ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​វ័យក្មេង​៦​នាក់​ត្រូវ​បាន​កំណត់​ជា​គ្រាប់ពេជ្រ​សម្រាប់​អនាគត​បាល់ទាត់​អង់គ្លេស

3 ឆ្នាំ មុន

អង់គ្លេស ៖ បញ្ជី​ឈ្មោះ​ថ្មី​របស់​កីឡាករ​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស ក្រោម​ការ​ដឹកនាំ​របស់​លោក Gareth Southgate នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​ក្រោយ ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​កីឡាករ​វ័យក្មេង​ជំនាន់​ក្រោយ​។ ខ្សែបម្រើ…

អង់គ្លេស ៖ បញ្ជី​ឈ្មោះ​ថ្មី​របស់​កីឡាករ​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស ក្រោម​ការ​ដឹកនាំ​របស់​លោក Gareth Southgate នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​ក្រោយ ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​កីឡាករ​វ័យក្មេង​ជំនាន់​ក្រោយ​។

អ្នកចាំទី Dean Henderson

ខ្សែបម្រើ Phil Foden របស់​ក្រុម Man City និង​ខ្សែបម្រើ​ប្រយុទ្ធ Jack Grealish របស់​ក្រុម Aston Villa កំពុង​ប្រកួតប្រជែង​ដើម្បី​មានឈ្មោះ​ក្នុង​ក្រុម​សម្រាប់​ព្រឹត្តិការណ៍ UEFA Nations League នៅ​ខែ​ក្រោយ​។

ខ្សែប្រយុទ្ធ Mason Greenwood

ក្រៅពី​កីឡាករ​ទាំង​២​នាក់​នេះ គេហទំព័រ Sun Sport បាន​ធ្វើការ​កំណត់​អត្តសញ្ញាណ​កីឡាករ​វ័យក្មេង​ចំនួន ៦​នាក់​ផ្សេង​ទៀត ដែល​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​លោក Southgate និង​ជា​គ្រាប់ពេជ្រ​នៃ​អនាគត​ក្រុម​ជម្រើសជាតិ​ដែល​មាន​រហស្សនាម​ថា The Three Lions​។ ហើយ​ពួក​គេ​ក៏​ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើ​ព្យុះ​ភ្លៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​បាល់ទាត់​ប្រចាំ​ទ្វីបអឺរ៉ុប (Euro) ឆ្នាំ​២០២០ ដែល​ត្រូវ​បាន​ពន្យារពេល ទៅ​រៀបចំ​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​។

ខ្សែបម្រើ​ស្លាប Bukayo Saka

សមាសភាព​កីឡាករ​វ័យក្មេង​អង់គ្លេស​ទាំង​៦​នាក់ ដែល​កំពុង​លេចធ្លោ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​រួម​មាន​៖ អ្នកចាំទី Dean Henderson និង​ខ្សែប្រយុទ្ធ Mason Greenwood របស់​ក្រុម Man United, ខ្សែបម្រើ​ស្លាប Bukayo Saka របស់​ក្រុម Arsenal, ខ្សែការពារ Ben White របស់​ក្រុម Brighton, ខ្សែប្រយុទ្ធ Eberechi Eze របស់​ក្រុម QPR រួម​ជាមួយ​ខ្សែបម្រើ Kalvin Phillips របស់​ក្រុម Leeds United៕

ខ្សែការពារ Ben White
ខ្សែប្រយុទ្ធ Eberechi Eze
ខ្សែបម្រើ Kalvin Phillips

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ