ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ភូមិ​ប្រទះ​ឃើញអាវុធនិង​​​គ្រាប់​ជា​ច្រើន​​ ខណៈកំពុង​ភ្ជួរដីចម្ការ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អាវុធ​ជា​ច្រើន​ដើម​និង​មាន​គ្រាប់​មួយ​ចំនួន​ផង ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ពេល​កំពុង​ភ្ជួរដីចំការ​មួយ​កន្លែង​នៅ​ចំណុច​ដា​ពង្រ ស្ថិត​ក្នុងភូមិ​បា​សាក់ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី តែ​អាវុធ​និង​គ្រាប់​យុទ្ធ​ភ័ណ្ឌ​ទាំង​អស់​​នោះ​ខូចគុណភាព​អស់​ទៅ​ហើយ​ ។​…

ខេត្តបាត់ដំបង ​៖ អាវុធ​ជា​ច្រើន​ដើម​និង​មាន​គ្រាប់​មួយ​ចំនួន​ផង ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ពេល​កំពុង​ភ្ជួរដីចំការ​មួយ​កន្លែង​នៅ​ចំណុច​ដា​ពង្រ ស្ថិត​ក្នុងភូមិ​បា​សាក់ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី តែ​អាវុធ​និង​គ្រាប់​យុទ្ធ​ភ័ណ្ឌ​ទាំង​អស់​​នោះ​ខូចគុណភាព​អស់​ទៅ​ហើយ​ ។​

សេចក្ដី​រាយ​ការ​ណ៍បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋឈ្មោះ​ហ៊ុន ចាន់ ប្រុស​អាយុ​៦០​ឆ្នាំ​រស់នៅ​ចំណុច​ខាងលើ​ ​ជា​អ្នក​ប្រទះ​ឃើញ​អាវុធ​និង​គ្រាប់កាំភ្លើង​ទាំងនោះ ពេល​គាត់​កំពុង​ភ្ជួរដីចម្ការ​ដាំដំឡូង​មី​។

អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ​រួម​មាន ​៖ អាវុធ​ធុន​CKC ចំនួន​៦​ដើមគ្រាប់​ចំនួន​១០០​គ្រាប់​, អាវុធ​ធុន​M16 ចំនួន​០១​ដើម​មាន​គ្រាប់​ចំនួន​១៥០​គ្រាប់ និង មាន​បង់​ចំនួន​២២​បង់ តែ​អាវុធ​និង​គ្រាប់​ទាំង​ប៊​នេះ​ខូចគុណភាព​ទាំងអស់​។​បើ​តាម​ម្ចាស់​ចំការ លោក ហ៊ិ​ន ចាន់ បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​ប្រទះ​ឃើញ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ នៅ​ពេល​គាត់​ភ្ជួរ​ដី​ដាំដំឡូង​។

គាត់​បាន​បញ្ជាក់​ថា ពេល​នោះ​កាំភ្លើង​បាន​ផុស​ឡើង ហើយ​ពេល​គាត់​គាស់​មើល ស្រាប់​តែ​ឃើញ​មាន​គ្រាប់ អាវុធ​ជា​ច្រើន​ទើប​គាត់​រាយ​ការ​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះ​ពិនិត្យ​តែ​ម្ដង​។​សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា បើ​តាម​ពិនិត្យ​អាវុធ​និង​គ្រាប់​ទាំង​អស់នោះ ត្រូវ​បាន​គេ​កប់​នៅ​ក្នុង​ដី​នៅ​តំបន់​នោះ​តាំងពី​សម័យ​សង្គ្រាម ដូច្នេះ​ហើយ​ ទើប​មាន​សភាព​ច្រេះ​ចាប់​ខូចខាត​ទាំងស្រុង​។ ក្រោយ​ពី​ប្រមូល​បាន គេ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍រដ្ឋ​​បាល​​ឃុំ​បា​សាក់ ជា​បណ្ដោះអាសន្ន​ហើយ​៕ ​

អត្ថបទសរសេរ ដោយ