ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​កំពូល​ចិន ស្វាគមន៍​វត្តមាន​អ្នកគាំទ្រ​ជា​លើក​ដំបូង ក្រោយ​កូ​វី​ដ​ស្ងប់ស្ងាត់

3 ឆ្នាំ មុន

ចិន ៖ ការ​ប្រកួត​បាល់ទាត់​នៅ​លី​គ​កំពូល​ចិន Chinese Super League បាន​អនុញ្ញាត​អោយ​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់ កាល​ថ្ងៃ​សៅរ៍​ជា​លើក​ដំបូង បន្ទាប់​ពី​ត្រូវ​ហាមឃាត់​ចាប់តាំងពី​មានការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​កូ​វី​ដ​១៩​។ វា​ត្រូវ​បាន​មើលឃើញ​ថា…

ចិន ៖ ការ​ប្រកួត​បាល់ទាត់​នៅ​លី​គ​កំពូល​ចិន Chinese Super League បាន​អនុញ្ញាត​អោយ​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់ កាល​ថ្ងៃ​សៅរ៍​ជា​លើក​ដំបូង បន្ទាប់​ពី​ត្រូវ​ហាមឃាត់​ចាប់តាំងពី​មានការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​កូ​វី​ដ​១៩​។

វា​ត្រូវ​បាន​មើលឃើញ​ថា ជា​ការ​អភិវឌ្ឍ​ដ៏​សំខាន់​មួយ​សម្រាប់​បាល់ទាត់​នៅ​ក្នុង​ប្រទេស​ចិន។ ដោយ​បាន​បើក​ឱ្យ​មាន​អ្នកគាំទ្រ​រហូត​ដល់ ២​ពាន់​នាក់​​ចូលរួម​ទស្សនាការ​ប្រកួត​ក្នុង​ជំនួប​ដែល​ក្រុម Shanghai SIPG យកឈ្នះ​លើ​ក្រុម​ Beijing Guoan ដោយ​លទ្ធផល ២-១​។

ប្រធាន​កីឡាបាល់ទាត់​នៅ​ក្នុង​ប្រទេស​ចិន គ្រោង​នឹង​អនុញ្ញាត​ឱ្យ​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​ជាង​នេះ សម្រាប់​ការ​ប្រកួត​នា​ពេល​អនាគត​។ បើ​ទោះបីជា​​បើក​ឱ្យអ្នកគាំទ្រ​ចូល​កីឡដ្ឋាន​វិញ​យ៉ាងណា​ក៏​ដោយ ក៏​អ្នកគាំទ្រ​ត្រូវ​តែ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ដ៏​តឹង​រឹង​របស់​អាជ្ញាធរ ដើម្បី​ការពារ​ការ​ឆ្លង​នៃ​វីរុស​នេះ​។

ជាក់ស្តែង​ក្នុង​នោះ​អ្នកគាំទ្រ​ក្រុម​ទាំង​២ ត្រូវ​បាន​ដឹក​តាម​រថយន្ដក្រុង​ទៅ​កាន់​កីឡាដ្ឋាន​នៅ​ទីក្រុង​ស៊ូ​ចូ​វ ដើម្បី​ធ្វើតេស្ត​រក​វីរុស​នៅ​មួ​យស​ប្តា​ហ៍​មុន ហើយ​ត្រូវ​អង្គុយ​នៅ​ចម្ងាយ​មួយ​ម៉ែត្រ​ពី​គ្នា អំឡុង​ពេល​ទស្សនាការ​ប្រកួត​។

សូម​បញ្ជាក់​ថា​ជ័យជម្នះ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Shanghai SIPG បន្ត​ឈរ​នៅ​កំពូល​តារាង​តំបន់ B ឬ ពូ​ល B ដោយ​មាន ១៤​ពិន្ទុ​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៦ តាម​ពីក្រោយ​ដោយ​ក្រុម Beijing Guoan ដែល​មាន​១៣​ពិន្ទុ​៕ (​ដកស្រង់​ចេញពី AFP)