​ប្រុង​ប្រយ័ត្ន​ខ្ពស់​! កម្ពុជា​នឹង​​រង​ឥទ្ធិ​ពល​ពី​បាតុភូត២​ បង្ក​ឲ្យ​​មាន​ជំនន់​ទឹកភ្លៀង


រាជធានី​ភ្នំពេញ​៖ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​នៅ​ខែកញ្ញា​ខាង​មុខ​នេះ កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត La Nina និងបាតុភូត Enso​ បង្ក​ឲ្យ​មាន​ទឹកជំនន់​កើត​មាន​ឡើង​ញឹកញាប់ ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា ដល់​ចុងខែ​តុលា ឆ្នាំ ២០២០ ។

បើ​យោង​តាម​លោក​ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​បញ្ជាក់​​នៅ​ថ្ងៃ​ទី ២៣ ខែ សីហា ឆ្នាំ ២០២០​នេះ​ថា «​តាម​ការ​សង្កេត​របស់​ស្ថានីយឧតុនិយម​ធំ​ៗ នៅ​អាស៊ី អឺរ៉ុប អា​មេ​រិ​ក បាន​បង្ហាញ​ថា ចាប់ពី​ខែកញ្ញា ឆ្នាំ ២០២០ នេះ​តទៅ ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន នឹង​ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត La Nina ៦០ % និង ៤០ % ទៀត ជា​បាតុភូត Enso»​។

លោក​បន្ត​ថា «​លក្ខខណ្ឌ​អាកាសធាតុ​ខាងលើ​នេះ គឺ​មាន​សភាព​ប្រហាក់ប្រហែល​នឹង​ស្ថានភាព​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ ១៩៨១ និង​ឆ្នាំ ២០១០​។ ជំនន់​ទឹកភ្លៀង អាច​នឹង​កើត​មាន​ឡើង​ញឹកញាប់ ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា ដល់​ចុងខែ​តុលា ឆ្នាំ ២០២០» ។

ដូច្នេះ​សូម​បងប្អូន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​ពិសេស​បណ្តា​ខេត្ត រាជធានី​ជាប់​នឹង​ដឹង​ទន្លេ​តែ​ម្តង ៕

រូបភាព​ជន់​លិច​កន្លង​មក
រូបភាព​ជន់​លិច​កន្លង​មក
Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ