ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទាំង​ប្រុសទាំងស្រី​កំពុងពពាក់ពពូន​​​គ្នា​ក្នុង​បន្ទប់​ជួល ត្រូវសមត្ថ​កិច្ច​ចូលឆ្មក់​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​កម្លាំង​កា​រិ​យាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​សរុប​ចំនួន​៦​នាក់ ពី​បទ​រក្សា​ទុក​ចាត់​ចែង​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រួច​នាំ​យក​មក​ធ្វើ​ការ​សួរ​នៅ​ការិ​យាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ខុសច្បាប់នៅចំណុច​​២​ទីតាំង…

ខេត្តសៀមរាប​ ៖ ​កម្លាំង​កា​រិ​យាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​សរុប​ចំនួន​៦​នាក់ ពី​បទ​រក្សា​ទុក​ចាត់​ចែង​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រួច​នាំ​យក​មក​ធ្វើ​ការ​សួរ​នៅ​ការិ​យាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ខុសច្បាប់នៅចំណុច​​២​ទីតាំង បាន​ធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែ​សីហា​ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល ក្នុងភូមិ​តា​ភុល ​សង្កាត់​ស្វាយ​ដង្គំ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​​៤​នាក់ (ស្រី២​នាក់) និង​នៅ​ចំណុច​លំនៅ​ដ្ឋា​ន​មួយកន្លែង ​ស្ថិត​នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ឃាត់ខ្លួនជនសង្ស័យ​បាន​ចំនួន​២​នាក់​​ទៀត​។

បើ​តាម​ប្រភព​ពី​នគរបាល​ការិយាល័យ​ជំនាញ​បាន​ប្រាប់​ថា ជនសង្ស័យ​ចំនួន​៦​នាក់​ខាងលើ​នោះ ​រួម​មាន​ ១​-​ឈ្មោះ ឡឹ​ក សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បុ​គ្គ​លិកខា​រ៉ា​ឣូ​ខេ មាន​ទីលំនៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ២-ឈ្មោះ រឿ​ន ធា​នុ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ៣-​ឈ្មោះ ម៉​យ ម៉ា​ប់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​បុ​គ្គ​លិ​ក​ក្រុមហ៊ុនស្រា​បៀរ មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ៤-​ឈ្មោះ រឿ​ន សុ​ជាតិ​ទី ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ឣ៊ុ​ត​សក់ មាន​ទីលំនៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​រាប​ ៥-​ឈ្មោះ ប៉ក់ លី​ហ្សា ភេទ ស្រី អាយុ​១៦ឆ្នាំ មុខរបរ​បុគ្គលិក​ហាង មាន​ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប និង៦-ឈ្មោះ ប៉ាន់ វិ​សា ហៅ ទូច ភេទ​ប្រុស អាយុ​២០​ឆ្នាំ ខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

តាម​ប្រភពដដែល​​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ទាំង​៦នាក់​រួច​មក កម្លាំង​​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ១១​កញ្ចប់​,​ ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ​និង​ម៉ូតូ​ចំនួន​២​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៦​នាក់ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​​រៀបចំ​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ថ្ងៃ​ទី​២១​ខែ សីហា ឆ្នាំ ដើម្បី​ចាត់ការ​បន្ត​​តាម​ផ្លូវច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ