ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​ខារ៉ាអូខេ​បំភាន់ភ្នែកចំនួន១០​​ក្នុង​​សូរិ​យា​ម៉ល ​ត្រូវបាន​ប​ង្ក្រាប​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិប​កម្សាន្ត KTV ដែល​ជា​កន្លែង​ប្រមូលផ្តុំ​ផឹកស៊ី​បំភាន់​ភ្នែក​ ធ្វើ​ជា​ភោជ​នីយដ្ឋាន​ចំនួន​១០​ទីតាំង ដែល​លួច​បើកអាជីវកម្ម​ក្នុង​ពេល​រាត្រី ស្ថិត​នៅ​ក្នុង​ផ្សារ​សូ​រិ​យា​ម៉​ល ហើយ​ចាក់​ឧបករណ៍​បំពង​សំឡេង​រំខាន ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ ក្លិប​កម្សាន្ត KTV ដែល​ជា​កន្លែង​ប្រមូលផ្តុំ​ផឹកស៊ី​បំភាន់​ភ្នែក​ ធ្វើ​ជា​ភោជ​នីយដ្ឋាន​ចំនួន​១០​ទីតាំង ដែល​លួច​បើកអាជីវកម្ម​ក្នុង​ពេល​រាត្រី ស្ថិត​នៅ​ក្នុង​ផ្សារ​សូ​រិ​យា​ម៉​ល ហើយ​ចាក់​ឧបករណ៍​បំពង​សំឡេង​រំខាន ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ កម្លាំង​ចម្រុះ​ចុះ​ទៅ​បិទ​ផ្អាក​អាជីវកម្ម និង​ធ្វើការ​អប់រំ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០ កន្លង​មកនេះ ដែល​ជា​ថ្ងៃ​ទី​១​នៃ​ការ​ឈប់​សម្រាក ។

តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​គោល​កាណ៍​ដឹកនាំ របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ទើប​នៅ​រាត្រី​ថ្ងៃ​ទី​១៧ ខែសីហា កម្លាំង​ចម្រុះ​ខណ្ឌ​ដូន​ពេញ​ដឹកនាំ​ដោយ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ខារ៉ាអូខេ (KTV) ក្លិប​ឌី​ស្កូ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​រួម​មាន ភោជនីយដ្ឋាន​យីហោ​ហេ​ភី​ណេ​ស ស្ថិត​នៅ​សង្កាត់​បឹង​រាំង បាន​កែប្រែ​ពី​ខារ៉ាអូខេ ទៅ​បើក​អាជីវកម្ម​ភោជនីយដ្ឋាន​វិញ បាន​សម្រេច​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន​ចំនួន​១០​ទីតាំង ជា​ក្លិប​ឌី​ស្កូ ស្ថិត​នៅ​ក្នុង​ផ្សារ​សូ​រិ​យា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

ក្រុមការងារ​បាន​ធ្វើ​កំណត់ហេតុ​ផ្អាក​អា​ជី​កម្ម​ជា​បណ្តោះអាសន្ន និង​ដកហូត​ឧបករណ៍​សម្រាប់​ចាក់​បំពង​សំឡេង ព្រមទាំង​បាន​ធ្វើការ​ឃាត់​ម្ចាស់​ទីតាំង​យក​ទៅ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។

អាជ្ញាធរ​បន្ត​ទៀត​ថា ប្រតិបត្តិការ​ខាងលើ ក្នុង​ហេតុផល​៖
១-​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ពី​ការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដោយ​មិន​រក្សា​គម្លាត​សង្គម​១,៥​ម៉ែត្រ ទៅ​២.០០​ម៉ែត្រ ។
២-​ចាក់​សំឡេង​ឮ​ខ្លាំង​ៗ បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​ប៉ះពាល់​ដល់​ការ​ស្នាក់​នៅ​របស់​​ប្រជាពលរដ្ឋ​នៅ​ពេល​យប់ ។
៣-​មិន​គោរព​តាម​កា​ណែនាំ និង​កិច្ចសន្យា​របស់​អាជ្ញាធរ​ខណ្ឌ​ចំនួន​៣​លើក និង​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍ ជា​ប្រចាំ​នៅ​បណ្តោយ​ផ្លូវ​លេខ​៥១ (​ការ​ឈប់​ចត​គ្មាន​សណ្តាប់ធ្នាប់​)។

ការងារ​អនុវត្ត​គោល​ការ​សុ​វត្តិភាព​របស់​អាជ្ញាធរ​ខណ្ឌដូនពេញ ប្រតិបត្តិការ​តែ​មួយ​យប់ បិទ​បាន​១០​ទីតាំង​ជា​បណ្តោះអាសន្ន ក្នុងភូមិ​សាស្ត្រ​ដើម្បី​ធ្វើការ​អប់រំ ៕

អត្ថបទសរសេរ ដោយ