ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​រយៈពេល​៥ថ្ងៃ​! ​ភ្ញៀវ​ទេសចរ​មក​​​កម្សាន្ត​ខេត្តកំពតជាង​១៨ម៉ឺន​នាក់​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​ថ្ងៃ​ឈប់​សំរាក​​ចំនួន​៥​ថ្ងៃ គិត​​ចាប់​ពី​ថ្ងៃ​ទី​១៧ ​ដល់​ថ្ងៃ​ទី​២១ ខែសីហា ​ឆ្នាំ​២០២០ ភ្ញៀវ​ទេស​ចរណ៍​ជាតិ​និង​អន្តរជាតិ​មក​លេង​កំសាន្ត​នៅ​តាម​តំបន់​រមណី​ឋាន​នានា​ក្នុង​ខេត្តកំពត​សរុប​មាន​ចំនួន​១៨០.​៧៥៤​នាក់ ក្នុង​នោះ​ទេសចរណ៍​ក្នុងស្រុក​មាន​ចំនួន​១៧៩.៨០៥​នាក់…

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​ថ្ងៃ​ឈប់​សំរាក​​ចំនួន​៥​ថ្ងៃ គិត​​ចាប់​ពី​ថ្ងៃ​ទី​១៧ ​ដល់​ថ្ងៃ​ទី​២១ ខែសីហា ​ឆ្នាំ​២០២០ ភ្ញៀវ​ទេស​ចរណ៍​ជាតិ​និង​អន្តរជាតិ​មក​លេង​កំសាន្ត​នៅ​តាម​តំបន់​រមណី​ឋាន​នានា​ក្នុង​ខេត្តកំពត​សរុប​មាន​ចំនួន​១៨០.​៧៥៤​នាក់ ក្នុង​នោះ​ទេសចរណ៍​ក្នុងស្រុក​មាន​ចំនួន​១៧៩.៨០៥​នាក់ និង​ទេសចរណ៍​អន្តរជាតិ​ចំនួន​៩៤៩​នាក់ ។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​រយៈ​​ពេល​ដែល​ភ្ញៀវ​កំពុង​សម្រុកចូល​មក​លេង​កំសាន្ត​តាម​កន្លែង​កំសាន្ត​នានា​យ៉ាងច្រើន​កុះករ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខាងលើ​នេះ និង​ដើម្បី​ពង្រឹង​សេវាកម្ម​ទេសចរណ៍ គ្រប់គ្រង​សណ្តាប់ធ្នាប់ សុវត្ថិភាព និង​អនាម័យ​បរិស្ថាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ចាត់​កំលាំង​មន្ត្រី​ជា​៤​ក្រុម ដើម្បី​ចុះ​តាម​គោលដៅ​កន្លែង​កំសាន្ត​គ្រប់គ្រង​តម្លៃ សណ្តាប់ធ្នាប់​និង​ជំរុញ​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​ទេសចរណ៍ ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វីត​១៩​តាម​ការ​ណែនាំ​របស់​ក្រសួងទេសចរណ៍​និង​ក្រសួងសុខាភិបាល​។

ជាមួយ​នេះ​ដែរ​ មន្ទីរ​ទេសចរណ៍​ខេត្ត​ក៏​បាន​សហការ​ល្អ​ជាមួយ​សមត្ថកិច្ច​គ្រប់​ស្ថា​ប​ន័​ពាក់​ព​ន្ធ័​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សុវត្ថិភាព​នៅ​កន្លែង​កំសាន្ត​របស់​ភ្ញៀវ​ដូច​ជា​ការ​ពាក់អាវ​ពោង​ការពារ​ការ​ផ្ទុក​មនុស្ស​ជិះទូក​កំសាន្ត ការ​ចុះ​ហែល​ទឹកជា​ដើម ។

បើ​ពិនិត្យ​ជា​រួម​នៅ​តាម​រមណី​ដ្ឋា​ន សហគមន៍​ និង​សេវាកម្ម​នានា​ដូច​ជា​រមណី​ដ្ឋាន​ធម្មជាតិ​ទឹកឈូ កោះ​តា​ដា ដូង​ទេ ឆ្នេរ​ស្ថានសួគ៌ បូកគោ អន្លុង​ធំ​ជាដើម​។​ល​។​គឺ​សុទ្ធតែ​បាន​ចូលរួម​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុង​ការ​បង្ការ​ការ​រីក​រាលដាល​នៃ​កូ​វីត​១៩ ដោយ​ពិនិត្យ​ភ្ញៀវ​ភាគច្រើន​មាន​ឧបករណ៍​ស្ទង់​កំ​ដៅ កន្លែង​លាងដៃ​​ជាមួយ​​សាប៊ូ ឬ អាល់កុល-ជែ​ល ​និង​បុគ្គលិក​ពាក់​ម៉ាស់​ការពារ​ផង​ដែរ​។

តាម​ប្រភពដដែល​​ក៏​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ក្នុង​រយៈពេល​៥​ថ្ងៃ​ដែល​ភ្ញៀវ​មក​លេង​កំសាន្ត​​តាម​តំបន់​រមណី​យដ្ឋាន​ទេសចរណ៍​ក្នុង​ខេត្តកំពត​ច្រើន​ជាងគេ​មាន​២​កន្លែង​គឺ​រមណី​យ​​ដ្ឋាន​​ធម្មជាតិ​បូកគោ​ និង​ទឹកឈូ ដែល​ចែក​ចេញ​ជា​កន្លែង​កំសាន្ត​តូច​ៗ​បី ដែល​ភ្ញៀវ​ចាប់អារម្មណ៍​និង​សម្រុកចូល​ទៅ​លេង​ច្រើន​ជាងគេ​គឺ : (​កោះ​តា​ដា ,​ដូង​ទេរ​និង​ឆ្នេរ​ស្ថានសួគ៌​) ក្រៅពី​នោះ​ក៏​មាន​ភ្ញៀវ​ទៅ​លេង​ដែរ​តែ​មិនសូវ​ច្រើន​ដូច​កន្លែង​កំសាន្ត​ទាំង​បី​នេះ​ទេ ។

ចំពោះ​សភាព​ការ​ទូទៅ ៖ សន្តិសុខ​សង្គម​ និង​ចរាចរណ៍​សណ្តាប់ធ្នាប់ ក្នុង​រយៈ​ពេល​៥​ថ្ងៃ​ដែល​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​លេង​កំសាន្ត​ក្នុង​ទឹកដី​ខេត្តកំពត តាម​ការ​ឲ្យ​ដឹង​ពី​ស្ថា​ប​ន័​សមត្ថកិច្ច​ដែល​បំពេញបេសកកម្ម​ការពារ​ក្នុង​កំឡុង​ពេល​៥​ថ្ងៃនេះ ៖ ករណី​ចោរឆក់​កាបូប​ភ្ញៀវ​មាន​១​ករណី ត្រូវ​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​២​នាក់​យក​ទៅ​អប់រំ ហើយ​ឲ្យ​អាណាព្យាបាល​មក​ធានា​យក​ទៅ​ផ្ទះ​វិញ​។

ករណី​ចរាចរណ៍ សណ្តាប់ធ្នាប់ ទោះបីជា​កំលាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​នគរបាល​ទាំង​កងរាជអាវុធហត្ថ​ខេត្ត ក្រុង ស្រុក ខំប្រឹង​ជួយ​អន្តរាគមន៍​ស្ទើរតែ​គ្មាន​ពេល​សំរាក​ហូប​បាយ​ផង​យ៉ាងណា ក៏​នៅ​មានការ​ស្ទះចរាចរណ៍​ខ្លះ​ៗ​ផង​ដែរ ម្តង​ៗ​រយៈ​ពេល​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង​កន្លះ​ទើប​ស្បើយ​។ ប៉ុន្តែ​ករណី​គ្រោះថ្នាក់​ចរាចរ ទោះបី​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ​ចូល​មក​លេង​កំសាន្ត​យ៉ាងច្រើន​ស​ន្ធី​ក​សន្ធាប់​យ៉ាងនេះ​ក៏​ដោយ​ បញ្ហា​គ្រោះថ្នាក់​ចរាចរ​រយះ​ពេល​៥​ថ្ងៃនេះ​ហាក់ដូច​ពុំ​មាន​អ្វី​ធំដុំ​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ ​នេះ​បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​។

​ចំពោះ​បញ្ហា​ប្រឈម ៖ តាម​ការ​ពិនិត្យ​ភ្ញៀវ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ទេសចរណ៍ ភាគច្រើន​មិនសូវ​ពាក់​ម៉ាស់​និង​អនុវត្ត​ការ​គម្លាត​សង្គម សុវត្ថិភាព​ពុំ​ទាន់​អនុវត្ត​បាន​ល្អ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ