ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​និង​ពលករ​ត្រូវ​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូនមកវិញ​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ​៖ ​ក្រុម​អាជ្ញាធរ​ថៃ​​បាន​បញ្ជូន​ខ្លួន​អ្នកទោស​​ម្នាក់ និង​ពលករ​​ម្នាក់​យក​មក​ប្រគល់​ឱ្យ​កម្ពុជាវិញ​កាលពី​វេលា​ម៉ោង​២និង​៥៥​នា​ទី​រសៀល​ថ្ងៃ​ទី​២០ ​សីហា​ ឆ្នាំ​២០២០ ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រ​ពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ​៖ ​ក្រុម​អាជ្ញាធរ​ថៃ​​បាន​បញ្ជូន​ខ្លួន​អ្នកទោស​​ម្នាក់ និង​ពលករ​​ម្នាក់​យក​មក​ប្រគល់​ឱ្យ​កម្ពុជាវិញ​កាលពី​វេលា​ម៉ោង​២និង​៥៥​នា​ទី​រសៀល​ថ្ងៃ​ទី​២០ ​សីហា​ ឆ្នាំ​២០២០ ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រ​ពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​ខ្មែរ​ម្នាក់​និង​ពលករ​ខ្មែរ​ម្នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួន​យក​មក ប្រគល់​ឱ្យ​កម្ពុជា ក្នុងនោះម្នាក់​​ឈ្មោះ​ណា​ន់ សាយ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ដុំ​ក្រឡ ឃុំ​ដុំ​ក្រឡ ស្រុក​សៀង​ប៉ា​ង ខេត្តស្ទឹងត្រែង​ ជា​ពលករ​ និង​ម្នាក់​ទៀត​ឈ្មោះ​ពេជ្រ យ៉េ​ត ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​អូ​ក្រ​ញូ​ង ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់ វែង ខេត្តឧត្ដរ​មាន​ជ័យ​ ជា​អ្នកទោស​ ត្រូវ​អាជ្ញាធរថៃ​ចាប់ខ្លួន​​កាលពី​ថ្ងៃ​ទី​២៦​ កក្កដា​ ឆ្នាំ​២០១៨​ ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង​ចូល​តាម​ច្រក​ចាក់ច្រែង​ ជាប់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត​ ប្រទេស​ថៃ​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទ​ទួ ល​ពលករ​និង​អ្នកទោស​​រួចមក ​សមត្ថ​កិច្ច​បាន​ធ្វើការ​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈ​ប់​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​ជា​បន្ត​ទៀត ហើយ​បាន​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ