ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្លឹ​ង​! បង្គារជិត​១០០​គីឡូ​​ចាក់​​ចាហួយ ​និង​ប្រើ​​គីមី​ហាមឃាត់​រឹបអូស​នៅ​​ផ្សារ​​ក្តាម

3 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ​៖ អាជ្ញាធរ​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ២០២០ កន្លង​ទៅ ​ដែល​ដឹកនាំ​ដោយ​លោក សោម ពិសិដ្ឋ…

ខេត្ត​កែប ​៖ អាជ្ញាធរ​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ២០២០ កន្លង​ទៅ ​ដែល​ដឹកនាំ​ដោយ​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ នៅ​តំបន់​ផ្សារ​ក្តាម ដោយពិនិត្យ​ឃើញថា ​បង្គារ​ចំនួន​ជិត​១០០​គីឡូក្រាម ដែល​មាន​ចាក់​បញ្ចូ​​ល​សារធាតុ​ចាហួយ និង​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ នៅ​មានក្នុង​​ផ្សារ​​ក្តាម និង​បាន​ដក​ហូត​យក​ទៅ​ផុត​បំផ្លាញ​ចោល​ផង​ដែរ ។

យោង​តាម​ផេ​ក​រដ្ឋបាល​សាលាខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត បាន​និង​កំពុង​ខិតខំ​យ៉ាង​សស្រាក់​​សស្រាំ និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​អនុវត្តន៍​តាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធានា​គុណភាព​ម្ហូប​អារ​ហារ និង​ទំនិញ​ផ្សេង​ៗ តាម​រយៈ​ការ​ស្រាវជ្រាវ ស៊ើបអង្កេត និង​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ដោយ​សហការ​ជាមួយ​មន្ទីរ​អង្គភាព​ជំនាញ ប្រមូលផ្ដុំ​ព័ត៌មាន ដើម្បី​កំណត់​អំពី​មុខសញ្ញា និង​ទីតាំង ដើម្បី​ធ្វើការ​បង្ក្រាប ដោយ​មិន​បណ្តោយ​ទុក​ឲ្យ​មុខ​សញ្ញា ដែល​ជា​ឈ្មួញ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​បន្លំ​នាំ​យក​ទំនិញ​អន់​គុណភាព មក​ចរាចរ​​លក់​ក្នុង​ទីផ្សារ​ខេត្ត​កែប​បាន​ឡើយ​។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​អភិបាលខេត្ត បាន​សំណូមពរ​ដល់​អង្គភាព និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ចូលរួម​សហការ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ទៀត និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ផលិតផល​ក្លែងក្លាយ និង​ចូលរួម​សហ​ការ ផ្តល់​ព័ត៌មាន​ជូន​សមត្ត​កិច្ច ក្នុង​ករណី​ពិនិត្យ​សង្ស័យ​ឃើញ​ថា មាន​ទីតាំង​លក់​ផលិតផល​ផ្សេង​ៗ ដែល​ខុសច្បាប់ ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ