ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់ធ្វើសកម្មភាពលើយុវតីម្នាក់​តាមផ្លូវ តែស៊យប៉ះចំនាងក្លាហាន

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​យុវតី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ទៅ​ជិត​ រួច​ធ្វើ​សកម្ម​ភាព​​ឆក់​យក​ទូរស័ព្ទ​ ខណៈ​​នាង​កំពុង​ឈប់​តាម​ផ្លូវ ​អង្គុយ​លើ​ម៉ូតូ​កាន់​ទូរ​សព្ទ័​ឆាត​ទៅ​រក​បងស្រី ។ ​ បន្ទាប់ពី​ធ្វើសកម្មភាពឆក់​ទូរស័ព្ទ​បានសម្រេចហើយ ​ជនសង្ស័យ​បាន​ព្យាយាម​​បើកម៉ូតូ​គេច​ខ្លួនដែរ​…

​រាជធានី​ភ្នំពេញ ​៖ ​យុវតី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ទៅ​ជិត​ រួច​ធ្វើ​សកម្ម​ភាព​​ឆក់​យក​ទូរស័ព្ទ​ ខណៈ​​នាង​កំពុង​ឈប់​តាម​ផ្លូវ ​អង្គុយ​លើ​ម៉ូតូ​កាន់​ទូរ​សព្ទ័​ឆាត​ទៅ​រក​បងស្រី ។ ​

បន្ទាប់ពី​ធ្វើសកម្មភាពឆក់​ទូរស័ព្ទ​បានសម្រេចហើយ ​ជនសង្ស័យ​បាន​ព្យាយាម​​បើកម៉ូតូ​គេច​ខ្លួនដែរ​ ប៉ុន្តែ​ត្រូវ​​យុវតីជាម្ចាស់ទូរស័ព្ទ​​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ​លុះ​​បាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ទើបតាម​​ទាន់​ ។ ​ពេល​នោះ​នាង​ក៏​បាន​សម្រេចចិត្ត​បុក​ពីក្រោយ​ម៉ូតូ​ជនសង្ស័យ​ខាងលើ បណ្ដាល​ឲ្យ​ដួល​ទាំងអស់​គ្នា​តែ​ម្ដង ហើយ​ស្រប​ពេល​នោះ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​កំពុង​ល្បាត​ជិត​នោះ​​ដែរ ក៏​បាន​ជួយ​ដេញ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​ ដោយ​បាន​នាំ​យក​ទូរស័ព្ទ​របស់​នាង​ទៅ​ជាមួយ​ផង​ដែរ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាង​មុខ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​យុវតីជាម្ចាស់ទូរស័ព្ទ​ខាងលើ​​ឈ្មោះ ណុះ ហ្វា​រី​តា អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​សិស្ស មាន​ទីលំនៅ​ក្នុងខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​ចំណែក​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ រិ​ន ណា​រ័​ត្ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ​រីឯ​បក្សពួក​ដែល​រត់គេច​ខ្លួន​រួច​ឈ្មោះ មាស វិសាល ហៅ ប៉ា​លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ គឺជា​មុខសញ្ញា​លួច ឆក់ និង​ប្លន់ ហើយ​កន្លង​មក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ដង​រួច​មក​ហើយ​ដែរ​។

​ក្រោយ​ពេល​ឃាត់ខ្លួន​ម្នាក់​ខាងលើ នគរបាល​ដកហូត​យក​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1PC-1714 និង​ដាវ​កែ​ច្នៃ​១​ដើម ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ​យុវតី​ម្នាក់​ខាងលើ​​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក MSX ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1II-5040 ចេញពីផ្ទះ​ស្ថិត​នៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដើម្បី​ទៅ​លេង​ផ្ទះ​បងធម៌​ឈ្មោះ សំ ស្រី​មុំ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ទៅ​ដល់​ត្រង់​ចំណុច​មុខ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ស្ថិត​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ នាង​បាន​ឈប់​ម៉ូតូ​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣​ រួច​កាន់​ទូរស័ព្ទ​និយាយតាម​​ឆាត​ជាមួយ​បងស្រី ។

តាម​ប្រភពព័ត៌មាន​​ដដែល​បាន​បន្ត​ថា ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​ទៅ​ជិត​រួច​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ដៃ​នាង ​បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​គេចខ្លួនដែរ​ ប៉ុន្តែ​ត្រូវ​នាង​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ ហើយ​ស្រែ​កថា​ចោរ​ៗ លុះ​បាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ទើប​តាម​ទាន់​ ​ពេល​នោះ​នាង​បាន​បុក​ពីក្រោយ​ម៉ូតូ​ជនសង្ស័យ​បណ្ដាល​ឲ្យ​ដួល​ទាំងអស់​គ្នា​តែ​ម្ដង ​។

តាម​ប្រភពព័ត៌មានដដែលបានបន្តទៀត​ថា ស្រប​ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​ដែល​កំពុង​ល្បាត​នៅ​ក្បែរ​នោះ​ដែរ បាន​ជួយ​អន្តរាគមន៍​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ រិ​ន ណា​រ័​ត្ន រួម​នឹង​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​សលាយ​ក្រហម​១​គ្រឿង និង​ដាវ​កែ​ច្នៃ​​ដើម ​ចំណែក​ឈ្មោះ មាស វិសាល ហៅ ប៉ា​លី ដែល​ជា​បក្សពួក​គេចខ្លួន​បាត់​ដោយ​យក​ទូរស័ព្ទ​ដែល​ឆក់​បាន​ពី​​យុវតី​​ខាងលើ​ទៅ​ជាមួយ​ផង​ដែរ ។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួនជនសង្ស័យ​បានហើយ ​កម្លាំង​នគរបាល​​ក៏​​នាំ​ជន​នោះ​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ហើយ​ជនសង្ស័យ​បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​និង​បក្សពួក​ខាងលើ ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​​យុវតី​ខាងលើ​ប្រាកដ​មែន ហើយ​កន្លង​មក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ និង​ប្លន់​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ជា​ច្រើន​លើក​ថែម​ទៀត​ផង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ