ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​ម៉្លេះ​! ធ្លាប់តែ​ចិញ្ចឹម​ឆ្មា​និង​សុនខ​តែ​នេះ​ស្រលាញ់​រហូត​បើកហាង​លក់​ទ័ព​​ស្រមោច​(វីដេអូ)

3 ឆ្នាំ មុន

សិង្ហ​បូ​រី​៖ ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​គឺ​មិន​ដូច​គ្នា​ទេ ខ្លះ​ចូល​ចិត្ត​ចិញ្ចឹម​ឆ្មា ឬ​សុនខ ឬ​ក៏​ទន្សាយ ហើយ​ខ្លះ​ឈាន​ដល់​ចិញ្ចឹម​កូន​ខ្លា ជា​សត្វ​ចិញ្ចឹម​នៅ​ជាមួយ​គ្នា​ក្នុងផ្ទះ ។ ក៏​ប៉ុន្តែ​នេះ​ជា​ករណី​មួយ​ដ៏​ចម្លែក​ និង​មាន​តែ​មួយ…

សិង្ហ​បូ​រី​៖ ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​គឺ​មិន​ដូច​គ្នា​ទេ ខ្លះ​ចូល​ចិត្ត​ចិញ្ចឹម​ឆ្មា ឬ​សុនខ ឬ​ក៏​ទន្សាយ ហើយ​ខ្លះ​ឈាន​ដល់​ចិញ្ចឹម​កូន​ខ្លា ជា​សត្វ​ចិញ្ចឹម​នៅ​ជាមួយ​គ្នា​ក្នុងផ្ទះ ។ ក៏​ប៉ុន្តែ​នេះ​ជា​ករណី​មួយ​ដ៏​ចម្លែក​ និង​មាន​តែ​មួយ នោះ​គឺ​បុរស​មួយ​រូប​បាន​ស្រលាញ់ ​និង​ចិញ្ចឹម​ស្រមោច​ជា​សត្វ​​ចិញ្ចឹម ហើយ​ជាង​នេះ​ទៅ​ទៀត​បុរស​រូប​នេះ​ឈាន​ដល់​បើកហាង​លក់​ស្រមោច​ទៀត​ផង ។

អ្នកខ្លះ​ចាត់​ទុក​ស្រមោច​ត្រឹម​ជា​សត្វល្អិត​ដ៏​គួរ​ឲ្យ​រំខាន ក៏​ប៉ុន្តែ​បុរស​វ័យក្មេង​មួយ​រូប បែរជា​ចាត់​ទុក​ស្រមោច​ជា​សត្វ​ចិញ្ចឹម​ដូច​ជា​ឆ្មា ឬ​សុនខ ផង​ដែរ រហូត​លោក​បាន​បើកហាង​លក់​ស្រមោច​ជា​សត្វ​ចិញ្ចឹម​នៅ​តំបន់ Yishun នៃ​ប្រទេស​សិង្ហ​បូ​រី ។

លោក ច​ន (John) ​បុរស​ដែល​ស្រលាញ់​ស្រមោច​រហូត​បើកហាង​លក់​ស្រមោច​ជា​សត្វ​ចិញ្ចឹម​នោះ​បាន​និយាយ​ថា មនុស្ស​ជា​ច្រើន​រួម​ទាំង​សាច់ញាតិ មិត្ត​ភ័ក្ត្រ និង​អ្នក​ដែល​ស្គាល់​លោក ក៏​ដូច​ជា​មនុស្ស​ទូទៅ​ដែល​បានលឺ​ថា​ លោក​នឹង​បើកហាង​លក់​ស្រមោច​នោះ បាន​បង្ហាញ​នូវ​ការ​ភ្ញាក់​ផ្អើល ​និង​បង្ហាញ​ប្រតិកម្ម​របស់​ពួក​គេ​ផ្សេង​ៗ​ពី​គ្នា ខ្លះ​ថា​លោក​លេងសើច​ទេ​ដឹង ខណៈ​ខ្លះ​ទៀត​ក៏​លាន់មាត់​ថា «​ពិតមែន​ដែល​ចង់​បើកហាង​លក់​ស្រមោច​» ខ្លះ​ទៀត​ក៏​លាន់មាត់​ថា «​ឆ្កួត​ទេ​ដឹង»។

លោក​បាន​រៀបរាប់​ថា​ដំបូង​ឡើយ លោក​គ្រាន់តែ​មាន​ចំណង់​ចំណូលចិត្ត​ជាមួយនឹង​ស្រមោច តែ​ក្រោយ​ពី​លោក​បាន​រៀនសូត្រ​អំពី​ដំណើរ​ជីវិត​របស់​ស្រមោច វា​បាន​ធ្វើ​ឲ្យ​លោក​កាន់តែ​ច្បាស់​ក្នុង​ចិត្ត​ថា ​លោក​ចូល​ចិត្ត​ស្រមោច ហើយ​ក៏​មានគំនិត​ថា នៅ​សិង្ហ​បូ​រី គឺ​ពុំ​ទាន់​មាន​ហាង​លក់​ស្រមោច​ជា​សត្វ​ចិញ្ចឹម​នោះ​ទេ ដូច្នេះ​លោក​យល់​ឃើញ​ថា ​វា​ជា​ឱកាស​បើកមុខ​របរ​មួយ​នេះ ជា​ពិសេស​ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ជ្រាប​អំពី​អ្វី​ដែល​ពួក​គេ​គួរ​យល់​ដឹង​អំពី​ស្រមោចថា ​ជា​សត្វ​ចិញ្ចឹម​គួរ​ឲ្យ​ស្រលាញ់ ។

លោក​បាន​បន្ត​ថា​ ដំបូង​ឡើយ លោក​សាកល្បង​ត្រឹម​ចិញ្ចឹម​ស្រមោច​តែ​មួយ​សំបុក​សិន​ប្រមាណ​ជាង​មួយ​ឆ្នាំ​កន្លះ ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​ក្នុង​ហាង​របស់​លោក ​គឺ​មានពូជ​ស្រមោច​រហូត​ដល់​ទៅ ៣៥ ប្រភេទ ។

លោក​ច​ន បាន​បញ្ជាក់​ថា ​ប្រាកដ​ណាស់​មិនមែន​គ្រប់​គ្នា​សុទ្ធតែ​មាន​ទស្សនៈ​បើកចំហរ​ទទួល​យក​នូវ​ចំណង់​ចំណូលចិត្ត​ប្លែក​បែប​នេះ​ទេ ព្រោះ​បងប្អូន​ខ្លះ​មាន​ទស​ន្សៈ​ថា​ ស្រមោច​ជា​សត្វល្អិត​គួរ​ឲ្យ​ខ្ពើមរអើម ។ តែ​​ចំពោះ​​លោក​ច​ន​ បាន​និយាយ​បន្ថែម​ថា លោក​ចង់​ឲ្យ​មនុស្ស​មាន​ផ្នត់គំនិត​ផ្សេង​ពី​នេះ​ពាក់ព័ន្ធ​នឹង​ស្រមោច ទើប​លោក​បើកហាង​ស្រមោច​ដើម្បី​អប់រំ និង​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ជីវិត​របស់​ស្រមោច​ថា ​ជា​សត្វ​ដ៏​អស្ចារ្យ​យ៉ាងណា ។

សូម​រម្លឹក​ថា​ កន្លង​មក លោក​បណ្ឌិត​អេ​ដ​វ៉​ដ​អូ វី​ល​សុ​ន សាស្ត្រាចារ្យ​សត្តសាស្ត្រ​ដ៏​ល្បីល្បាញ​នៅ​មហាវិទ្យាល័យ​ហា​វ៉​ដ សហរដ្ឋអាមេរិក ដែល​បាន​ចំណាយពេល​ស្រាវជ្រាវ​ពី​ស្រមោច​អស់​រយៈ​ពេល​៥០​ឆ្នាំ នៅ​ពាសពេញ​ពិភពលោក បាន​ចាត់​ទុក «​ស្រមោច​ជា​សត្វល្អិត​ប្រកបដោយ​អារ្យ​ធម៌​» ។ លោក​សាស្ត្រាចារ្យ​វី​ល​សុ​ន​បានឱ្យ​ដឹង​ថា សត្វ​ស្រមោច​ចេះ​ចាត់តាំង «​សហការ​ពល​កម្ម» ល្អ​បំផុត​ដែល​គេ​អាច​និយាយ​បាន​ថា «​ប្រកបដោយ​អារ្យធម៌​» និង «​សាមគ្គីភាព​» ដាច់​ឆ្ងាយ​​ពី​ឃ្មុំ ឬ​កណ្តៀរ ព្រមទាំង​ស្មោះត្រង់​បំផុត​រវាង​គ្នា​នឹង​គ្នា ។ ក្នុង​ភាសា​ជប៉ុន​ពាក្យ «ស្រមោច» មាន​ន័យ «​សត្វល្អិត​» ផង «​ស្មោះត្រង់​» ផង ។

តាម​ការ​ស្រាវជ្រាវ​របស់​លោក​សាស្ត្រាចារ្យ​វី​ល​សុ​ន លើ​ពិភពលោក​មាន​ស្រមោច​១២.០០០​ប្រភេទ​ខុស​គ្នា តែ​មាន​លក្ខណៈ​ពិសេស​រួម​ដូច​គ្នា​គឺ «​សហការ​» និង​«​សាមគ្គី​» ។ សត្វ​ស្រមោច​មាននៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក វៀរលែងតែ​នៅ​ប៉ូ​ល​ខាងជើង និង​ខាងត្បូង ព្រមទាំង​កំពូល​ភ្នំ​ខ្ពស់ ដែល​គ្របដណ្តប់​ដោយ​ទឹកកក ៕ ដក​ស្រង់​ចេញពីវេបសាយ ៖ channelnewsasia

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ