ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ នៅ​តែ​បន្ត​​គំរាម​កំហែង​យើង​ជាប់​ជា​និច្ច​​ទោះ​គ្មាន​ករណី​ឆ្លង​ថ្មី​ថ្ងៃនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២០​នេះ ​នៅ​បន្ត​ក្រើន​រម្លឹក​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​អនុវត្ត​នូវ​វិធានការ​អនាម័យ ​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ជំងឺ​កូ​វី​ដ ១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២០​នេះ ​នៅ​បន្ត​ក្រើន​រម្លឹក​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​អនុវត្ត​នូវ​វិធានការ​អនាម័យ ​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ជំងឺ​កូ​វី​ដ ១៩ នៅ​​តែ​បន្ត​គំរាម​គំ​ហែង​កម្ពុជា ​និង​ពិភពលោក​ទាំងមូល ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២២ សីហា ២០២០ ពុំ​មានការ​រក​ឃើញ​ករណី​​ជំងឺ​កូ​វី​ដ​-១៩ ថ្មី និង​ពុំ​មាន​ករណី​ជា​សះស្បើយ​នោះ​ទេ ។ ដូច្នេះ​ចំនួន​សរុប ២៧៣​នាក់ ដដែល មាន​ជា​សះស្បើយ​ចំនួន ៤​នាក់ (​ខ្មែរ​ទាំងអស់​) ចំនួន​សំរាក​នៅ​ពេទ្យ​នៅ​សល់ ១០​នាក់ ចំនួន​ជា​សះស្បើយ​សរុប ចំនួន ២៦៣​នាក់ និង​ស្លាប់​គ្មាន ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌី​ន បាន​មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា «​ជំងឺ​​​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គំរាម​កំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​» ។

ជា​រឿយៗ ក្រសួង​តែងតែ​បន្ត​ណែ​នាំ​ថា យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូច​ជា​ពន្យា​ការ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ​។ ល​។ យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង់​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។ ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។

សូម​បញ្ជាក់​ថា ប្រទេស​យើង​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​១៩ ដំបូង​បំផុត​នៅ​ថ្ងៃ​ទី២៧ មក​រា ២០២០។ កម្ពុជា​បាន​ធ្វើតេស្ត​ចំនួន ៨៦៦០៦ ស្មើនឹង ៥២១៦ ក្នុង​១​លាន នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ