ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ខ្វល់​សម្តី​អ្នកវិភាគ​! គ្រូ Bayern នៅ​តែ​បន្ត​ប្រើ​ទម្រង់​វាយ​សម្រុក​ពេល​ប៉ះ PSG

3 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich និង​ត្រូវ​ធ្វើការ​ប្រកួត​តទល់​គ្នា​ជាមួយ​ក្រុម​អ្នកមាន​បារាំង PSG វេលា​ម៉ោង​២:០០​នាទី​រំលង​អា​ធ្រា​ត្រ​នៅ​ទឹកដី​កណ្តាល​ក្នុង​ទីក្រុង​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ដើម្បី​ប្រជែង​យក​តំណែង​ម្ចាស់​ជើងឯក…

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich និង​ត្រូវ​ធ្វើការ​ប្រកួត​តទល់​គ្នា​ជាមួយ​ក្រុម​អ្នកមាន​បារាំង PSG វេលា​ម៉ោង​២:០០​នាទី​រំលង​អា​ធ្រា​ត្រ​នៅ​ទឹកដី​កណ្តាល​ក្នុង​ទីក្រុង​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ដើម្បី​ប្រជែង​យក​តំណែង​ម្ចាស់​ជើងឯក UEFA Champions League រដូវ​កាល​២០១៩-២០២០​។

នៅ​មុន​ការ​ប្រកួត​ដ៏​ធំ​នេះ​កើតឡើង គ្រូបង្វឹក​ក្រុម Bayern Munich លោក Hans-Dieter Flick បាន​ថ្លែង​ឱ្យ​ដឹង​ថា ក្រុម​របស់​លោក​នឹង​ប្រើប្រាស់​ទម្រង់​លេង​វាយ​សម្រុក​ដដែល ក្នុង​ការ​ប្រកួត​តទល់​ជាមួយ​ក្រុម PSG ដូច​កាល​ការ​ប្រកួត​ដែល​ពួក​គេ​បាន​ផ្តួល​ក្រុម Barcelona និង​ក្រុម Lyon កាលពី​វគ្គ​មុន​ៗ​កន្លង​មក​។ បើ​ទោះបីជា​ក្រុម​បារាំង​នេះ មាន​កំពូល​កីឡាករ​លំដាប់​ពិភពលោក Neymar, Kylian Mbappe និង Angel di Maria ដែល​កំពុង​សហការ​គ្នា​បាន​ល្អ​យ៉ាង​ក៏​ដោយ​។

ក្រុម​អ្នកវិភាគ​បាល់ទាត់​ជា​ច្រើន​បាន​លើក​ឡើង​ពី​ហានិភ័យ​ខ្ពស់​សម្រាប់ Bayern ប្រសិនបើ​ពួក​គេ​នៅ​តែ​បន្ត​លេង​វាយ​សម្រុក​ទល់​នឹង​ក្រុម PSG បន្ទាប់​ពី​កាលពី​ការ​ប្រកួត​កន្លង​ទៅ​ជាមួយ Lyon ដោយ​ប្រើ​ទម្រង់​នេះ បាន​ធ្វើ​ឱ្យ​ពួក​គេ​មាន​ចន្លោះ​ប្រហោង​ជា​ច្រើន​នៅ​តំបន់​ការពារ​។

គ្រូបង្វឹក​ជនជាតិ​អា​ល្លឺ​ម៉​ង់​វ័យ ៥៥​ឆ្នាំ​រូប​នេះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​«​នៅ​ក្នុង​ការ​ប្រកួត​របស់​យើង ក្នុង​រយៈពេល ១០​ខែ​កន្លង​មកនេះ យើង​តែងតែ​ព្យាយាម​ប្រើប្រាស់​ទម្រង់​លេង​បែប​វាយ​សម្រុក នៅ​ខ្សែបន្ទាត់​ខាងលើ​។ ហើយ​ជា​លទ្ធផល​យើង​ទទួល​បាន​ជោគជ័យ ដូច្នេះ​យើង​នឹង​មិន​ធ្វើការ​ផ្លាស់​ច្រើន​ទេ សម្រាប់​ការ​ប្រកួត​នេះ (​ទល់​នឹង​ក្រុម PSG)»៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ