ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ប្រពន្ធ​២​យប់​២​ថ្ងៃ​មិនដឹង​មូល​ហេតុ ប្តី​ខំប្រឹង​តាម​រក តែ​មិនឃើញ​ឡើយ​(វីដេអូ)

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​មាន​រូប​សម្រស់​ស្រស់​ស្អាត​ម្នាក់​មាន​ប្តី និង​កូនប្រុស​ស្រី​២​នាក់ បាន​បាត់​ខ្លួន​ចេញពីផ្ទះ​រយ​:​ពេល​២​យប់​២​ថ្ងៃ​ហើយ ដោយ​ពុំ​ដឹង​មូលហេតុ​នោះ​ទេ ទោះបីជា​ប្តី និង​ក្រុម​គ្រួសារ​សាច់ញាតិ​ខំប្រឹង​ប្រែង​តាម​រក ក៏​នៅ​តែ​រក​មិន​ឃើញ…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​មាន​រូប​សម្រស់​ស្រស់​ស្អាត​ម្នាក់​មាន​ប្តី និង​កូនប្រុស​ស្រី​២​នាក់ បាន​បាត់​ខ្លួន​ចេញពីផ្ទះ​រយ​:​ពេល​២​យប់​២​ថ្ងៃ​ហើយ ដោយ​ពុំ​ដឹង​មូលហេតុ​នោះ​ទេ ទោះបីជា​ប្តី និង​ក្រុម​គ្រួសារ​សាច់ញាតិ​ខំប្រឹង​ប្រែង​តាម​រក ក៏​នៅ​តែ​រក​មិន​ឃើញ ដោយ​សង្ស័យ​ថា ចាញ់ល្បិច​ជនខិលខូច​ល្បួងលួងលោម​បោក​យក​ម៉ូតូ និង​គ្រឿង​អលង្ការ​នៅ​ជាប់​នឹង​ខ្លួន​។

បើ​តាម​បុរស​ជា​ប្តី​ឈ្មោះ សន គង់ អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាំង​ជួរ ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្តាល បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ សីហា​នេះ​ទាំង​អួល​ដើម​.​កថា គាត់ និង​ប្រពន្ធ​គាត់​ឈ្មោះ ណេ​ង សុខា អាយុ​៣៣​ឆ្នាំ បាន​រៀប​ការ​ជាមួយ​គ្នា​រយ​:​ពេល​ជាង​១០​ឆ្នាំ​ហើយ មានកូន​ប្រុស​ស្រី​២​នាក់ ដោយ​កូនប្រុស​បង​អាយុ​ជិត​១០​ឆ្នា​។ បច្ចុប្បន្ន​កូន​ទាំង​២​នាក់​រស់នៅ​ជាមួយ​យាយ​តា​នៅ​ភូមិ​-​ឃុំ​ខាងលើ ហើយ​រូប​គាត់​ជា​ប្តី​នៅ​ធ្វើការ​ដឹក​ទំនិញ​អោយ​គេ​នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ រីឯ​ប្រពន្ធ​វិញ​បំរើ​ការងារ​រោងចក្រ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ រាជធានី​ភ្នំពេញ​ដូច​គ្នា​។

បុរស​ជា​ប្តី​បន្ត​ថា តាំងពី​រៀប​ការ​រួច​រហូត​មានកូន​២​នាក់ ប្តី​ប្រពន្ធ​គាត់​មិន​ដែល​មានរឿង​ជម្លោះ​ក្នុង​គ្រួសារ​ធុំដុំ​នោះ​ឡើយ តែ​វា​ធម្មតា​ចាន​ក្នុង​រាវ វា​តែងតែ​ប៉ះទង្គិច​គ្នា​ពាក្យ​សម្តី​បន្តិចបន្តួច​មាន​។ ហើយ​ក្នុង​អំឡុង​ដែល​ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ​ជិត​១​ឆ្នាំ គឺ​រស់នៅ​ផ្ទះ​ជួល​ឆ្ងាយ​បែក​ពី​គ្នា ក្រៅពី​ពិធីបុណ្យ​ទាន​ធំ​ៗ​មក​ជួបជុំ​គ្នា​នៅ​ស្រុក ក៏​ប្រពន្ធ​តែងតែ​មក​ជួប​រូប​គាត់​ជា​ប្តី​ជា​ញឹកញាប់​នៅផ្ទះ​ជួល​ជា​រៀងរាល់ថ្ងៃ​សម្រាក​ពី​ការងារ ហើយ​ចំពោះ​លុយ​ប្រាក់​ខែ​វិញ និង​លុយ​រក​ក្រៅ រូប​គាត់​ក៏​បាន​ផ្ញើ​ទៅ​អោយ​ប្រពន្ធ​កូន​ជា​ប្រចាំ​មិន​ដែល​ខាន​ឡើយ​។

បុរស​ជា​ប្តី​បន្ត​ទៀត​ថា ប៉ុន្តែ​រយ​:​ពេល​ប្រហែល​កន្លះ​ខែ​នេះ ប្រពន្ធ​គាត់​ហាក់បីដូចជា​ប្លែក​ៗ ពេល​ដែល​រូប​គាត់​ជា​ប្តី​តេ​ទៅ​សួរសុខទុក្ខ ប្រពន្ធ​តែងតែ​បិទ​ទូរស័ព្ទ ឬ​ប្រាប់​ថា ជាប់រវល់​រហូត លុះដល់​រូប​គាត់​សួរ​ដេញដោល​ប្រពន្ធ​ប្រាប់​ថា ខឹង​ប្តី តែ​មិន​បញ្ជាក់​ពី​មូលហេតុ​អោយ​ដឹង​នោះ​ទេ​។ ចំណែក​​ទូរស័ព្ទ​ប្រពន្ធ​ដាក់​លេខ​កូដ​សម្ងាត់​ជាប់ រកតែ​ខ្លួន​ជា​ប្តី​ឆែក​មើល​អ្វី​ក៏​មិន​បាន​ដែរ​។

បុរស​ជា​ប្តី​បញ្ជាក់​បន្ថែម​ថា នៅ​ថ្ងៃ​ឈប់​សម្រាក​ជំនួស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​រយ​:​ពេល​៥​ថ្ងៃនេះ នៅ​ថ្ងៃ​ទី​១៧ ខែសីហា ប្រពន្ធ​របស់​គាត់​បាន​មក​ផ្ទះ​លេង​កូន​នៅ​ក្អម​សំណ ដោយ​មិន​បាន​តេ​ទូរស័ព្ទ​ប្រាប់​រូប​គាត់​ជា​ប្តី​អោយ​ដឹង​ឡើយ ខណៈ​ដែល​រូប​គាត់​កំពុង​រវល់​ដឹក​អីវ៉ាន់​អោយ​គេ​នៅ​រាជធានី​ភ្នំពេញ​មិន​បាន​មក​ផ្ទះ​លេង​កូន​។ លុះដល់​ល្ងាច​ថ្ងៃ​ទី​២០ ខែសីហា ម្តាយក្មេក និង​ប្អូនថ្លៃ​ក៏​ទូរស័ព្ទ​ទៅ​សួរ​រូប​គាត់​ជា​ប្តី​ថា ឃើញ​ប្រពន្ធ​ទៅ​កន្លែងផ្ទះ​ជួល​គាត់​ទេ ព្រោះ​នាង​ចេញ​ទៅ​តាំងពី​ព្រឹក​មក​ម្ល៉េះ​។ ភ្លាម​ៗ​នោះ​រូប​គាត់​ជា​ប្តី​ក៍​ប្រញាប់ប្រញាល់​មក​ស្រុក រួម​ជាមួយ​ក្រុម​គ្រួសារ​បងប្អូន​សាច់ញាតិ​ជិះ​ម៉ូតូ​តាម​ស្វែងរក​សឹងតែ​គ្រប់​ទីកន្លែង រហូត​មក​ដល់​ថ្ងៃ​ទី​២៣ សីហា​នេះ នៅ​តែ​រក​មិន​ទាន់​ឃើញ​ឡើយ​។

បុរស​ជា​ប្តី​បន្ត​ទៀត​ថា ប្រពន្ធ​របស់​គាត់​មាន​សម្បុរ​សស​ណ្តែ​ត​បាយ ស្លៀកខោ​ខូ​វ​បូ​យ អាវ​ខូ​វ​បូ​យ ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១CD.២០២៩ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​លុយ និង​គ្រឿងអលង្ការ​តម្លៃ​រាប់​ពាន់​ដុល្លារ​នៅ​ជាប់​នឹង​ខ្លួន​ទៀត​ផង​។ ហើយ​ប្រពន្ធ​របស់​គាត់​កន្លង​មក ទោះបីជា​ខឹង​គាត់​ប៉ុណ្ណា ក៏​មិន​ដែល​បិទ​ទូរស័ព្ទ​ដែរ តែ​ពេល​នេះ​ទូរស័ព្ទ​តេ​អត់​ចូល​រហូត​។

តែបើ​តាម​ការ​រក​គ្រូទាយ​មើល​គាត់​ថា ប្រពន្ធ​គាត់​មិន​ទៅ​ណា​ទេ មាន​គេ​លាក់​ទុក​នៅ​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហេតុ​ដូច្នេះ​ទើប​គាត់​ជា​ប្តី និង​ក្រុម​គ្រួសារ​បងប្អូន​សាច់ញាតិ​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ធំ ដើម្បី​ឱ្យ​ជួយ​សាកសួរ​រក​តាម​ភូមិ​នៅ​តែ​មិនឃើញ​ដដែល​។

តែបើ​ប្រភព​ពី​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ថា នៅ​រសៀល​ថ្ងៃ​ទី​២០ ខែសីហា គេ​ឃើញ​ស្ត្រី​ម្នាក់​មាន​ភិនភាគ និង​ជិះ​ម៉ូតូ​ម៉ាក​ដូច​ខាងលើ បាន​ធ្វើ​ដំណើរ​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ ស្រាប់តែ​មក​ដល់​ត្រង់​ចំណុច​មុខ​វត្ត​គគីរ​ធំ ហៅ​វត្ត​ចាស់ ស្ថិត​ក្នុង​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ជិះ​ចុះ​តាម​ផ្លូវ​ប្រឡាយ​ចូល​ទៅ​ក្នុង​ព្រៃ​ខាងលិច​ថ្នល់ជាតិ​លេខ​១​ម្នាក់ឯង​។

ខណៈ​​ពេល​គាត់​ជា​ប្តី និង​បងប្អូន​តាម​ចុះ​ទៅ​តាម​រក​ដល់​ក្នុង​ព្រៃ​ខាងលិច មាន​អ្នក​កាប់​អុស និង​អ្នកនេសាទ​ត្រី​ប្រាប់​ថា ឃើញ​ស្ត្រី​ម្នាក់​ស្លៀកពាក់​ខោអាវ​ខូ​វ​បូ​យ​ជិះ​ម៉ូតូ​ស្កុប​ពី​ចុះ​មក​មែន តែ​គាត់​ជិះ​ឡើង​ទៅ​វិញ​ហើយ​។

ទោះបីជា​យ៉ាងណា ក្នុង​នាម​ជា​ប្តី​ដែល​ស្រលាញ់ និង​អាឡោះអាល័យ​ប្រពន្ធ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាជន ក៏​ដូច​ជា​អាជ្ញាធរ​សមត្ថកិច្ច​ទាំងអស់ បើ​បានឃើញ​ប្រពន្ធ​គាត់​តាម​ភិនភាគ​ជិះ​ម៉ូតូ និង​រូបថត​នេះ សូម​មេត្តា​ជួយ​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ​រូប​លោក​ជា​ប្តី​ផ្ទាល់ ៖ 070 494 378 ផង​។

ជុំវិញ​ករណី​ស្ត្រី​មាន​រូប​ស្រស់​ស្អាត់បាត់​ខ្លួន​នេះ មហាជន​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា ខ្លាច​តែ​ស្ត្រី​រូប​នោះ​ចាញ់ល្បិច​កល​ជនខិលខូច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​បោកប្រាស់​នោះ​ទេ បើ​អស់​តែ​ម៉ូតូ និង​គ្រឿងអលង្ការ​ជាប់​នៅ​នឹង​ខ្លួន វា​មិន​អី​ទេ ខ្លាច​តែ​បាត់បង់​អាយុជីវិត​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ