ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bayern ឈ្នះ​ជើងឯក Champions League ជាមួយ​កំណត់​ត្រាមិនធ្លាប់មានមួយ

3 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្រុម​តំណាង​អា​ល្លឺ​ម៉​ង់ Bayern Munich បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ទ្វីបអឺរ៉ុប UEFA Champions League រដូវ​កាល…

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្រុម​តំណាង​អា​ល្លឺ​ម៉​ង់ Bayern Munich បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ទ្វីបអឺរ៉ុប UEFA Champions League រដូវ​កាល ២០១៩-២០២០ និង​ជា​លើក​ទី​៦​របស់​ខ្លួន បន្ទាប់​ពីបាន​ផ្តួល​ក្រុម​តំណាង​បារាំង PSG ដោយ​លទ្ធផល ១-០​។

ខ្សែបម្រើ​ស្លាប​សញ្ជាតិ​បារាំង Kingsley Coman គឺជា​អ្នក​ដែល​តែ​តបាល់​បញ្ចូល​ទី​នៅ​នាទី​៥៩ នាំ​ជ័យជម្នះ​ដ៏​ធំធេង​នេះ​សម្រាប់ Bayern Munich លើ​អតីត​ក្រុម​ចាស់​របស់​ខ្លួន PSG ។ មួយ​គ្រាប់​នេះ បាន​រក្សា​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន da Luz នៅ​រដ្ឋធានី​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​។ ហើយរូបគេក៏​ជាប់​ជា​កីឡាករ​ឆ្នើម (Man Of The Match) សម្រាប់​ការ​ប្រកួត​នេះ​ផង​ដែរ​។

ជ័យជម្នះ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​មុ​យ​និ​ច​មួយ​នេះ សាង​កំណត់​ត្រា​មិន​ធ្លាប់​មាន​មួយ​ក្នុង​ប្រវត្តិសាស្ត្រ Champions League ដោយ​ក្លាយជា​ក្រុម​ដំបូង​គេ ដែល​ឈ្នះ​រាល់​ការ​ប្រកួត​ទាំងអស់​សម្រាប់​ព្រឹត្តិការណ៍​នេះ ក្នុង​មួយ​រដូវ​កាល ពោល​គឺ​ចំនួន​១១​ប្រកួត​ចាប់តាំងពី​វគ្គ​ចែក​ពូ​ល រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​៕ (​ដកស្រង់​ចេញពី B/R Football)