ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ថា ប្តី​មិន​ត្រឹមតែ​វាយ​ទេ នឹង​លួច​កាបូប​មាន​លុយ​៦​ទៅ​៧​រយ​ដុល្លារ​បាត់​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ម្នាក់​បាន​វាយ​ប្រពន្ធ​២​ទៅ​៣​ដៃ រួច​យក​កាបូប​លុយ​របស់​ប្រពន្ធ​ទៅ​បាត់ ដោយ​ក្នុង​កាបូប​នោះ​មាន​លុយ​6​ទៅ​7​រយ​ដុល្លារ និង​ឯកសារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ កាលពី​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​20 ខែសីហា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ម្នាក់​បាន​វាយ​ប្រពន្ធ​២​ទៅ​៣​ដៃ រួច​យក​កាបូប​លុយ​របស់​ប្រពន្ធ​ទៅ​បាត់ ដោយ​ក្នុង​កាបូប​នោះ​មាន​លុយ​6​ទៅ​7​រយ​ដុល្លារ និង​ឯកសារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ កាលពី​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​20 ខែសីហា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​2002 ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​សូម​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នេះ គឺ​ប្តី​គាត់​មានឈ្មោះ​អឹ​ម សុគន្ធ បាន​រស់នៅ​ជាមួយ​គ្នា​រយៈពេល​4​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​នឹង​បាន​រៀប​ការ​ជាមួយ​គ្នា​នោះ​ទេ គ្រាន់តែ​បាន​សែន​ឱ្យ​ចាស់ទុំ​ដឹង​ឮ​តែ​ប៉ុណ្ណោះ និង​មិន​មាន​ចំណងដៃ​កូនចៅ​នោះ​ឡើយ។

ជន​រង​គ្រោះ​បន្ត​ថា ជា​រៀងរាល់ថ្ងៃ​នេះ គាត់​គ្រាំគ្រា​ចិត្តខ្លាំង​ណាស់ ព្រោះតែ​ប្តី​ចេះ​តែ​រករឿង​ប្រច័ណ្ឌ​ជាមួយនឹង​ប្រុស​ៗ រួម​នឹង​មិត្តភក្តិ​ស្រី​ៗ ហើយ​តែងតែ​ប្រើ​អំពើ​ហិង្សា​ជា​ច្រើន​ដង​មក​លើ​រូប​គាត់ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ គាត់​មក​លេង​ហាង​បងស្រី​នៅ​ឯ​ផ្លូវ​2002 ស្រាប់តែ​ប្តី​គាត់​បើករថយន្ត​មួយ​គ្រឿង​មក​រករឿង និង​វាយ​រូប​គាត់​ចំនួន​2​ទៅ​3​ដៃ​ចំ​ក្បាល ហើយ​ក៏​លួច​យក​កាបូប​លុយ​របស់​គាត់​ដែល​មាន​លុយ​6​ទៅ​7​រយ​ដុល្លារ និង​ឯកសារ​ដែល​មាន​តម្លៃ​មួយ​ចំនួន រួម​នឹង​អត្ត​សញ្ញាប័ណ្ណ​ទៅ​បាត់​ទៀត ក៏​បង្ក​ឱ្យ​ផ្អើល​ទៅ​មុខ​ភោជនីយដ្ឋាន​តែ​ម្ត​រង ហើយ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ជួយ​អន្តរាគមន៍ តែ​បុរស​ជា​ប្តី​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​អូរ​បែក​ក្អម ដើម្បី​រក​យុត្តិធម៌​ឱ្យ​រូប​គាត់​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ