ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ែនតា​របស់​មហា​ត្មៈ​គ​ន្ធី​ដាក់​លក់​ដេញ​ថ្លៃ​​​​​ក្នុង​តម្លៃ​ដ៏​ខ្ពស់​គួរ​ឱ្យ​ភ្ញាក់​ផ្អើល

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ វ៉ែន​តារាង​មូល​របស់​មហាត្មៈ គ​ន្ធី ជា​វីរបុរស​នៃ​ឯករាជ្យ​ឥណ្ឌា ត្រូវ​បាន​ដាក់លក់​​ដោយ​ការ​ដេញថ្លៃ​បាន​ក្នុង​ត​មៃ្ល​ដល់​២៦០.០០០​លី​ហ្វ្រ​ស្ទ័​រលី​ញ ប្រមាណ​ជា​២៨៨.០០០​អឺ​រ៉ូ កាលពី​យប់​ថ្ងៃ​ទី​២១ សីហា ។…

ប្រទេស​ឥណ្ឌា ៖ វ៉ែន​តារាង​មូល​របស់​មហាត្មៈ គ​ន្ធី ជា​វីរបុរស​នៃ​ឯករាជ្យ​ឥណ្ឌា ត្រូវ​បាន​ដាក់
លក់​​ដោយ​ការ​ដេញថ្លៃ​បាន​ក្នុង​ត​មៃ្ល​ដល់​២៦០.០០០​លី​ហ្វ្រ​ស្ទ័​រលី​ញ ប្រមាណ​ជា​២៨៨.០០០​អឺ​រ៉ូ កាលពី​យប់​ថ្ងៃ​ទី​២១ សីហា ។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២២ សីហា របស់​ផ្ទះ​ដេញថ្លៃ EASTBRISTOL AUCTIONS ។

ផ្ទះ​ដេញថ្លៃ​នោះ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា តាម​ពិត​ទៅ​វ៉ែន​តារាង​មូល​នោះ​ត្រូវ​បាន
គេ​ប៉ាន់​ថា អាច​លក់​បាន​ក្នុង​តម្លៃ​រវាង​ពី​១១.០០០​ទៅ​១៧.០០០​អឺ​រ៉ូ ។ វ៉ែនតា​នោះ​ត្រូវ​បាន​មហា​ត្មៈ គ​ន្ធី ផ្ដល់​ដល់​បុ​គ្ក​ល​ម្នាក់​ជា​ការ​អរគុណ​ចំពោះ​អំពើ​ល្អ​មួយ ។ ក្រោយ​ការ​ប្រកាស​ពី​ការ​ដេញ​ថ្លៃ​លក់​បាន​ក្នុង​តម្លៃ​ដ៏​ខ្ពស់​បែប​នេះ​ម្ចាស់​វ៉ែនតា​នោះ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ។

វ៉ែនតា​នោះ​ត្រូវ​បាន​មហា​ត្មៈ​គ​ន្ធី​ផ្ដល់​កាលពី​ទស​វត្ស​ឆ្នាំ​១៩២០ ។ អ្នក​ប្រកាន់​ធម៌​អហិង្សា​រូប​នោះ
តែង​ផ្ដល់​ជា​រឿយ​ៗ​នូវ​វ៉ែនតា​ចាស់​ៗ​របស់​លោក ឲ្យ​ដល់​បណ្ដា​អ្នក​ដែល​ធ្លាប់​ជួយ​លោក ។ វ៉ែនតា
មួយ​នេះ​ត្រូវ​បាន​មហា​ត្មៈ​គ​ន្ធី​ផ្ដល់​ឲ្យ​ដល់​ឪពុកមារបស់​អ្នក​ដាក់​លក់​កាលពី​ទស​វត្ស​ឆ្នាំ​១៩២០ ។ មា
របស់​គេ​នា​សម័យ​កាលនោះ​ជា​អ្នកធ្វើការ​ក្នុង​ក្រុមហ៊ុន BRITISH PETROLEUM នៅ
អាហ្វ្រិក​​ខាងត្បូង ។ មហា​ត្មៈ គ​ន្ធី ផ្ដល់​អំណោយ​ជាវ៉ែនតា​របស់​លោក​ដល់​អ្នក​ដែល​លោក​យល់​ថា​បាន​ធ្វើអំពើ​ល្អ​មួយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ