ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ​​លើ​បណ្ដា​មនុស្ស​ដែល​ងាយ​រង​គ្រោះ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ សមាជិក​មួយ​រូប​នៃ​អាជ្ញាធរ​សុខាភិបាល​ចិន ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​បណ្ដា​សារព័ត៌មាន​រដ្ឋ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២​សីហា​ថ្លែង​ថា ចិន​ចាប់តាំងពី​ខែកក្កដា​មក​ម៉្លេះ បាន​ចាក់​វ៉ាក់សាំង​ពិសោធន៍​ប្រឆាំង​វីរុស​COVID-19 ដល់​បណ្ដា​ក្រុម​មនុស្ស​ដែល​ងាយ​ឆ្លង​វីរុស​នោះ។ មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ណាមួយ ឆ្លងកាត់​ផុត​ដំណាក់កាល​សាកល្បង​ចុង​ក្រោយ…

ប្រទេស​ចិន ៖ សមាជិក​មួយ​រូប​នៃ​អាជ្ញាធរ​សុខាភិបាល​ចិន ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​បណ្ដា​សារព័ត៌មាន​រដ្ឋ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២​សីហា​ថ្លែង​ថា ចិន​ចាប់តាំងពី​ខែកក្កដា​មក​ម៉្លេះ បាន​ចាក់​វ៉ាក់សាំង​ពិសោធន៍​ប្រឆាំង​វីរុស​COVID-19 ដល់​បណ្ដា​ក្រុម​មនុស្ស​ដែល​ងាយ​ឆ្លង​វីរុស​នោះ។

មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ណាមួយ ឆ្លងកាត់​ផុត​ដំណាក់កាល​សាកល្បង​ចុង​ក្រោយ ក្នុង​ទ្រង់ទ្រាយ​ធំ​សំដៅ​បង្ហាញ សមត្ថភាព​ការពារ​មនុស្ស​ប្រឆាំង​វីរុស​នោះ ដែល​មក​ទល់​ពេល​នេះ សម្លាប់​មនុស្ស​ដល់​ជិត​៨០០.០០០​នាក់​ហើយ លើ​ពិភពលោក​នៅឡើយ​។

លោក​ZHENG ZHONGWEI​អ្នក​ទទួលខុសត្រូវ​ម្នាក់ នៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​ថ្លែង​ថា ទិស​ដៅ​គឺ​ពង្រឹង​ភាព​ស៊ាំ ​ពោល​គឺ​ប្រព័ន្ធ​ការពារ​រាង​កាយ របស់​បណ្ដា​ក្រុម​មនុស្ស​ដែល​បាន​ចាក់​សាកល្បង ក្នុង​នោះ​រួម​មាន​បណ្ដា​បុគ្គលិក​ពេទ្យ បណ្ដា​មនុស្ស​ដែល​បម្រើ​ការ​ក្នុង​បណ្ដា​ទីផ្សារ​លក់​ស្បៀង បណ្ដា​មនុស្ស​ក្នុង​ផ្នែក​ដឹក​ជញ្ជូន​និង​សេវាកម្ម​។ ការ​ចាក់​វ៉ាក់សាំង​នោះ ក៏​មាន​បំណង​ដែរ សាកល្បង​លុប​បំបាត់​រលក​ថ្មី​នៃ​ការ​ឆ្លង​ជាយថាហេតុ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ ​និង​រដូវរងារ​នា​ពេល​ខាង​មុខ​។

យោង​តាម​កាសែត​ចិន GLOBAL TIMES​ថា ចិន​បាន​ស្នើ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដល់​បណ្ដា​និយោជិត​សហគ្រាស​រដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​បរទេស​។

ប្រទេស​មួយ​ចំនួន​នៅ​មិន​ទាន់​ច្បាស់ លើ​ការ​ប្រើប្រាស់​បណ្ដា​វ៉ាក់សាំង​ប្រឆាំង​វីរុស​ចិន​ដែល​កំពុង​ពិសោធន៍​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ