ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​អាយុ​វែង​ជាងគេ​បំផុត​នៃ​មនុស្ស​ជាតិ​ទទួលមរណភាព​ហើយ​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ យោង​តាម​ឯកសារ​នានា​របស់​គាត់​ថា លោកតា​ FREDIE BLOM​កើត​ក្នុង​ឆ្នាំ​១៩០៤ ​នៅ​អាហ្វ្រិក​ខាងត្បូង​។ គាត់​បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​ទី​២២​ខែ​សីហា​ ឆ្នាំ២០២០…

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ យោង​តាម​ឯកសារ​នានា​របស់​គាត់​ថា លោកតា​ FREDIE BLOM​កើត​ក្នុង​ឆ្នាំ​១៩០៤ ​នៅ​អាហ្វ្រិក​ខាងត្បូង​។ គាត់​បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​ទី​២២​ខែ​សីហា​ ឆ្នាំ២០២០ ដោយ​ជរា​ទុំ​ជ្រុះ​ក្នុង​ទីក្រុង​កាប​។

លោកតា ​FREDIE BLOM​ ដែល​ចាត់​ទុក​ថា ជា​មនុស្ស​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៃ​មនុស្ស​ជាតិ បាន​ទទួលមរណភាព​ហើយ​ក្នុង​ជន្មាយុ​១១៦​ឆ្នាំ នៅ​ទីក្រុង​កាប​ អាហ្វ្រិក​ខាងត្បូង​។ តាម​BBC ​ថា ​គាត់​បាន​ទទួលមរណភាព​ដោយ​ធម្មជាតិ​។ កាលពី​២​ស​ប្ដា​ហ៍​មុន​តាម​សាច់ញាតិ​របស់​គាត់​ថា លោកតា​នៅ​អាច​កាប់​ឈើ​បាន​នៅឡើយ​។ គាត់​នៅ​មាន​កម្លាំង​ខ្លាំងក្លា​ និង​ពោរពេញ​ដោយ​មោទនភាព​។

យោង​តាម​បណ្ដា​ឯកសារ​ផ្លូវការ​ថា លោកតា ​FREDIE BLOM ​កើត​ក្នុង​ឆ្នាំ​១៩០៤​នៅ​ADELAIDE ខេត្ត​កាប​ខាងកើត​។ ពេល​គាត់​មាន​វ័យ​ជំទង់ គាត់​បាន​បាត់បង់​សមាជិកគ្រួសារ​ទាំងអស់ ដោយសារ​ជំងឺ​គ្រុនផ្ដាសាយ​អេ​ស្ប៉ា​ញ ឆ្នាំ​១៩១៨​។ ក្នុង​ជីវិត​គាត់​ជា​អ្នក​បាន​ឆ្លងកាត់​សង្គ្រាមលោក​២ និង​របប​អា​ប៉ា​ថេ​ត​ផង​ដែរ​។

ពេល​សួរ​គាត់​កាលពី​ឆ្នាំ​២០១៨ ពី​អាយុ​វែង​របស់​គាត់ គាត់​បាន​ពន្យល់​ថា គាត់​គ្មាន​អាថ៌​កំបាំង​អ្វី​ទេពី​អាយុ​វែង​របស់​គាត់​។ ក្នុង​ឆាកជីវិត គាត់​ធ្វើការ​ក្នុង​កសិដ្ឋាន​មួយ បន្ទាប់​មក​ចូល​ធ្វើការ​ក្នុង​រោង​ចក្រ​មួយ មុន​ពេល​ចូល​និ​វ​ត្តិ​ន៍​ពេល​គាត់​មាន​អាយុ​៨៦​ឆ្នាំ​។ ទោះជា​គាត់​ជា​មនុស្ស​មាន​អាយុ​វែង​ជាងគេ​បែប​នេះ​ក្ដី តែ​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​សៀវភៅ​ GUINESS BOOK ​ឡើយ​។

កាលពី​ខែមីនា​កន្លង​ទៅ​នេះ លោកតា​អង់គ្លេស​ BOB WEIGHION​ អាយុ​១១២​ឆ្នាំ​ ជា​មនុស្ស​មាន​អាយុ​វែង​ជាងគេ​បំផុត នៃ​មនុស្សជាតិ​តែ​គាត់​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​២៨ ​ឧសភា​ ដោយ​ជំងឺមហារីក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ