ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona រក​ឃើញ​សមាជិក​ថ្មី​របស់​ខ្លួនឆ្លង​កូ​វី​ដ​១៩

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ យោង​តាម​ការ​ប្រកាស​ពី​ក្លិប Barcelona បានឱ្យ​ដឹង​ថា ខ្សែបម្រើ Miralem Pjanic ដែល​ជា​កីឡាករ​ចំណូល​ថ្មី​ទើបតែ​នាំ​យក​ពី​ក្លិប Juventus…

អេ​ស្ប៉ា​ញ ៖ យោង​តាម​ការ​ប្រកាស​ពី​ក្លិប Barcelona បានឱ្យ​ដឹង​ថា ខ្សែបម្រើ Miralem Pjanic ដែល​ជា​កីឡាករ​ចំណូល​ថ្មី​ទើបតែ​នាំ​យក​ពី​ក្លិប Juventus បាន​ធ្វើតេស្ត​រក​ឃើញ​មាន​សញ្ញា​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩។

ខ្សែបម្រើ​កណ្តាល​ជម្រើសជាតិ​បូ​ស្នី និង​ហឺ​ហ្សី​ហ្គូ​វី​ណា​វ័យ ៣០​ឆ្នាំ​រូប​នេះ បាន​ផ្លាស់​មក​ចូលរួម​ជាមួយ Barcelona ក្នុង​កិច្ចព្រមព្រៀង​រយៈពេល ៤​រដូវ​កាល ក្នុង​តម្លៃ ៦៥​លាន​អឺ​រ៉ូ ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ចុងខែ​មិថុនា ដោយ​ពុំ​ទាន់បាន​បង្ហាញខ្លួន​ជាមួយ​ក្រុម​ថ្មី​នៅឡើយ​។ ហើយ​រូបគេ​នឹង​ត្រូវ​ខកខាន​ការ​ប្រកួត​មុន​បើក​រដូវ​កាល (Pre-Season) ដោយ​តម្រូវ​ឱ្យ​នៅ​ដាច់​ដោយឡែក។

សេចក្តីថ្លែងការណ៍​មួយ​ពី​ក្លឹ​ប​យក្ស​កា​តា​ឡាន​ខាងលើ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​បានឱ្យ​ដឹង​ថា «Miralem Pjanic បាន​ធ្វើតេស្ត៍​វិជ្ជមាន​កូ​វី​ដ​១៩ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍ ទី​២២ បន្ទាប់​ពី​រូបគេ​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​។ បច្ចុប្បន្ន​កីឡាករ​រូប​នេះ​មាន​សុខភាព​ល្អ ហើយ​រូបគេ​នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល ១៥​ថ្ងៃ​»៕ (​ប្រភព​ពី Barcelona)