ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ជិត​៥០០​ខ្នង​ត្រូវ​បំផ្លាញ រួច​បង្ខំ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ជម្លៀស​ជា​បន្ទាន់​​(វីដេ​អូ​)

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ ផ្សែង​ក្រាស់​បាន​គ្របដណ្ដប់​តំបន់​ធំ​ៗ​នៃ​ភាគ​កណ្តាល និង​ភាគ​ខាងជើង​នៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា កាលពី​ថ្ងៃ​សុក្រ ខណៈ​ដែល​មនុស្ស​កាន់តែ​ច្រើន​បាន​ភៀសខ្លួន​ចេញពី​អគ្គិភ័យ​ដ៏​ធំ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ ដែល​បាន​ឆាបឆេះ​យ៉ាង​ខ្លាំង​រហូត​ដល់​មួ​យស​ប្តា​ហ៍​។ អគ្គិភ័យ​មួយ​ក្នុង​ចំណោម​អគ្គិភ័យ​ដ៏​ធំ​បំផុត ដែល​មានឈ្មោះ​ថា LNU…

អា​មេ​រិ​ក ៖ ផ្សែង​ក្រាស់​បាន​គ្របដណ្ដប់​តំបន់​ធំ​ៗ​នៃ​ភាគ​កណ្តាល និង​ភាគ​ខាងជើង​នៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា កាលពី​ថ្ងៃ​សុក្រ ខណៈ​ដែល​មនុស្ស​កាន់តែ​ច្រើន​បាន​ភៀសខ្លួន​ចេញពី​អគ្គិភ័យ​ដ៏​ធំ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ ដែល​បាន​ឆាបឆេះ​យ៉ាង​ខ្លាំង​រហូត​ដល់​មួ​យស​ប្តា​ហ៍​។

អគ្គិភ័យ​មួយ​ក្នុង​ចំណោម​អគ្គិភ័យ​ដ៏​ធំ​បំផុត ដែល​មានឈ្មោះ​ថា LNU Lightning Complex បាន​ឆេះ​ជិត​៨៩,០០០​ហិ​កតា បាន​ដុត​បំផ្លាញ​ផ្ទះសំបែង​ជិត​៥០០ ហើយ​បង្ខំ​ឱ្យ​មានការ​ជម្លៀស​មនុស្ស​រាប់​ម៉ឺន​នាក់​។

គិត​ត្រឹម​ពាក់កណ្តាល​ថ្ងៃ​សុក្រ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​នៅ​ថ្ងៃ​ច័ន្ទ ហើយ​ឥឡូវ​ធំ​ជាងគេ​ទី​១០ ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ គឺ​នៅ​សល់​ត្រឹមតែ​៧%​ប៉ុណ្ណោះ​។ ក្រុម​មន្ត្រី​បាន​និយាយ​ថា ការ​បាត់​បង់ជីវិត​ចំនួន​៥​នាក់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​អគ្គិភ័យ​ចុង​ក្រោយ ដែល​បង្ក​ឡើង​ដោយ​រន្ទះបាញ់​ជាង ១២,០០០​ករណី​។

សាកសព​ចំនួន​៤ ត្រូវ​បាន​គេ​រក​ឃើញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​នោះ​មាន​បី​នាក់​ពី​ផ្ទះ​ដែល​ត្រូវ​បាន​ឆេះ​នៅ​ក្នុង​តំបន់​ជនបទ​នៃ​តំបន់ Napa ។

មន្ត្រី​ពន្លត់អគ្គីភ័យ​បាន​និយាយ​ថា រន្ទះបាញ់​បាន​ឆាបឆេះ​អគ្គិភ័យ​ចំនួន​៥៦០ ក្នុង​មួ​យស​ប្តា​ហ៍​កន្លង​មក ដែល​ភាគច្រើន​នៃ​អគ្គិភ័យ​គឺ​ប្រភេទ LNU, SCU និង CZU នៅ​ក្នុង​តំបន់​ឆកសមុទ្រ​។

មនុស្ស​ប្រហែល ១១៩,០០០​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ ដោយ​មាន​មនុស្ស​ជា​ច្រើន​កំពុង​តស៊ូ​ស្វែងរក​ទីជំរក និង​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​មណ្ឌល​ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​ដោយសារ​តែ​ហានិភ័យ​នៃ​ជំងឺ​កូ​វី​ដ​១៩៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ