ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! កម្ពុជា​-​ជប៉ុន​ឯកភាព​គ្នា​ក្នុង​ការ​​បើក​ជើងហោះហើរ​ឡើង​វិញ​ក្រោយ​​ផ្អាក​មួយ​រយៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​វិស័យ​ហោះហើរ ព្រោះ​ក្នុង​ជំនួប​រវាង​សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ម៉ូ​តេ​ហ្គី​តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​វិស័យ​ហោះហើរ ព្រោះ​ក្នុង​ជំនួប​រវាង​សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ម៉ូ​តេ​ហ្គី​តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​២២ សីហា ២០២០ នេះ ​កម្ពុជា​ និង​ជប៉ុន​បាន​ឯកភាព​គ្នា​ក្នុង​ការ​បើក​ជើងហោះហើរ​ឡើង​វិញ ​ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​វិនិយោគ​និង​ទេសចរណ៍​ បន្ទាប់​ពី​ជើងហោះហើរ​រវាង​ប្រទេស​ទាំង​បាន​ផ្អាក​មួយ​រយៈ​ ព្រោះតែ​កូ​វី​ដ​១៩ ។

នៅ​ក្នុង​នោះ​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ លោក​ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន បាន​ស្នើ​សុំ​សម្ដេច​តេ​ជោ ឲ្យ​មានការ​បើក​ដំណើរ​ការ​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពីរ ដោយ​អនុ​ញ្ញាត​ឲ្យ​មានការ​ហោះហើរ​ទៅ​វិញ​ទៅ​មក ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច និង​ធុរកិច្ច​។ ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ក៏​បាន​គាំទ្រ​ឱ្យ​មានការ​បើក​ដំណើរការ​ឡើង​វិញ​នូវ​ជើង ហោះហើរ ពី​ប្រទេស​ជប៉ុន មក​កាន់​កម្ពុជា​លើ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​អ្វី​ៗ​ទាំងឡាយ ដែល​ជា​ការ​ធ្វើ ដំណើរ​ទៅ​វិញ​ទៅ​មករ​វាង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ដែល​នាំ​ដល់​ការ​ពង្រីក​ទំនាក់​ទំនង​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ។​ ពិសេស​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​។

សម្ដេច​មាន​ប្រសាសន៍​បន្ត​ថា ការ​បើក​ដំណើរការ​ឡើង​វិញ រវាង​ប្រទេស​ទាំង​ពីរ សម្ដេច​ស្នើ​ឲ្យ​មានការ​ហោះហើរ​ឡើង​វិញ របស់​ក្រុមហ៊ុន ​ANA Airline ដោយ​ការ​ហោះហើរ​ឡើង​វិញ​របស់​ក្រុមហ៊ុន​នេះ នឹង​អាច​ឱ្យ​ដំណើរការ​ឡើង​វិញ​នៃ​ប្រទេស​ទាំង​ពីរ វិល​ទៅ​រក​ភាព​ធម្មតា ដោយ​អនុវត្ត​វិធានការ​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ សម្ដេច​មាន​ប្រសាសន៍​៖ « ការ​ហោះហើរ​ឡើង​វិញ​នេះ អាច​ជំរុញ​ឱ្យ​មានការ​កើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម ការ​វិនិយោគ​នៃ​ប្រទេស​ទាំង​ពីរ​ថែម​ទៀត​» ។

លោក​ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន បាន​សំដែង​ការ​អបអរសាទរ ចំពោះ​សម្ដេច​តេ​ជោ ដែល​បាន​ចាត់វិធានការ​យ៉ាង​ល្អ​ប្រសើរ ក្នុង​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​អប​អរ​សាទរ​ចំពោះ​សម្ដេច​តេ​ជោ ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច ដែល​នាំ​ដល់​ការ​អភិវឌ្ឍ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម បញ្ជាក់​ដែរ​ថា ជប៉ុន​បាន​ត្រៀម​ថវិកា​មួយ​ចំនួន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ សម្រាប់​កម្ពុជា​ផង​ដែរ​។ សម្ដេច​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ជំនួយ​ទាំងឡាយ​របស់​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា​ បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០២០​នេះ ភ្ញៀវ​ទេសចរ​ជប៉ុន​មក​ដល់​កម្ពុជា​មាន​ចំនួន​ជិត​៤​ម៉ឺន​នាក់ ខណៈ​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ភ្ញៀវ​ទេសចរ ជប៉ុន​មក​ដល់​ប្រទេស​កម្ពុជា មាន​ប្រមាណ​ជាង​១០​ម៉ឺ​នាក់​។

ចំណែក​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ជប៉ុន​កាលពី​ឆ្នាំ​២០១៩ មាន​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អា​មេ​រិក ក្នុង​នោះ​កម្ពុជា នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន​ប្រមាណ​១.២​ពាន់​លាន​ដុល្លារ ហើយ​ជប៉ុន​នាំ​ចូល​មក​កាន់​កម្ពុជា វិញ​ជាង​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​រយៈ​ពេល​០៦ ខែ​ឆ្នាំ ២០២០ នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ មាន​ប្រមាណ​៨០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រ​ទេ ស​ជប៉ុន មាន​ប្រមាណ ៥០០​លាន​ដុល្លារ និង​ជប៉ុន​នាំ​ចូល​មក កាន់​ព្រះរាជា ណា​ចក្រ​កម្ពុជា មាន​ជាង ៣០០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ