ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​​ជិត​១២​ម៉ឺន​នាក់ បាន​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ក្ន​ង​ឱកាស​ឈប់​សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ក្នុង​រយៈពេល​០៥​ថ្ងៃ (១៧-២១ ខែសីហា…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ក្ន​ង​ឱកាស​ឈប់​សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ក្នុង​រយៈពេល​០៥​ថ្ងៃ (១៧-២១ ខែសីហា ឆ្នាំ​២០២០) ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​សរុប​ប្រមាណ ១១៦,៥២៩​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិប្រមាណ ១១១,៦៥១​នាក់ ស្មើនឹង​៩៥,៤៤% ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៤,៨៧៨​នាក់ ស្មើនឹង​៤,៣៦%​។

លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​ចូល​តាម​ព្រ​លាន​យន្តហោះ​០៣​ជើង មាន​ភ្ញៀវ​សរុប ២៩១​នាក់​ជា​ភ្ញៀវ​អន្តរជាតិ​ភាគច្រើន​ចិន​។ លោក តាំង សុចិត្រ​គ្រឹ​ស្នា បាន​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរ​កម្សាន្ដ​តាម​បណ្តា​កោះ​នានា​សរុប​ប្រមាណ ៣,៧៥២​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិប្រមាណ ២,៧១០​នាក់ ស្មើនឹង​៧២,២៣% ភ្ញៀវ​អន្តរជាតិ​ប្រមាណ​នាក់ ១,០៤២​ស្មើនឹង​២៧,៧៧%​។ ភ្ញៀវ​កម្សាន្ត​តាមរ​ណី​យ​ដ្ឋា​ន​នានា​ក្នុង​ខេត្ត​មាន​ភ្ញៀវ សរុប​២២,១៤៦​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ ២១,០៧៣​នាក់ ស្មើនឹង​៩៥,១៥% ភ្ញៀវ​អន្តរជាតិ ១,០៧៣​នាក់ ស្មើនឹង​៤,៨៥%​។

ចំណែកឯ​ភ្ញៀវ​កម្សាន្ត តាម​បណ្តា​ឆ្នេរ​នានា​សរុប​៨៨,៧១០​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ ៨៦,៩២៧​នាក់ ស្មើនឹង​៩៧,៩៩% ភ្ញៀវ​អន្តរជាតិ ១,៧៨៣​នាក់ ស្មើនឹង​២,០១%​។ ចំពោះ​ការ​គ្រប់គ្រង និង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ មុន​ពេល​ឈប់​សម្រាក​មន្ទីរ​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ប្រជុំ​ផ្សព្វផ្សាយ​វិធានការ​សុវត្ថិភាព​ទេសចរណ៍​ទាំង​៦ ការ​ដាក់​តម្លៃ​ជូន​ភ្ញៀវ ការ​ពង្រឹងគុណភាព​សេវាកម្ម សណ្តាប់ធ្នាប់ បរិស្ថាន​អនាម័យ​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ដែល​មាន​អ្នកចូលរួម​៨២​នាក់ អាជីវករ​៥៦​នាក់​។

មន្ត្រី​មន្ទីរ​បាន​ចុះ​ចែក​សេចក្ដីណែនាំ​ការ​ពង្រឹងគុណភាព​សេវាកម្ម​, អនាម័យ និង​ការ​ដាក់​តម្លៃ​សេវា​ជូន​ភ្ញៀវ​។ លោក​បន្ត​ថា មន្ទី​ទេសចរណ៍​បាន​ចុះ​ត្រួតពិនិត្យ​ណែនាំ និង​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ​​ក៏​ដូច​ជា​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ទេសចរណ៍​រួម​ទាំង​ភ្ញៀវ​នៅ​តាម​ឆ្នេរ ឲ្យ​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទាំង​៦ ដែល​ក្រសួងទេសចរណ៍​បាន​ដាក់ចុះ​ក្នុង​ការ​ទប់ ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​បាន​សហការ​ជាមួយ​នគរបាល​ទេសចរណ៍ និង​នគរបាល​ជើង​ទឹក​ក្នុង​ការ​ត្រួតពិនិត្យ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ពោង​ដល់​ភ្ញៀវ​ទៅ​កម្សាន្ត នៅ​កោះ​នានា​។ រីឯ​ស្ថានភាព​ទូទៅ ជា​ពិសេស​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ភ្ញៀវ​មាន​លក្ខណៈ​ល្អ​ប្រសើរ មាន​ករណី​បាត់​ក្មេង​៤​នាក់ ស្រី​២​នាក់ សមត្ថកិច្ច​បាន​រក​ឃើញ និង​ប្រគល់​ជូន​ឪពុក​ម្តាយ​វិញ​។

ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​​មាន​ភាព​សប្បាយ​រីករាយ​ដែល​សេវា​ស្នាក់​នៅ និង​ម្ហូបអាហារ មាន​តម្លៃ​សមរម្យ​មិន​ដំឡើង​ថ្លៃ​ហួសហេតុ​ពេក ,​មាន​ឆ្នេរ​សាធារណៈ​ស្អាត ទូលាយ​អាច​សម្រាក កម្សាន្ត​ព្រមទាំង​មាន​បន្ទប់ទឹក​សាធារណៈ​នៅ​តាម​ឆ្នេរ និង​តំបន់​កម្សាន្ត​មួយ​ចំនួន​ដោយ​មិន​មានការ បង់ថ្លៃ​សេវា​, ដោយឡែក​អាជីវកម្ម​ជួល​ពោង​តាម​ឆ្នេរ​មួយ​ចំនួន ដំឡើង​ថ្លៃ​ខ្ពស់ មន្ទីរ​ទេសចរណ៍ បាន​ចុះ​ធ្វើការ​ណែនាំ​និង​ប​ព្ឈ​ប់​ការ​ធ្វើ​សេវាកម្ម​។

ចំពោះ​បញ្ហា​ប្រឈម​វិញ លោក​ប្រធាន​មន្ទី​រទេសចរណ៍ ខេត្ត​ព្រះ​សីហ​នុ បាន​អះអាង​ថា ភ្ញៀវ​ទេសចរ​​ភាគច្រើន​មិនសូវ​យកចិត្តទុកដាក់​ប្រើប្រាស់​ម៉ាស់ និង រក្សា​គម្លាត​ឲ្យ​បាន​ត្រឹមត្រូវ​។ អាជីវកម្ម​មួយ​ចំនួន​មិន​បាន​យកចិត្តទុកដាក់​អនុវត្ត​វិធាន សុវត្ថិភាព​ទេសចរណ៍​ទាំង​៦ ដែល​ក្រសួងទេសចរណ៍​បាន​ដាក់ចុះ​ក្នុង​ការ​ទប់ ស្កាត់​ការ​ឆ្លង​រីក​រាលដាល ជំងឺ​កូ​វី​ដ​-១៩ ការ​ចូលរួម​ទុកដាក់​សំរាម និង​សម្អាត​បរិស្ថាន​អនាម័យ​នៅ​ពុំ​ទាន់​បាន​ល្អ​ប្រសើរ​នៅឡើយ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ