ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដល់​2​ខែ​ផង ពលករ​ខ្មែរ​បញ្ជូន​ពី​ថៃ​ជាង​១​ម៉ឺន​នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​មិន​ដល់២​ខែ​ផង ពលករ​ខ្មែរ​ជាង​១​ម៉ឺន​នាក់​បាន​ត្រូវ​អាជ្ញា​ធរ​ថៃ​បញ្ជូន​ឲ្យ​អាជ្ញាធរ​កម្ពុជា​តាម​ច្រក​កិច្ចព្រមព្រៀង​(​អូរ​បី​ជាន់​) ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ច្រក​តំបន់ ក្នុង​ខេត្តបន្ទាយមានជ័យ ។ នេះ​បើ​តាម​ក្រុម​មន្ត្រី​ឲ្យ​ដឹង ។…

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​មិន​ដល់២​ខែ​ផង ពលករ​ខ្មែរ​ជាង​១​ម៉ឺន​នាក់​បាន​ត្រូវ​អាជ្ញា​ធរ​ថៃ​បញ្ជូន​ឲ្យ​អាជ្ញាធរ​កម្ពុជា​តាម​ច្រក​កិច្ចព្រមព្រៀង​(​អូរ​បី​ជាន់​) ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ច្រក​តំបន់ ក្នុង​ខេត្តបន្ទាយមានជ័យ ។ នេះ​បើ​តាម​ក្រុម​មន្ត្រី​ឲ្យ​ដឹង ។ ពលករ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា ចាប់ពី​ដើមខែ​កក្កដា​ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ មាន​ចំនួន​១៥.០៤៤នាក់ ក្នុង​នោះ​ស្រី​៦.១៥៤​នាក់ និង​កុមារ​១.៥២៤​នាក់ ។

លោក​វរសេនីយ៍ទោ ជា លាង​ហួរ នាយ​រងការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ពលករ​ទាំងនេះ​ភាគច្រើន​បញ្ជូន​ពី​ថៃ​តាម​ច្រក​កិច្ចព្រមព្រៀង​រវាង​ខេត្តបន្ទាយមានជ័យ​-​កម្ពុជា និង​ខេត្ត​ស្រះ​កែវ​-​ថៃ​(​ច្រករបៀង​អូរ​បី​ជាន់​) និង​មួយ​ចំនួន​តូច​បញ្ជូន​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ច្រក​តំបន់​ម៉ា​ឡៃ ។

ដោយឡែក បើ​គិតតែ​ក្នុង​រយៈពេល​៥​ថ្ងៃ​នៃ​ការ​ឈប់​សម្រាក​ក្នុង​ប្រទេស ចាប់ពី​ថ្ងៃ​១៧ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ ពលករ​បញ្ជូន​ពី​ថៃ​មាន​ចំនួន​១.០៤៦​នាក់ ក្នុង​នោះ​ស្រី្ត​៤១២​នាក់ និង​កុមារ​៩៨​នាក់ ។

បើ​ទោះជា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយសារ​ការ​កើត​មាន​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ប្រទេស​ថៃ​បាន​បិទ​ព្រំដែន​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​នេះ​និង​បាន​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ក្តី ក៏​ពល​ករ​ខ្មែរ​នៅ​តែ​បន្ត​លួច​ឆ្លង​ដែន​ចូល​ទៅ​ដី​ថៃ ហើយ​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ​ជា​ស្ទើរ​រាល់ថ្ងៃ ដោយ​ដឹក​តាម​រថយន្ត​ទ្រុង​ត្រឡប់​មក​ប្រទេស​កំណើត​ប្រៀប​ដូច​សត្វ​ធាតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ