ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ពុទ្ធរូប​ប្រក់​នាគ​សង់​លើ​ជម្រាលភ្នំ​មួយ​នៅ​កែប​ផ្ទុះ​ការ​ខ្វែងគំនិត​គ្នា​ថា ជា​របស់​​ថៃ​ឬ​ខ្មែរ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​កែប ៖ ព្រះ​ពុទ្ធរូប​មួយ​អង្គ​ប្រក់​រូប​នាគ​នៅ​ពីលើ​ព្រះ​កេស ត្រូវ​បាន​អ្នក​សាងសង់​កសាង​បាន​រួចរាល់​ជិត​១០០%​ទៅ​ហើយ​។ ហើយ​រូប​បែប​សាសនា​នេះ ត្រូវ​គេ​សម្រេច​យក​ទៅ​ធ្វើ​ជា​ពិធី​អភិសេក​ឆាប់​ៗ​ខាង​មុខ​នេះ ស្ថិត​លើ​ជំរាលភ្នំ​មួយ​ក្បែរ​មាត់សមុទ្រ នៃ​ទឹកដី​ខេត្ត​កែប​។ ប៉ុន្តែ​បែរជា​ចេញ​នូវ​ភាព​ផ្ទុះ​គំនិត​យោបល់​ផ្សេង​ៗ​គ្នា របស់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ទស្សនា​។…

ខេត្ត​កែប ៖ ព្រះ​ពុទ្ធរូប​មួយ​អង្គ​ប្រក់​រូប​នាគ​នៅ​ពីលើ​ព្រះ​កេស ត្រូវ​បាន​អ្នក​សាងសង់​កសាង​បាន​រួចរាល់​ជិត​១០០%​ទៅ​ហើយ​។ ហើយ​រូប​បែប​សាសនា​នេះ ត្រូវ​គេ​សម្រេច​យក​ទៅ​ធ្វើ​ជា​ពិធី​អភិសេក​ឆាប់​ៗ​ខាង​មុខ​នេះ ស្ថិត​លើ​ជំរាលភ្នំ​មួយ​ក្បែរ​មាត់សមុទ្រ នៃ​ទឹកដី​ខេត្ត​កែប​។ ប៉ុន្តែ​បែរជា​ចេញ​នូវ​ភាព​ផ្ទុះ​គំនិត​យោបល់​ផ្សេង​ៗ​គ្នា របស់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ទស្សនា​។ យ៉ាងណា​គេ​រំពឹង​ថា ព្រះ​ពុទ្ធរូប​នេះ​នឹង​ក្លាយជា​កន្លែង​ទេសចរណ៍​បន្ថែម​ទៀត នៅ​តំបន់​មាត់សមុទ្រ​កែប ដែល​កំពុង​ពេញ​និយម​។

តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Samnang Dyna បាន​បង្ហោះ​រូបថត​បង្ហាញ​នៅ​ទិដ្ឋភាព​រូប​បដិមា​ព្រះពុទ្ធ​ដ៏​ធំ ដែល​មាននៅ​ក្នុង​វត្តស​ត្ថា​ធម្ម​វិហារ ក្នុង​នោះ​លោក​បាន​រៀបរាប់​ថា «​ខេត្ត​កែប បដិមា​ព្រះ​ពុទ្ធរូប​ប្រក់​នាគ​កម្ពស់​15​ម៉ែត្រ ស្ថិត​ក្នុង​វត្តស​ត្ថា​ធម្ម​វិហារ ហៅ (​វត្ត​ភ្នំ​ពោន​) សាងសង់​បាន 98 ភាគរយ​ហើយ សូម​អនុមោទនា ។ សូម​ឧទ្ទិស​ថ្វាយ​ដល់​ព្រះពុទ្ធ​សាសនា និង​ជូន​ដល់​កម្ពុជា សូម​ឲ​កម្ពុជា​សម្បូរ​ដោយ​ព្រះពុទ្ធ​បដិមា​ធំ​ៗ​គ្រប់​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស​កម្ពុជា​»​។

ក្រោយ​ពេល​មានការ​បង្ហោះ​ចែកចាយ​មក មានការ​ចេញ​យោបល់​គ្នា​ពេញ​បណ្តាញ​សង្គម និង​ខ្លះ​ថា «​ព្រះ​ពុទ្ធរូប​ព្រះ​អង្គ មិនមែន​ជា​របស់​ខ្មែរ ជា​អ្នក​សាងសង់​ទៀត​ផង​»​។ ទស្សនៈ​ម្ចាស់​អាក់​ខោ​ន​មួយ​និយាយ​ថា «​នេះ​ជា​រចនាបថ​សម័យ​អង្គរ ដែល​សៀម​លួច​យក​ពី​ខ្មែរ​ទៅ ឧ​ប្ប​ដិ​ក ជា​នាគ​ជ្វា ទៅ​ជា​របស់​សៀម ច្រើន​តែ​លេង​ក្បាច់​ភ្ញីភ្លើង ។ ខ្មែរ​យើង​ច្រើន​តែ​ប្រក់​ដំបូល និង​សសរ​រចនា​បទ​ល្អឆើត ឯ​រចនាបថ​ខ្មែរ​មើល​យូរ​រស់ ។ គេ​លួច​របស់​យើង​ទៅ​ច្នៃ​អោយ​ឆើត​។ ឯ​យើង​ឃើញ​ស្អាត បែរជា​លួច​ពី​គេ​វិញ​»​។

អាក់​ខោ​ន​មួយទៀត បង្ហាញ​សំ​ណេ​រថា «​មើល​មួយ​ភ្លែត ស្រ​ដៀង​របស់​សៀម តែ​មើល​យូរ​ៗ​ទៅ​បានដឹង​ថា ជា​របស់​ខ្មែរ​សុទ្ធសាធ​»​។ បន្ថែម​ពី​នេះ មាន​អ្នក​លើក​សរសើរ​ថា «​ជាង​ដែល​បាន​ច្នៃ​មាន​ទឹកដៃ​ចំណាន និង​ចង់អោយ​ទី​អារាម​នៅ​កម្ពុជា​មាន​រូប​ព្រះ​ច្រើន​បន្ត​ទៀត​»​។

លោក​សុខ សំណាង ម្ចាស់​អាក់​ខោ​ន​ដែល​បាន​បង្ហោះ​បាន​ឆ្លើយ​តប​ថា « សូម​អរគុណ​ដល់​បង​ប្អូន​​ជនរួមជាតិ​ដែល​ចាប់អារម្មណ៍​ព្រះពុទ្ធ​បដិមា​អង្គ​ធំ​ប្រក់​នាគ ដែល​កសាង​នៅ​វត្ត​ភ្នំ​ពោន ខេត្ត​កែប គឺជា​ទឹក​ព្រះ​ទ័យ​ព្រះ​គ្រូ​ចៅ​ធិ​ការ​វត្ត ផាត់ ធួ​ក ព្រះ​មេគណ​ខេត្ត​កែប ជា​អ្នក​ផ្តើមកសាង​ឡើង ជាមួយ​ខ្ញុំបាទ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ និង​រួមចំណែក​កសាង​នេះ​ឡើង​ដោយ​បាន​ថវិការ​ពី​ពុទ្ធ​បរិ​ស័​យ​គ្រប់​ទិស​ទី​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។

ចំពោះ​រចនា​បទ គឺ​ខ្មែរ​សុទ្ធសាធ​ពី​បុរាណ​មួយទៀត រឿង​សាង​ក្បាល​ពស់ ឬ​ក្បាល​នាគ ក្បាល​១ ក្បាល​៣ ៥ ៧ និង​ក្បាល​៩ មិន​សំដៅ​ថា ប្រទេស​នោះ ប្រទេស​នេះ​ទេ ប្រវត្តិ​រឿង​ពុទ្ធប្រវត្តិ​តែ​មួយ ការ​សាងសង់​វា​អាស្រ័យ​ទៅ​លើ​ពុទ្ធបរិស័ទ​ជា​ម្ចាស់​ជា​អ្នក​សាង ស្រលាញ់​ចូល​ចិត្ត​សម្រាប់​ឧ​ទ្ធិ​ស​អ្វីមួយ ។ ឧ​ទា​ហណ៍ ៖ ក្បាល​១ គឺ​រឿង​ពិត​ពី​ធម្មជាតិ​សត្វ​ក្បាល​១ ឬ​តំណាង​ព្រះពុទ្ធ​សាសនា​, ក្បាល​៣ តំណាង​ព្រះ​រតនៈត្រ័យ​, ក្បាល​៥ តំណាង​ព្រះ​រតនៈត្រ័យ និង​គុណមាតា​។​ល​។ ចឹ​ង​សូម​បងប្អូន​ជ្រាប​ជា​ព័ត៌មាន​។ សូម​អរគុណ​ជា​ថ្មី​ម្តងទៀត ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ដែល​បាន​ចាប​អាម្ម​ណ៍ សូម​ជួយ​ចែក​រំ​លេង​ផង »​។

លោក​សំណាង ប្រាប់​បន្ត​ថា «​ចង់អោយ មាន​ព្រះ​ពុទ្ធរូប​នៅ​ខាងក្រៅ​ព្រះ​វិហារ​អោយ​ច្រើន ដើម្បី​លើកកម្ពស់​វិស័យ​សាសនា​។ បំណង​របស់​លោក​ចង់អោយ​អ្នក​មក​ទស្សនា​ខេត្ត​កែប មក​លេង​កម្សាន្ត​នៅ​លើ​ជម្រាលភ្នំ​វត្ត​នេះ ពិតជា​បាន​ទស្សនា​ផ្ទៃ​ទេសភាព​ទឹកសមុទ្រ សព្វបែបយ៉ាង ពិត​ជា​ល្អ​ហើយ​បាន​មក​អុជ​ធូប​បន់ស្រន់​សុំ​សេចក្តីសុខ​ផង​ដែរ​។ គ្រាន់តែ​លោក អ្នក​មក​លើ​ភ្នំ​នេះ ពិតជា​ស្រស់ស្រាយ​ជាមួយ​ទេសភាព​ដ៏​ស្រស់​ត្រកាល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ