ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សោក​នាដ​​កម្ម​​រត់​ជាន់​គ្នា​ក្នុង​ហាង​ឌី​ស្កូ ឆក់​យក​ជីវិត​មនុស្ស​​១៣​នាក់​​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ប៉េ​រូ ៖ ការ​រត់​ជាន់​គ្នា​ក្នុង​ហាង​ឌី​ស្គូ​មួយកន្លែង នៅ​​ក្នុង​ទីក្រុង​លី​ម៉ា ​រដ្ឋធានី​ប៉េ​រូ កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​​សីហា ឆ្នាំ​២០២០ បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​រហូត​​ដល់​ទៅ​១៣​នាក់ ខណៈ​ពួក​គេ​ប៉ុនប៉ង​រត់គេច​ពី​ប៉ូលិស…

ប្រទេស​ប៉េ​រូ ៖ ការ​រត់​ជាន់​គ្នា​ក្នុង​ហាង​ឌី​ស្គូ​មួយកន្លែង នៅ​​ក្នុង​ទីក្រុង​លី​ម៉ា ​រដ្ឋធានី​ប៉េ​រូ កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​​សីហា ឆ្នាំ​២០២០ បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​រហូត​​ដល់​ទៅ​១៣​នាក់ ខណៈ​ពួក​គេ​ប៉ុនប៉ង​រត់គេច​ពី​ប៉ូលិស ដែល​លើក​មក​ដើម្បី​បង្ក្រាប​ការ​មិន​គោរព​​បំរាម​​គោ​ចរណ៍ ដែល​ដាក់​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ក្នុង​ប្រទេស​។

ប្រមុខ​ប៉ូលិស​ប៉េ​រូ​ឧត្ដមសេនីយ ​អ័​រ ​ឡាន​ដូ​វេ​ឡា​ស្កូ​ គូសបញ្ជាក់​តាម​វិទ្យុ​​ RPP ​ថា ក្រោយ​ប្រតិ​បត្តិការ​មួយ​របស់​ប៉ូលិស​ក្នុង​ហាង​ឌី​ស្កូ​មួយ​នៅ​ LOS OLIVOS មនុស្ស​១៣​នាក់​បាន​ត្រូវ​​បាន​បាត់​បង់​ជីវិត​។ ហើយ​​នា​យប់​ថ្ងៃ​នោះ​ ​មនុស្ស​ប្រមាណ​ជា​១២០​នាក់​បាន​នាំ​គ្នា​​ទៅ​កាន់​ហាង​ឌី​ស្កូ​នេះ ដើម្បី​ប្រារព្ធ​ពិធី​ខួប​មួយ រួច​បង្ហោះ​តាម​បណ្ដាញ​សង្គម​ទៀត​ ​ទោះបី​ជា​​មាន​បំរាម​​​គោ​ចរណ៍​ និង​ការ​ហាមឃាត់​មិន​ឲ្យ​មានការ​ប្រមូលផ្ដុំ​មនុស្ស​ក្ដី ។ ក្រោយ​មក​​ប៉ូលិស​បាន​លុក​ចូល​ទៅ​​ក្នុង​ហាង​នោះ ​ដែល​ស្ថិត​នៅ LOS OLIVOS ជា​សង្កាត់​មាន​ប្រជាប្រិយ​មួយ​នៃ​ក្រុង​លី​ម៉ា​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងមហាផ្ទៃ​ប៉េ​រូ​គូសបញ្ជាក់​ថា ប្រឈម​មុខ​នឹង​អន្តរាគមន៍​របស់​ប៉ូលិស ដែល​មិន​បាន​ប្រើ​អាវុធ​ណាមួយ​ ឬ​គ្រាប់បែក​បង្ហូរទឹកភ្នែក​នោះ​ឡើយ តែ​ពួក​អ្នក​ចូល​រូ​ម​ក្នុង​ពិធី​ជួបជុំ​នេះ ​គ្រាន់តែ​ឃើញ​​ប៉ូលិស​ទៅដល់​ក៏​បាន​​ប៉ុនប៉ង​រត់គេច​ខ្លួន​តាម​ទ្វារ ​និង​ជណ្ដើរ​តែ​មួយ​។ ពួក​គេ​រត់​បែប​នេះ ​ដើម្បី​ចៀសវាង​ពី​ការ​ចាប់ខ្លួនរបស់​ប៉ូលិស តែ​បែរ​ជា​​នាំ​ឲ្យ​មាន​សោក​នាដ​​កម្ម​ទៅវិញ ​។ ​ពួក​គេ​រត់គេច​ពី​ប៉ូលិស ព្រោះ​ច្បាប់​ប៉េ​រូ ​គ្រោង​ឲ្យ​មានការ​ទោស​ដាក់គុក​និង​ការ​ពិន័យ​ដល់​ទៅ​១១០​ដុល្លារ ចំពោះ​ការ​រំលោភ​បំពាន​វិធានការ​ដែល​រដ្ឋ​បាន​ចាត់ ដើម្បី​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​។

ក្រៅពី​អ្នក​បាត់​បង់​ជីវិត​ ​១៣​នាក់ នៅ​មាន​មនុស្ស​៣​នាក់​ទៀត​រង​របួស​ រួម​ជាមួយ​ប៉ូលិស​៣​នាក់ ដែល​ប៉ុនប៉ង​ជួយ​សង្គ្រោះ​បណ្ដា​អ្នក​នៅ​ជាប់​ក្នុង​ហាង​ឌី​ស្កូ​នោះ​។ បណ្ដាជន​រង​គ្រោះ​មាន​អាយុ​ពី​២០​ទៅ​៣០​ឆ្នាំ​។ ក្នុង​ចំណោម​អ្នក​​បាត់​បង់​ជីវិត​ទាំង​១៣​នាក់​នោះ​ ក៏​មាន​នារី​១២​នាក់ ​និង​បុរស​ម្នាក់​ផង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ