ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ល្បី​ហើយ​! ព្រះ​នាង​តូច នរោត្តម ជេន​ណា នឹង​មាន​វត្ត​មាននៅ​ក្នុង​ភាគ​យន្ត​ថ្មី​របស់​កូរ៉េ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះ​នាង​តូច នរោត្តម ជេន​ណា ដែល​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​បាន​ស្គាល់ និង​ដឹង​ជាក់ច្បាស់​ពី​សមត្ថភាព និង​ទេព​កោសល្យ​ល្អ​របស់​ទ្រង់​នៅ​ក្នុង​ទម្រង់​សិល្បៈ មិន​ថា សមត្ថភាព​សម្តែង…

រាជធានី​ភ្នំពេញ ៖ ព្រះ​នាង​តូច នរោត្តម ជេន​ណា ដែល​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​បាន​ស្គាល់ និង​ដឹង​ជាក់ច្បាស់​ពី​សមត្ថភាព និង​ទេព​កោសល្យ​ល្អ​របស់​ទ្រង់​នៅ​ក្នុង​ទម្រង់​សិល្បៈ មិន​ថា សមត្ថភាព​សម្តែង ការ​ច្រៀង​ទម្រង់​សម័យ និង​មរតក​ដើម​ក៏​ដូច​ជា ការ​បញ្ចេញ​ក្បាច់​រាំ​នោះ​ទេ ពេល​នេះ​ព្រះ​នាង​តូច​កំពុង​តែ​ឈាន​ជើង​ទៅ​មុខ​មួយ​កម្រិត​ធំ​នោះ គឺ​ការ​ចូល​សម្តែង​នៅ​ក្នុង​ខ្សែ​ភាគ​យន្ត​របស់​កូរ៉េ​ថែម​ទៀត​ផង ។

កាលពី​ពេល​ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទៅ​ដល់​មហាជន​អ្នកគាំទ្រ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា ព្រះ​នាង តូច​នរ​ត្តម ជេន​ណា បាន​សម្រេច​ក្តី​ប្រាថ្នា​មួយទៀត​របស់​ទ្រង់ ហើយ​អ្នកគាំទ្រ​របស់​ទ្រង់​បាន​ចូលរួម​សម្តែង​ការ​ត្រេកអរ​ជា​អនេក ពេល​ដែល​ទ្រង់​ដែល​ជា​អាយ​ដល​ក្នុង​ដួងចិត្ត ត្រូវ​បាន​ជ្រើសតាំង​ចូលរួម​សម្តែង​ជាមួយនឹង​ខ្សែ​ភាគ​យន្ត​រឿង​កូរ៉េ​មួយ ។

នេះ​បើ​យាង​តាម​ការ​បង្ហោះ​របស់ KR Arts Cambodia កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ដែល​ជា​សាលាបង្រៀន​តន្ត្រី​មួយ​របស់​កូរ៉េ ។

យ៉ាងណាមិញ ការ​មាន​វត្តមាន​របស់​ព្រះ​នាង​តូច​ពេញ​ទៅ​ដោយ​សមត្ថភាព​ទាំង​វ័យក្មេង​បែប​នេះ​ពីព្រោះ​តែ​មួយ​រយៈ​កន្លង​មកនេះ មហាជន​បាន​សម្លឹង​ឃើញ​ពី​ទេព​កោសល្យ​របស់​ទ្រង់​ដែល​សម្តែង​បាន​យ៉ាង​សាក​សមនៅ​ក្នុង​ខ្សែ​ភាគ​យន្ត​រឿង​ខ្មែរ ដែល​មាន​ចំណងជើង​ថា « ទេពធីតា​ព្កុ​លមាស​» ដែល​នៅ​ក្នុង​រឿង​មួយ​នេះ​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​មហាជន​ទៅ​លើ​ស្នាដៃ​សម្តែង​ដំបូង​របស់​ព្រះ​នាង​ផ្ទាល់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​អាច​នឹង​មាន​វត្តមាន​របស់​ព្រះ​នាង​នៅ​ក្នុង​ខ្សែ​ភាគ​យន្ត​ថ្មី​នេះ​ក៏​ដោយ តែ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​អំពី​ខ្សែ​ភាគ​យន្ត​រឿង​មួយ​នេះ​ថា ទ្រង់​នឹង​ត្រូវ​សម្តែង​ជា​តួអង្គ​បែប​ណា ហើយ​គ្រោង​នឹង​ចាប់ផ្តើម​សម្តែង​នៅ​ពេល​ណា​អោយ​ពិតប្រាកដ​នោះ​ទេ ៕

កែសម្រួលដោយ