ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​នៅ​វៀតណាម ឡើង​លើស​១០០០​​នាក់​ហើយ

3 ឆ្នាំ មុន

វៀតណាម ៖ យោង​តាម​ក្រសួងសុខាភិបាល​វៀតណាម បាន​រាយការណ៍​ថា ប្រទេស​វៀតណាម បាន​រក​ឃើញ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី ចំនួន​១៤​ករណី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​ឡើង​ដល់ ១,០០៧​ករណី…

វៀតណាម ៖ យោង​តាម​ក្រសួងសុខាភិបាល​វៀតណាម បាន​រាយការណ៍​ថា ប្រទេស​វៀតណាម បាន​រក​ឃើញ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី ចំនួន​១៤​ករណី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​ឡើង​ដល់ ១,០០៧​ករណី ដោយ​មាន​២៥​នាក់​បាន​បាត់បង់​ជីវិត ដោយសារ​តែ​ជំងឺ​មួយ​នេះ​។

ក្រសួង​បាន​និយាយ​ថា ក្នុង​ចំណោម​ពួក​គេ​មាន​មនុស្ស​ពីរ​នាក់​ជា​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់ និង​ម្នាក់​ទៀត​ជា​ជនជាតិ​វៀតណាម បាន​ចូល​ប្រទេស​វៀតណាម​ពី​ក្រៅប្រទេស កាលពី​ពេល​ថ្មី​ៗ​នេះ​។

យោង​តាម​ក្រសួង​បានឱ្យ​ដឹង​ថា ករណី​ផ្សេង​ទៀត​រួម​មាន​អ្នក​ដែល​ធ្លាប់​បាន​ទាក់ទង​ជាមួយនឹង​អ្នកជំងឺ​កូ​វី​ដ បុគ្គលិក​ពេទ្យ និង​អ្នក​មើលថែ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក ក្នុង​ទីក្រុង​ដា​ណា​ង​ភាគ​កណ្តាល​ប្រទេស​វៀតណាម​។

ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា ក្នុង​ចំណោម​ករណី​ចំនួន ១,០០៧​ករណី​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​វៀតណាម​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ មាន​ចំនួន ៦៦៦​ករណី​ដែល​ត្រូវ​បាន​ចម្លង​ក្នុងស្រុក​។

យោង​តាម​ក្រសួងសុខាភិបាល​ទីក្រុង​ដា​ណា​ង បាន​បញ្ជាក់​ថា ការ​ផ្ទុះ​កូ​វី​ដ​នៅ​ដា​ណា​ង គឺ​មាន​ចំណែក​ច្រើន​ជាងគេ​ក្នុង​ចំនួន​ករណី​កូ​វី​ដ​១៩ សរុប​នៅ​ក្នុង​ប្រទេស ដោយ​មាន​៤០០​ករណី​។ ជាមួយ​គ្នា​នេះ​ដែរ មាន​អ្នកជំងឺ​ចំនួន ៥៤២​នាក់​បានជា​សះស្បើយ​ពី​ជំងឺ​នេះ គិត​ត្រឹម​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ដោយ​មាន​មនុស្ស​ជិត​៨៣,៧០០​នាក់​ត្រូវ​បាន​ទុក និង​ត្រួតពិនិត្យ​នៅ​ក្នុង​ប្រទេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ