម្រៀង​សម័យ និង​បុរាណ អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ថ្មី​ៗ​នេះ​បើ​ទោះបីជា​ជួប​ប្រទះ​ព្យុះ​បក់​បោក​ជា​ច្រើន ទាំង​រឿង​ស្នាដៃ​សិល្បៈ​ត្រូវ​គេ​បំពាន​ផង…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ចាស់វស្សា​ដែល​ពោរពេញ​ដោយ​ទេព​កោសល្យ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង រួម​ទាំង​សមត្ថភាព​នៃ​ការ​តែង​និពន្ធ​បទ​ចម្រៀង​សម័យ និង​បុរាណ អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ថ្មី​ៗ​នេះ​បើ​ទោះបីជា​ជួប​ប្រទះ​ព្យុះ​បក់​បោក​ជា​ច្រើន ទាំង​រឿង​ស្នាដៃ​សិល្បៈ​ត្រូវ​គេ​បំពាន​ផង ទាំង​បណ្តឹង​បរិហារកេរ្តិ៍​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្តី តែ​អ្នក​នាង​នៅ​តែ​បន្ត​បង្ហាញ​នូវ​ទឹកដៃ​សិល្បៈ​ថ្មីស្រឡាង​មួយទៀត តាម​រយៈ​ការ​តែង​និពន្ធ​បទ​ច​ម្រ​ង​ថ្មី​មួយ​បទ ដែល​មាន​លក្ខណៈ​អប់រំ​ដល់​យុវវ័យ​អំពី​របៀប​បែបបទ​នៃ​ការ​ស្លៀកពាក់​ឲ្យ​ត្រូវ​តាម​ពេលវេលា និង​ទី​អារាម ។

អ្វី​ដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​កម្រិត​ទៀត​នោះ គឺ​អ្នក​ម្តាយកូន​ពីរ​ដែល​នៅ​តែ​មាន​រូប​សម្រស់​ស្រស់​សោភា​ក្មេង​ជាង​វ័យ បាន​ដឹក​ដៃ​កូនស្រី​បណ្តូលចិត្ត​សម្តែង​ក្នុង MV បទ​ចម្រៀង​ថ្មី​របស់​អ្នក​នាង​ថែម​ទៀត​ផង ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល និង​បង្ហាញ​ការ​គាំទ្រ​អ្នក​នាង​ដែល​បាន​បង្ហាត់បង្ហាញ​តម្រង់ផ្លូវ​កូន​បាន​យ៉ាង​ល្អ​ក្នុង​វិ​ថី​សិល្បៈ ។

បន្ថែម​ពីលើ​នេះ ទេព​កោសល្យ​សម្តែង និង​ការ​លេង​ទឹកមុខ​របស់​កូនស្រី​ពៅ​របស់​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា គឺ​នាង​តូច ពេ​ជ្ជ​តា សង្វា​ពេជ្រ ក៏​មិនធម្មតា​ដែរ គឺ​ពិតជា​មាន​ដុ​ង​ពី​កំណើត​តែ​ម្តង ជា​ពិសេស​មហាជន​អ្នកគាំទ្រ​តែងតែ​ពោល​ថា នាង​តូច​រូប​នេះ គឺ​មាន​និ​ស្យ័​យ និង​ទេព​កោសល្យ​ខ្ពស់​ខាង​សិល្បៈ ដូច​អ្នក​ម្តាយ​របស់​នាង ព្រោះ​នាង​តូច​មាន​សមត្ថភាព​ទាំង​ច្រៀង និង​កាន់​ឧបករណ៍​តន្ត្រីបុរាណ សម័យ ដូច​ជា លេង វី​យូ​ឡុ​ង និង​ទ្រសោ ដែល​នេះ​សបញ្ជាក់​ថា នាង​គឺជា​គ្រាប់ពូជ​សិល្បៈ​របស់​ខ្មែរ ហើយ​នាង​តូច​ក៏​ធ្លាប់​បាន​ចូលរួម​សម្តែង​ជាមួយ​ម្តាយ និង​បងប្រុស​របស់​នាង​ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។

យ៉ាងណាមិញ ក្រឡេក​ទៅ​មើល​ស្នាដៃ​សិល្បៈ​ថ្មីស្រឡាង​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​មាន​ចំណងជើង​ថា «​ទៅ​វត្ត​ស្លៀក​អី​» ដែល​អ្នក​នាង​បាន​ដឹក​ដៃ​កូនស្រី​ចូលរួម​សម្តែង​ក្នុង​វី​ដេ​អូ​ចម្រៀង​ជាមួយនឹង​សិល្បករ​ផ្សេង​ៗ​ទៀត​នោះ គឺ​បង្កប់​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ជុំវិញ​វប្បធម៌ និង​សិល្បៈ​នៃ​ការ​ស្លៀកពាក់​របស់​បុរស ស្ត្រី និង​យុវវ័យ ។

ផ្នែក​ខ្លះ​នៃ​ប៉ា​រ៉ូ​ល​ចម្រៀង​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ពោល​ឡើង​ពិ​រោះ​រណ្តំ​ថា «​ពួក​យើង​ស្រី​ៗ​ទៅ​វត្ត​ស្លៀក​អី​ទើប​សម ចូល​ឆ្នាំ ឬ​បុណ្យ​ភ្ជុំ ក​ម្លោះ​ក្រមុំ​គួរតែ​ដឹង ។ ប្រពៃណី​ខ្មែរ​មាន​ចែង​ហូរហែ​រណា​ពៅ​ព្រលឹង ដូច្នេះ​គួរតែ​ដឹង នឹង​ត្រូវ​ស្លៀកពាក់​ឲ្យ​ត្រូវ​វេលា សំពត់​ហូល​អាវប៉ាក់ សមជា​កុ​ល​ស្ត្រី​នៃ​ខេមរា​» ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​អត្ថន័យ​នៃ​បទ​ចម្រៀង​បាន​ណែនាំ​ដល់​មហាជន​ឲ្យ​យល់​ច្បាស់​ថា « ខោ​រឹប សំពត់​ខ្លី នាង​អើយ​ខុស​ក្បួនតម្រា កុំ​ស្លៀក​ណា​នាង​ណា​ចំពោះ​ព្រះសង្ឃ និង​ទី​អារាម​» ក្នុង​នោះ​ផង​ដែរ «​អាវ​ខើច​.​ក​ធំ ក្រមុំ​នាង​ក៏​ត្រូវ​ហាម កុំ​ឲ្យ​ក្មេង​ធ្វើ​តាម នោះ​ខូច​សីលធម៌​ថ្លាថ្លៃ » របស់​ខ្មែរ ។

បើ​និយាយ​ពី​បទ​ចម្រៀង​របស់​អ្នក​នាង គឺ​ពិតជា​មាន​ខ្លឹមសារ​អប់រំ​យ៉ាង​ល្អ ព្រោះ​អ្នក​នាង​បាន​បញ្ជាក់​ក្នុង​បទ​ចម្រៀង​ថា តោង​ស្លៀកពាក់​ឲ្យ​ត្រូវ​កាល និង​ពេលវេលា មិនមែន​ចង់​ស្លៀក​អី​ក៏​បាន​នោះ​ទេ បើសិន​អ្នក​ទៅ​កាន់​ទី​អារាម សំពះ​ព្រះសង្ឃ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ