ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​អាច​មាន​ប្រជាជន​រាប់​លាន​នាក់​ទៀត​ផ្ទុក​កូ​វី​ដ​នៅ​ក្នុង​ក្រុង

3 ឆ្នាំ មុន

ឥណ្ឌា ៖ ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែសីហា បាន​បង្ហាញ​ថា ជាង​មួយ​ភាគ​បួន​នៃ​ប្រជាជន​២០​លាន​នាក់​នៅ​ទីក្រុង​ញូ​វ​ដេ​លី ប្រទេស​ឥណ្ឌា ប្រហែលជា​បាន​ឆ្លង​វីរុស​នេះ​ដោយ​មិន​បង្ហាញ​រោគ​សញ្ញា​។ បន្ថែម​លើ​ការ​ធ្វើតេស្តរ​កកូ​វី​ដ​១៩…

ឥណ្ឌា ៖ ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែសីហា បាន​បង្ហាញ​ថា ជាង​មួយ​ភាគ​បួន​នៃ​ប្រជាជន​២០​លាន​នាក់​នៅ​ទីក្រុង​ញូ​វ​ដេ​លី ប្រទេស​ឥណ្ឌា ប្រហែលជា​បាន​ឆ្លង​វីរុស​នេះ​ដោយ​មិន​បង្ហាញ​រោគ​សញ្ញា​។

បន្ថែម​លើ​ការ​ធ្វើតេស្តរ​កកូ​វី​ដ​១៩ លើ​ប្រជាជន ១៥,០០០​នាក់ មាន​ន័យ​ថា មនុស្ស ៥.៨​លាន​នាក់​នៅ​ក្នុង​រដ្ឋធានី ដែល​មាន​សភាព​អ៊ូអរ​អាច​នឹង​ឆ្លង​វីរុស​នេះ ពោល​គឺ​ច្រើន​ជាង ៣៧​ដង​នៃ​ចំនួន​សរុប​នៃ​ការ​ឆ្លង ១៥៦,១៣៩​ករណី​។

ប្រទេស​ឥណ្ឌា គឺជា​ប្រទេស​ដែល​ទទួល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ទី​៣ បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​។ ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា មានការ​កើន​ឡើងជា​រៀងរាល់ថ្ងៃ​នៃ​ការ​ឆ្លង​ថ្មី​ចំនួន ៦៩,៦៥២​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​សរុប​ទៅ​ចំនួន ២.៨៤​លាន​នាក់​។ ចំនួន​អ្នក​បាត់បង់​ជីវិត​ថ្មី​កើនឡើង​ដល់ ៩៧៧​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​បាត់បង់​ជីវិត​សរុប ៥៣,៨៦៦​នាក់​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​សុខាភិបាល​ដេ​លី លោក Satyendra Jain បាន​និយាយ​ថា ការ​ធ្វើតេស្ត​ឈាម​លើ​ប្រជាជន​ចំនួន ១៥,០០០​នាក់​ដែល​បាន​ធ្វើ​កាលពី​ដើមខែ​នេះ បាន​រក​ឃើញ​ថា ២៩.១% នៃ​ពួក​គេ​មាន​លទ្ធផល​វិជ្ជមាន​។

ទោះ​យ៉ាងណា​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ការ​ធ្វើតេស្ត គួរតែ​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ជាង​នេះ ព្រោះតែ​តេស្ត​នេះ​ក៏​អាច​ច្រ​លំ​ជាមួយនឹង​ជំងឺ​បង្ក​ឡើង​ដោយ Coronavirus ផ្សេង​ទៀត ក្រៅពី​កូ​វី​ដ​១៩​។

ការ​ស្ទង់​មតិ​ស្រ​ដៀង​គ្នា​នេះ ពី​ខែមិថុនា​ដល់​ខែកក្កដា បាន​និយាយ​ថា ២៣% នៃ​មនុស្ស​ដែល​ត្រូវ​បាន​ធ្វើតេស្ត ឆ្លង​នៅ​ក្នុង​ទីក្រុង​។ ការ​ស្ទង់​មតិ​នៅ​តាម​បណ្តា​ទីក្រុង​នានា​នៃ​ប្រទេស​ឥណ្ឌា ក៏​បាន​លើក​ឡើង​ថា មាន​ករណី​ឆ្លង​ពិតប្រាកដ​ច្រើន​ជាង ចំនួន​ផ្លូវការ​ដែល​គេ​បាន​ប្រកាស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ channelnewsasia (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ