ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal ត្រៀម​ប្រកាស​សមាជិក​ថ្មី ទើប​យក​បាន​ពី​ក្លិប​បារាំង​នៅ​ស​ប្តា​ហ៍​ក្រោយ

3 ឆ្នាំ មុន

អង់គ្លេស ៖ យោង​តាម​បង្ហោះ​របស់​លោក Fabrizio Romano អ្នកកាសែត​កីឡា​ដ៏​ល្បី​របស់​គេហទំព័រ The Guardian បាន​រាយការណ៍​ថា​ក្រុម​កាំភ្លើង​ធំ Arsenal…

អង់គ្លេស ៖ យោង​តាម​បង្ហោះ​របស់​លោក Fabrizio Romano អ្នកកាសែត​កីឡា​ដ៏​ល្បី​របស់​គេហទំព័រ The Guardian បាន​រាយការណ៍​ថា​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​បារាំង Lille កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែការពារ Gabriel Magalhaes ក្នុង​តម្លៃ ៣០​លាន​ផោន រួម​ទាំង​ប្រាក់​រង្វាន់​បន្ថែម​នៅ​ពេល​ក្រោយ​។

ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ ២២​ឆ្នាំ​រូប​នេះ កន្លង​មក​ត្រូវ​បាន​គេ​រាយការណ៍​ថា ទទួល​បានការ​ចាប់​អារ​ម្ម​ណ៏​យ៉ាង​ខ្លាំង​ពី​ក្លិប Napoli, Everton, Man City និង Man United មុន​ពេល​ដែល​រូបគេ​សម្រេចចិត្ត​មក​ចូលរួម​ជាមួយ Arsenal នៅ​ក្នុង​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ ហើយ​ការ​ប្រកាស​ជា​ផ្លូវការ អាច​នឹង​ធ្វើ​ឡើង​នៅ​ស​ប្តា​ហ៍​ក្រោយ​។

គួរ​រំលឹក​ជូន​ថា Gabriel Magalhaes បាន​ផ្លាស់​ពី​ក្លិប Avaí មក​ចូលរួម​ជាមួយ Lille កាលពី​ឆ្នាំ​២០១៧ ដោយ​បាន​បង្ហាញខ្លួន​ចំនួន ៣៩​ប្រកួត មុន​ពេល​ក្លិប​នេះ​ឱ្យទៅ​កាន់​ក្លិប Troyes និង​ក្លិប Dinamo Zagreb ខ្ចី​ជើង​ជា​បន្តបន្ទាប់​។

វា​គឺជា​លើក​ទី​២ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​ដែល Arsenal បាន​ធ្វើ​ជំនួញ​ជាមួយ Lille ។ ខណៈ​ដែល​កាលពី​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ឆ្នាំ​២០១៩​កន្លង​ទៅ ក្លិប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​ប្រទេស​អង់គ្លេស​មួយ​នេះ ទើបតែ​បាន​បំបែក​ឯតទគ្គ​កម្ម​ការ​ផ្ទេរ​របស់​ខ្លួន ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ស្លាប Nicolas Pepe ក្នុង​តម្លៃ ៨០​លាន​ផោន​៕ (រូបភាព​ពី bleacherreport)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ