ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកបានហើយ! ករណី​ឃាតក.ម្ម ផ្តាច់ជីវិតបុរសម្នាក់មុខសណ្ឋាគារ ​ក្រុងសៀមរាប

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​ករណី​ឃាតកម្ម​ផ្តាច់ជីវិត​បុរសម្នាក់ ហើយ​​ក្រុមឃាតករលាក់​មុខ​​ត្រឹម​​មួយ​រយៈពេល​ខ្លី ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៨​នាក់ និង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់​ដែរ ដែល​ពួក​គេ​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​នៅ​មុខ​សណ្ឋាគារ​​មួយកន្លែង ក្នុងក្រុង​សៀមរាម​ តាម​ការ​ពិត​ជន​ដៃដល់​និង​ជន​រង​គ្រោះ​មិន​ដែល​ស្គាល់គ្នា​នោះ​ឡើយ​។…

ខេត្តសៀមរាប​ ៖ ​ករណី​ឃាតកម្ម​ផ្តាច់ជីវិត​បុរសម្នាក់ ហើយ​​ក្រុមឃាតករលាក់​មុខ​​ត្រឹម​​មួយ​រយៈពេល​ខ្លី ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៨​នាក់ និង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់​ដែរ ដែល​ពួក​គេ​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​នៅ​មុខ​សណ្ឋាគារ​​មួយកន្លែង ក្នុងក្រុង​សៀមរាម​ តាម​ការ​ពិត​ជន​ដៃដល់​និង​ជន​រង​គ្រោះ​មិន​ដែល​ស្គាល់គ្នា​នោះ​ឡើយ​។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ឃាតកម្ម​ខាងលើ​នោះ​បាន​​ធ្វើ​ឡើង​​កាលពី​​ថ្ងៃ​ទី​២១ ​ខែសីហា​ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប​ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ថា ដា​លុ​ច មេបញ្ជាការ​រង ទទួល​ការងារ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ លោក​ឧត្តមសេនីយ៍ ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​បញ្ជា​មក​មន្ទីរ​យុត្តិធម៌ ឱ្យ​លោក​ដឹកនាំ កម្លាំង​ជំនាញ​ចុះ​ស្រាវ​ជ្រាវ​ករណី​ឃាតកម្ម​ខាងលើ រហូត​ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ហើយ ទើបលោក​សុំ​គោលការណ៍​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តសៀមរាប ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជាប់​ពាក់​ព័​ន្ទ​នឹង​ករណី​ខាងលើ បាន​ចំនួន៦​នាក់​។

​លោក​បាន​បញ្ជាក់​ថា ការ​ចុះ​បង្ក្រាប​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​មុខ​សណ្ឋាគារ​មួយកន្លែង​ តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ មាន​គ្នា​ប្រមាណ​ជិត​២០​នាក់ ជិះ​ម៉ូតូ​ប្រហែល​៨​គ្រឿង មិន​ចាំ​ម៉ាក បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​ចំនួន៣​គ្រឿង រួម​មាន​ ១-ឈ្មោះ ឆាត មុត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងឈើ រស់នៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវ​ចំ​កញ្ចឹងក បណ្តាល​ឱ្យ​បាត់បង់ជីវិត​​នៅ​នឹង​កន្លែង​។

លោកបានប​ញ្ជាក់បន្ត​ថា ២-ឈ្មោះ ចៅ ចាម ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាប់​ត្រូវ​ក្បាល និង​ដៃ បណ្តាល​ឱ្យ​របួសធ្ងន់​ ៣-ឈ្មោះ ភឿន ភា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាប់​ត្រូវ​ខ្នង​របួសស្រាល​ ​៤-ឈ្មោះ ចៅ ចេ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​(​គ្មាន​របួស​)​ និង​៥-ឈ្មោះ ធី ចេក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​គ្មាន​របួស​)​។

លោក​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ជនសង្ស័យ​ដែល​ជាប់​ពាក់​ព័​ន្ទ​នឹង​ករណី​ខាងលើ ដែល​កម្លាំង​ជំនាញ​យើង​ចុះ​ឃាត់ខ្លួន​បាន​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​ ១-ឈ្មោះ សឿ​ន សាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប (​ជន​ដៃដល់​)​ ២-ឈ្មោះ សយ ណុ​ប (​ហៅ​អា​ស្បែក​ជ្រូក​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ កម្មករ​សំណង ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប (​អ្នក​បើក​ម៉ូតូ​) ៣-ឈ្មោះ សឿ​ន ឡង់​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​លក់​ស្បែក​ជ្រូក​បំពង់ ទីលំនៅ​បច្ចុប្បន្ន ស្នាក់​នៅ​កន្លែងធ្វើការ ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប (​អ្នក​ទៅ​ជាមួយ​) ។

លោក​បាន​បញ្ជាក់ទៀត​ថា ៤-​ឈ្មោះ បូ​រី សីហា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ កម្មករ ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប (​បក្ខពួក​អ្នក​ទៅ​ជាមួយ​)​ ៥-​ឈ្មោះ ខន ឃី​ម (​ហៅ ភ័​ក្រ ) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដំរី​ឆ្លង ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប (​មិត្តភក្ដិ​របស់​ជន​ដៃដល់​) ៦-ឈ្មោះ ហ៊ុ​ល សំ​អូន ហៅ​ពៅ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ កម្មករ​ដាក់​ឆ័​ត្រ​នៅ​មុខ​ផ្សា​រលើ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប (​មិត្តភក្ដិ​របស់​អ្នកបើកបរ​ម៉ូតូ​) ​។

​ចំណែក​បក្ខពួក​មួយ​ចំនួន​ទៀត ​បាន​រត់គេច​ខ្លួន​ ​ម្នាក់​ឈ្មោះ ម៉​យ ម៉ាស់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ មុខរបរ​ជាង​កាត់​កញ្ចក់ រស់នៅ​ភូមិ​ឃុន​មោក ឃុំ​ឃុន​មោក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​ម្នាក់ទៀត​​ឈ្មោះ អ៊ុ រស្មី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ ជាង​សោរ រស់នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​ ក្រោយ​សួរនាំ​រួច ជនសង្ស័យ បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស ដូច​ករណី​ខាងលើ​ពិតប្រាកដ​មែន​។

ក្រុមជនសង្ស័យបានសារភាពបន្ត​ថា មូលហេតុ ​​គឺ​​ក្រុម​ជនសង្ស័យ​ធ្លាប់​មាន​ទំនាស់​ជាមួយ​ភាគី​ផ្សេង​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ ក្រោយមក​​ក្រុម​ជនសង្ស័យ​តាម​រក​ជន​ដែល​មាន​ទំនាស់​ជាមួយ​ខ្លួន រហូត​ដល់វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែសីហា​ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​កើតហេតុ​ខា​លើ ក្រុម​ជនសង្ស័យ​បានឃើញ​ក្រុម​ម៉ូតូ​របស់់​ជន​រង​គ្រោះ ទើប​ជនសង្ស័យ​ឈ្មោះ សយ ណុ​ប ហៅ ស្បែក​ជ្រូក ប្រាប់​ទៅ​បក្សពួក​ឈ្មោះ សឿ​ន សាន់ ថា ក្រុម​នេះ​ធ្លាប់​មាន​ទំនាស់​ជាមួយ​រូប​ខ្លួន​ដែរ ទើប​នាំ​ឈ្មោះ សឿ​ន សាន់ ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​តែ​ម្ដង​។

ក្រោយ​ពេល​សួរនាំ​រួច កម្លាំង​ជំនាញ បាន​ដកហូត​វត្ថុ​តាង រួម​មាន​ ដាវ​ចំនួន​៣​ដើម​, ​ម៉ូតូ​ចំនួន៣​គ្រឿង (​ម៉ាក​ស៊ុ​យ​សា​គី​និ​ច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ សៀមរាប 1AD-2357 ,​ម៉ាក​ហុងដា​ខ្លិ​ក​ពណ៌​ខ្មៅ​លាយ​ស្វាយ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1A-1809 , ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០០៨ ស្លាក​លេខ​សៀមរាប 1E-9729 , ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​សៀមរាប 1Z-2526), ​កាំភ្លើង​ខ្យល់​ចំនួន​១​ដើម ​និង​ ខោអាវ​ពាក់​ពេល​ធ្វើ​សកម្មភាព​ចំនួន២​កំ​ប្លេ​។

បើ​តាម​មន្ត្រី​កង​រាជ​អាវុធ​ខេត្ត​បាន​ប្រាប់​ថា បក្ខពួក​ក្រុម​ជន​ដៃដល់ ដែល​កាប់​ទៅ​លើ​ជន​រង​គ្រោះ​នោះ ប្រមាណ​ជិត​២០​នាក់ ហើយ​កម្លាំង​យើង​កំពុង​បន្ត​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​បន្ត​មក​ផ្តន្ទាទោស បន្ថែម​ទៀត​។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ចាប់​បាន​ជនសង្ស័យ​៤​នាក់​ផង​ដែរ ដែល​ជា​បក្ខពួក របស់​ជន​ដៃដល់ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ រង ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៤​នាក់​នោះ​មាន​ ៖

១-​ឈ្មោះ ត្រា ច័ន្ទ​បណ្ឌិត ហៅ ត្រេ​ន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​គ្មាន រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ធ្វើតេស្ត​រក​សារធាតុ​ជាតិ អវិជ្ជមាន​)​ ២-​ឈ្មោះ ឌឿ​ន ដេ​កា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ​ស៊ីឈ្នួល​កាប់​ជ្រូក រស់នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប (​ធ្វើតេស្ត​រក​សារធាតុ​ជាតិ វិជ្ជមាន​)​ ៣-​ឈ្មោះ សុក ថា​ត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន (​ធ្វើតេស្ត​រក​សារធាតុ​ជាតិ អវិជ្ជមាន​) ៤-ឈ្មោះ ឡា ច​ន្នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ប្រាសាទ​ចារ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប (​ធ្វើតេស្ត​រក​សារធាតុ​ជាតិ អវិជ្ជមាន​)​។​អ្នក​ទាំង​៤​នាក់​នេះ (​អ្នកសមគំនិត​) ក្នុង​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ត្រង់​ចំណុច​មុខ​សណ្ឋាគារ​​មួយកន្លែង​ តាម​បណ្តោយផ្លូវ​៦០​ម៉ែត្រ ក្នុង​ក្រុម​ទី​៤ ភូមិ ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បណ្តាល​ឱ្យ​ជន​រង​គ្រោះ​បាត់បង់ជីវិត​​ម្នាក់ របួសធ្ងន់ ស្រាល៤​នាក់​។

បច្ចុប្បន្ន ជនសង្ស័យ​១២​នាក់ និង​វត្ថុ​តាង កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០២០​នេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ