ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​​មក​យ៉ាង​កំ​ហុ​គនា​ថ្ងៃ​ឈប់​សម្រាក​៥​ថ្ងៃ​នៅ​ខេត្តស្ទឹងត្រែង​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ភ្ញៀវ​ទេសចរ​​ជាតិ​រួម​នឹង​ភ្ញៀវ​ទេសចរ​បរទេស ប្រមាណ​ជា​ជាង​២​ម៉ឺន​នាក់​បាន​ឆ្លងកាត់​មក​សម្រាក​កំសាន្ត​នៅ​តាម​បណ្តា​រមណីយដ្ឋាន ព្រមទាំង​សហគមន៍ ដោយ​មាន​សុវត្ថិ​ភាព​គ្រប់​ទីកន្លែង នេះ​បើ​តាម​របាយការណ៍​ជាក់លាក់​របស់​មន្ទីរ​ទេសចរណ៍​នៃ​ខេត្តស្ទឹង​ត្រែង​រយៈពេល​៥​ថ្ងៃ​ជាប់​គ្នា​ចាប់តាំងពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ សីហា ២០២០​។…

ខេត្តស្ទឹងត្រែង ៖ ភ្ញៀវ​ទេសចរ​​ជាតិ​រួម​នឹង​ភ្ញៀវ​ទេសចរ​បរទេស ប្រមាណ​ជា​ជាង​២​ម៉ឺន​នាក់​បាន​ឆ្លងកាត់​មក​សម្រាក​កំសាន្ត​នៅ​តាម​បណ្តា​រមណីយដ្ឋាន ព្រមទាំង​សហគមន៍ ដោយ​មាន​សុវត្ថិ​ភាព​គ្រប់​ទីកន្លែង នេះ​បើ​តាម​របាយការណ៍​ជាក់លាក់​របស់​មន្ទីរ​ទេសចរណ៍​នៃ​ខេត្តស្ទឹង​ត្រែង​រយៈពេល​៥​ថ្ងៃ​ជាប់​គ្នា​ចាប់តាំងពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ សីហា ២០២០​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង លោក អ៊​ន ប៉ោ​សឿ​ន បាន​បញ្ជាក់​អោយ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​​ដែល​មក​កំសាន្ត​ក្នុង​ខេត្តស្ទឹងត្រែង​សរុប​ចំនួន​២៦,៤២២​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​ចំនួន​១៣​នាក់​។

លោក​ប្រធាន​បន្ត​ថា ចំនួន​ភ្ញៀវ​ទេសចរ​​ដែល​ទៅ​កំសាន្ត​នៅ​តាម​បណ្តា​រមណីយដ្ឋាន និង​សហ​គមន៍​អេកូ​ទេសចរណ៍​មាន​ចំនួន​៩៦៨៤​នាក់ ក្នុង​នោះ​បរទេស​៦​នាក់​។ ចំណែក​ភ្ញៀវ​ស្នាក់​តាម​សណ្ឋាគារ និង​ផ្ទះសំណាក់​មាន​ចំនួន​១៦,៧៣៩​នាក់​។

លោក​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​រមណីយដ្ឋាន និង​សហគមន៍​អេកូ​ទេសចរណ៍​ចំនួន​៦​កន្លែង សហគមន៍​អូរ​ឬ​ស្សី​កណ្តាល​មាន​ភ្ញៀវ​ទៅ​កំសាន្ត​ច្រើន​ជាងគេ​បំផុត​រហូត​ដល់​ទៅ​៥,៦៨៩​នាក់​។
ទាក់ទិន​ទៅ​នឹង​សណ្តាប់ធ្នាប់​សាធារណៈ​កម្លាំង​កងរាជអាវុធហត្ថ​ក្រោម​បញ្ជា​ពី​លោក​មេបញ្ជា​ការ​​ខេត្ត បាន​ដាក់​កម្លាំង​ចុះ​ល្បាត​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ដោយ​សុវត្ថិ​ភាព។ ចំណែក​សុវត្ថិភាព​ផ្នែក​ចរាច​ណ៍​ពុំ​មាន​ហេតុការណ៍​គ្រោះ​ណាមួយ​កើតឡើង​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ការិយាល័យ​ចរាច​ណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​នា​ថ្ងៃ​ទី​២៣ ខែសីហា​នេះ​។

ដោយឡែក​នៅ​យប់​ថ្ងៃ​ទី​១៨ សីហា រោង​សិប្បកម្ម​គ្រឿង​សង្ហា​រឹម​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ខណៈ​ម្ចាស់​មិន​នៅ​។ ហើយ​ទ្រុងទ្រាយ​នៃ​ការ​ខូចខាត​នោះ​គេ​ប៉ាន់​ស្មានថា រាប់​សែន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ព្រោះ​គ្រឿង​សង្ហា​រឹម​ទាំងនោះ​ភាគច្រើន​ជា​ខ្នាត​យក្ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ