ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​កណ្តាប់ដៃ​ដែក​! បង្ក្រាប​ជនជាតិ​ចិន​ប្លន់​ចិន​នៅ​ក្រុងព្រះសីហនុ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កណ្តាប់ដៃ​ដែក​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០ បាន​បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ បង្ក្រាប​លើ​ជន​សង្គម​ងងឹត​មួយ​ក្រុម ក្នុង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កណ្តាប់ដៃ​ដែក​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០ បាន​បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ បង្ក្រាប​លើ​ជន​សង្គម​ងងឹត​មួយ​ក្រុម ក្នុង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំបិត​ភ្ជង់​ប្លន់​) និង​ចាប់ជំរិត​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន​ដូច​គ្នា រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ និង​រំដោះ​ជន​រង​គ្រោះ​បាន​ម្នាក់ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​មាន ១-​ឈ្មោះ NANG LIFU ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​បុគ្គលិក​សណ្ឋាគារ​ផ្នែក​គិតលុយ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ CHENG LIANG PING ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ហាង​បាយ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​រាជធានី​ភ្នំពេញ ។ ៣-​ឈ្មោះ ZHENG XIAN JIN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជន ជាតិចិន មុខរបរ​បុគ្គលិក​ផ្សារ​ទំនើប គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​កោះ​ពេជ្រ ។​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ HE JIN ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​ម៉ៅ​ការ​សាងសង់ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា មុន​កើតហេតុ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច កាល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ធនាគារ ABA ស្ថិត​នៅ​ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ជនជាតិ​ចិន​៣​នាក់ កំពុង​ធ្វើ​សកម្មភាព​ប្រើ​កាំបិត​ភ្ជង់​ប្លន់​បុរស​ជនជាតិ​ចិន​ម្នាក់ ។ ខណៈ​ពេល​នោះ​កម្លាំង​ជំនាញ​កំពុង​ជិះ​ម៉ូតូ​ល្បាត​នៅ​ចំណុច​នោះ​ស្រាប់​ផង ក៏​បាន​ចុះ​ប្រតិបត្តិការ​ទៅ​រំដោះ​ជន​រង​គ្រោះ​ភ្លាម​ៗ រីឯ​ជនសង្ស័យ​ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់​ភ្លាម ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ដាក់​ពាក្យបណ្តឹង និង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុកដាក់ ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ ។ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ហើយ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ដែល​មហាជន​ជឿ​ទុកចិត្ត​ថា ជា​ស្នងការ​កណ្តាប់ដៃ​ដែក បាន​ប្រើប្រាស់​កម្លាំង​ជំនាញ​ឲ្យ​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ​ជា​បន្ទាន់ រហូត​ដល់​ម៉ោង​៧​យប់​ថ្ងៃ​ដដែល ទើប​បំបែកសំបុក​ជនសង្ស័យ​ដែល​កំពុង​លាក់ខ្លួន​នៅ​ចំណុច​កាស៊ីណូ «​ប៉ាវ​ជី​ន​» ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ បាន​ទាំង​៣​នាក់​តែ​ម្តង ។

កិច្ច​បង្ក្រាប​ខាងលើ​នេះ ក៏​មាន​សហការ​ជាមួយ​កម្លាំង​អធិកា​ដ្ឋា​ន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​អន្តរាគមន៍​ពិសេស ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។ ហើយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​រួច សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​មាន ៖ ១-​កូន​កាំបិត​ស្នៀត​២​ដើម (​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​) និង​២-​ទូរស័ព្ទ​ដៃ​៤​គ្រឿង ។ ចំណែក​ជន​សង្ស័យ​​ទាំង​៣​នាក់ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ